en     km
en     km

កំពស់ទឹកខេត្តត្បូងឃ្មុំហក់ឡើងដល់កម្រិតប្រកាសអាសន្នខណៈខេត្តមួយចំនួនស្រកចុះ

Share

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃនេះ ទឹកជំនន់នៅខេត្តត្បូងឃ្មុំហក់ឡើងដល់កម្រិតប្រកាសអាសន្ននៅពេលដែល  ទឹកជំនន់ខេត្តព្រះវិហារ ឧត្តរមានជ័យ និង កំពង់ធំ បានស្រកចុះទៅវិញ។ នេះយោងតាម ក្រសួងធនធានទឹកនិងឧតុនិយម។

តាមគេហទំព័រហ្វេសបុករបស់ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៧ នេះ ទឹកជំនន់ ខេត្តត្បូងឃ្មុំឡើងដល់ចំណុច១៣,៨០ ម៉ែត្រដែលជាចំណុចមួយត្រូវប្រកាសអាសន្ន  ដែលធ្វើឱ្យលិចចូលផ្ទះប្រជាពលរដ្ឋ ប្រមាណជាង ៤៥%  ក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ។

big-copy-copy-copy-copy

គេហទំព័ររបស់ក្រសួង បានបញ្ជាក់ទៀតថា ផ្នែកខ្លះនៃសាលាបឋមសិក្សាព្រែកជីក ក្នុងឃុំទន្លេបិទ នឹង សាលាបឋមសិក្សា រការធំ ក្នុងឃុំជំរៅទ៍១ ត្រូវបានលិចដោយទឹកជំនន់។

ចំណែកខេត្ត ស្ទឹងត្រែង កំពស់ទឹកទន្លេមេគង្គ បានឡើងមកដល់ កំពស់ ១០.៦៦ ម៉ែត្រ ដែល ចំណុចប្រកាសអាសន្ន គឺ ១០.៧០ ម៉ែត្រ ដែលបានធ្វើឲ្យផ្ទះរបស់ប្រជាជនមួយចំនួននៅ ភូមិដំរីផុង ឃុំកោះសំពាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ត្រូវបានលិច។

តាម គេហទំព័រហ្វេសបុកផ្លូវការរបស់ក្រសួងធនធានទឹក គឺខេត្តកំពង់ធំ ខេត្តឧត្តរមានជ័យ នឹង ខេត្តព្រះវិហារ ទឹកជំនន់បានស្រកជាបណ្តើរៗហើយ។ តែទឹកជំនន់ បានបង្កលិច ផ្ទះពលរដ្ឋនៅ ខេត្តឧត្តមានជ័យ ៧០២ ខ្នង លិចដីស្រែ ១២៣២ហិចតា។ ចំណែកឯនៅខេត្តព្រះវិហារ ទឹកជំនន់បង្កឱ្យលិចផ្ទះពលរដ្ឋ ៥០០ខ្នង និង លិចដីស្រែ ៤៨៧០ហិចតា និង បណ្ដាលឱ្យមនុស្សស្លាប់២នាក់។

ចំណែកឯ គេហទំព័រគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះហន្តរាយ បានឲ្យដឹងនៅថ្ងៃទី២៨ កក្កដានេះថា ភ្លៀងធ្លាក់ប៉ុន្មានថ្ងៃកន្លងទៅបានបណ្តាលឲ្យជន់លិចខេត្តចំនួន ៧ រហូតមកដល់ថ្ងៃនេះ ។ ក្នុងនោះខេត្តព្រះវិហារ និងឧត្តរមានជ័យ រងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ចំណែកខេត្ត ៥ទៀត គឺកំពត កំពង់ធំ រតនគិរី ព្រះសីហនុ និងត្បូងឃ្មុំ រងការប៉ះពាល់តិចតួច៕

Share

Image
Image
Image