en     km
en     km

កោះម៉ាល់ឌៀវ៖ប្រធានាធិបតីបដិសេធសាលក្រមតុលាការករណីឱ្យមេបក្សប្រឆាំងវិលចូលប្រទេសវិញ

Share

ជម្លោះលើតុល្យភាពអំណាចរវាងស្ថាប័នតុលាការនិង ស្ថាប័ននីតិប្រត្តិបត្តិចាប់ផ្ដើមផ្ទុះហើយ នៅប្រទេសកោះម៉ាល់ឌៀវ ដោយសារតែ លោកប្រធានាធិបតី Abdulla Yameen បដិសេធ គោរពតាមសាលដីការបស់តុលាការកំពូល ដែលបង្គាប់បើកផ្លូវអោយ អតីត ប្រធានាធិបតី Mohamed Nasheed​ វិលចូលប្រទេសវិញ។

តាមបណ្ដាញផ្សាយព័ត៌មាន BBC លោក ប្រធានាធិបតី Abdulla Yameen ដែលឡើងកាន់អំណាចដោយរដ្ឋប្រហារ ឆ្នាំ២០១៣បានបញ្ជាឱ្យប៉ូលីសត្រៀម​ចាប់ខ្លួន លោកតី Abdulla Yameen បើ លោកវិលចូលប្រទេសវិញ។

លោក Mohamed Nasheed​ កំពុងរស់នៅនិរទេសខ្លួននៅ ប្រទេស ស្រីលង្កា។

ប្រធានាធិបតី Abdulla Yameen ត្រឹមតែមិនស្ដាប់បង្គាប់តុលាការកំពូល នោះទេថែមទាំង បញ្ជាឱ្យ ស៊ើបអង្កេត ចៅក្រមតុលាការកពូលពីរ រូប ករណីពុករលួយ។ លោកបានប្រាប់អ្នកសារព័ត៌មានថា សេចក្ដីសម្រេចរបស់តុលាការកំពូលដែលបើកផ្លូវឱ្យ មេដឹកនាំបក្សប្រឆាំង វិលចូលប្រទេសវិញ គឺជាការបំពាន អធិបតេយ្យភាពរបស់ប្រទេស។ កោះម៉ាល់ឌៀវ មានភូមិសាស្ត្រនៅ សមុទ្រឥណ្ឌា ដោយមានប្រជាជនជិតប្រាំលាននាក់៕

 

 

 

 

Share

Image
Image
Image