en     km
en     km

កូរ៉េ​ខាងជើង​បរាជ័យ​ការ​បាញ់​សាកល្បង​កាំជ្រួច​ឆ្លង​ទ្វីប​ពី​នាវាមុជទឹក

Share

BBC៖ ​មន្ត្រី​យោធា​កូរ៉េ​ខាងត្បូង​បាន​និយាយ​ថា​ កូរ៉េ​ខាងជើង​បាន​បាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប​សាកល្បង​ពី​នាវាមុជទឹក​មួយ​ ប៉ុន្តែ​វា​បាន​បរាជ័យ​ក្នុង​ការ​បាញ់​សាកល្បង​លើក​ដំបូង​របស់​ខ្លួន​។​

koran-North-thum
រូបភាពពីBBC.

​មន្ត្រី​យោធា​កូរ៉េ​ខាងត្បូង​បន្ត​ថា​ ការ​បើក​ដំណើរការ​បាញ់​មី​ស៊ី​ល​គឺ​ នៅ​ក្នុង​ដែនសមុទ្រ​ភាគ​ខាងកើត​នៃ​ឧបទ្វីប​កូរ៉េ​ ជា​បន្ត បន្ទាប់​កាលពី​ថ្មីៗ​។​ កូរ៉េ​ខាងជើង​ បាន​ប៉ុនប៉ង​បាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប​សាកល្បង​មិន​តិច​ជាង​ ៣​ ខែ​មក​ហើយ​ បន្ទាប់​ពី​បាញ់​សាកល្បង​មិន​បាន​សម្រេច​ពី​នាវាមុជទឹក​របស់​ខ្លួន​លើក​នេះ​។​

​ទោះបីជា​អង្គការសហប្រជាជាតិ​បាន​ហាមឃាត់​ទីក្រុង​ព្យុ​ង​យ៉ាង​ មិន​ឱ្យ​ផលិត​អាវុធ​នុយក្លេអ៊ែរ​ក៏​ដោយ​ ក៏​កូរ៉េ​ខាងជើង​នៅ​តែ​មាន​ជំនឿ​ថា​ ខ្លួន​នឹង​អាច​ផលិត​អាវុធ​នុយក្លេអ៊ែរ​បាន​សម្រេច​។​

​យោង​តាម​ប្រភព​ព័ត៌មាន​ BBC​ យោធា​កូរ៉េ​ខាងត្បូង​បានឱ្យ​ដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​៖«​ប្រព័ន្ធ​ SLBM​ នេះ​ត្រូវ​បាន​បាញ់​ចេញពី​នាវាមុជទឹក​ បាន​ដំណើរ​ជា​ធម្មតា​ ប៉ុន្តែ​យោធា​កូរ៉េ​ខាងត្បូង​បាន​ប៉ាន់​ប្រមាណ​ថា​ ការ​បាញ់​មី​ស៊ី​ល​សាកល្បង​នោះ​ មិន​បាន​ជោគជ័យ​ឡើយ​។​

​មន្ត្រី​យោធា​ប​ទីក្រុង​សេ​អូ​ល​បន្ថែម​ថា​ "​យើង​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​អំពើ​បង្កហេតុ​បែប​នេះ​ដោយ​កូរ៉េ​ខាងជើង​"​។​ មី​ស៊ី​ល​ឆ្លង​ទ្វីប​របស់​កូរ៉េ​ខាងជើង​នេះ​ ត្រូវ​បាន​ចាប់ផ្តើម​បាញ់​នៅ​ម៉ោង​ 11:30​ ហោះ​ចេញពី​កំពង់​ផែ​ Sinpo​ របស់​កូរ៉េ​ខាងជើង​។​

​ប្រភព​៖​ BBC​

Share

Image
Image
Image