en     km
en     km

កូនស្រី​លោក​ មា​ជ​ សុ​វ​ណ្ណា​រ៉ា​ សុំ​អន្តរាគមន៍​ពី​លោក​ អូ​ប៉ា​ម៉ា​ ឱ្យ​ដោះ​លែង​ឪពុក​

Share

cover-Meach-Sovannara
កូនស្រី​លោក​ មា​ជ​ សុ​វ​ណ្ណា​រ៉ា​ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​ប្រធានាធិបតី​អា​មេ​រិ​ក​ ក្នុង​បំណង​ស្នើ​សុំ​ជួយ​អន្តរាគមន៍​ដោះ​លែង​ឪពុក​របស់​ខ្លួន​ ដែល​មាន​សញ្ជាតិ​អា​មេ​រិ​កាំ​ង​ កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​។​

​បើ​តាម​លិខិត​របស់​កញ្ញា​ សា​ម៉ែ​នតា​ ចុះ​កាល​ថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​២០១៦​ ម្សិលមិញ​ ដែល​បាន​ផ្ញើ​ទៅ​កាន់​ប្រធានាធិបតី​អា​មេ​រិ​ក​ លោក​ ប៉ា​រ៉ា​ក​ អូ​ប៉ា​ម៉ា​  បាន​រៀបរាប់​ប្រាប់​លោក​ ប៉ា​រ៉ា​ក់​ អូ​ប៉ា​ម៉ា​ ថា​ រូប​នាង​ព្រមទាំង​ប្អូនស្រី​ពីរ​នាក់​ទៀត​ ដែល​មាន​អាយុ​ ១១​ឆ្នាំ​ និង​អាយុ​ ៧​ឆ្នាំ​ នឹក​ឪពុក​ជា​ខ្លាំង​។​

នាង​បន្ត​ថា​ ការ​ជាប់​ពន្ធនាគារ​របស់​ឪពុក​នាង​ បាន​ធ្វើ​ឱ្យ​បងប្អូន​នាង​ទាំង​បី​មានទុក្ខ​ព្រួយ​បំផុត​ រហូត​ធ្វើ​ឱ្យ​រូបគេ​ មាន​សតិអារម្មណ៍​មិន​នឹងនរ​ ជាមួយ​ការ​មិន​យកចិត្តទុកដាក់​ ក្នុង​ការ​សិក្សា​ទៀត​ផង​។​ នាង​បន្ថែម​ថា​ ចំណែក​ម្តាយ​របស់​នាង​ បាន​ក្លាយជា​ស្រី្ត​ម្នាក់ឯង​ ក្នុង​ការ​ថែទាំ​កូន​ផង​ និង​ធ្វើ​ជំនួញ​គ្រប់គ្រង​កាសែត​ខ្មែរ​ប៉ុស្តិ៍​ផង​ រីឯ​ឪពុក​ក៏​មាន​ជំងឺ​ថែម​ទៀត​។​ នាង​ថា​ ស្ថានភាព​បែប​នេះ​បាន​ធ្វើ​ឱ្យ​នាង​វិលវល់​ ដោយ​មិនដឹង​ត្រូវធ្វើ​អ្វី​ និង​មាន​អារម្មណ៍​អស់សង្ឃឹម​ជា​ខ្លាំង​។​ លិខិត​របស់​នាង​ សា​ម៉ែ​នតា​  បាន​លើក​ឡើង​ដែរ​ថា​ សម្តេច​ ហ៊ុន​ សែន​ មាន​ឥទ្ធិពល​នយោបាយ​ក្នុង​ការ​កាត់ទោស​ឪពុក​របស់​នាង​។​

លោក មាជ​ សុវណ្ណារ៉ា និងកូនស្រី
លោក មាជ​ សុវណ្ណារ៉ា និងកូនស្រី

​សម្តី​ចុង​ក្រោយ​របស់​ សា​ម៉ែ​នតា​ បាន​ស្នើ​សុំ​ លោក​ អូ​ប៉ា​ម៉ា​ កុំឱ្យ​ជន​បង្ក​ការ​ភ័យ​ខ្លាច​ និង​គ្រោះថ្នាក់​ ជាន់​ជើង​នៅ​លើ​ទឹកដី​អា​មេ​រិ​ក​ ដែល​មាន​សេរីភាព​ និង​សូមកុំ​ធ្វើ​ជា​មិត្ត​ជាមួយ​ពួក​កុម្មុយនីស្ត​។​ ការ​សរសេរ​លិខិតស្នើ​អន្តរាគមន៍​ពី​លោក​ប្រធានាធិបតី​អា​មេ​រិ​ក​នេះ​ ធ្វើ​ឡើង​ខណៈ​លោក​ អូ​បា​ម៉ា​ នឹង​មាន​គម្រោង​ ជួប​ជាមួយ​មេដឹកនាំ​ ប្រទេស​ជា​សមាជិក​អាស៊ាន​នៅ​ថ្ងៃ​ទី​១៥​ និង​១៦​ ខែកុម្ភៈ​ខាង​មុខ​នេះ​។​ បច្ចុប្បន្ន​កញ្ញា​ សា​ម៉ែ​នតា​ បាន​និង​កំពុង​តែ​សិក្សា​នៅ​ក្នុង​វិទ្យាល័យ​ Lakewood​ High​ School​ នៃ​ក្រុង​ Long​ Beach​ City​ ,​រដ្ឋ​ California,​ សហរដ្ឋអាមេរិក​។​

សូម​ជម្រាប​ថា​ លោក​ មា​ជ​ សុ​វ​ណ្ណា​រ៉ា​ ប្រធាន​គណៈកម្មការ​នាយក​ ទទួល​បន្ទុក​ព័ត៌មានវិទ្យា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០១៥​  សម្រេច​ផ្ដន្ទាទោស​ ឱ្យ​ជាប់​ពន្ធនាគារ​២០​ឆ្នាំ​ពី​បទ​ដឹកនាំ​ និង​ចូលរួម​ក្នុង​ចលនា​កុប្បកម្ម​ នាំ​ឱ្យ​មាន​ហិង្សា​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​ កាលពី​ថ្ង​ទី​១៥​ ខែកក្កដា​ឆ្នាំ​២០១៤៕

Share

Image
Image
Image