en     km
en     km

កូនសត្វក្រៀលញាស់៥០ក្បាលនៅតំបន់ខ្ពង់រាបភាគខាងជើងកម្ពុជា

Share

ខេត្តព្រះវិហារ៖អង្គការសមាគមអភិរក្សសត្វហៅWCSបានឲ្យដឹងនៅថ្ងៃទី២ តុលាការថាកូនសត្វក្រៀលចំនួន៥០ក្បាលញាស់ក្នុងចំណោមសំបុកចំនួន២៧នៅតំបន់ខ្ពង់រាបភាគប្រទេសកម្ពុជា។

                                                                                   កូនសត្វក្រៀលទើបញាស់។រូបភាពអង្គការwcs

 

សត្វក្រៀលជាប្រភេទសត្វងាយរងគ្រោះជាសាកលមានចំនួនប្រមាណ១ម៉ឺនក្បាលលើសាកលលោក។ក្នុងចំណោមនោះសត្វក្រៀលមានវត្តមាននៅកម្ពុជាចំនួន៥០០ក្បាល។នេះបើតាមសេចកជូនដំណឹងរបស់អង្គការសមាគមអភិរក្សសត្វហៅWCSដែលត្រូវមើលឃើញជាសាធារណៈលើហ្វេសប៊ុករបស់អង្គការនេះ។

សត្វក្រៀលជាសត្វស្លាបដែលអាចហើរបាននិងមានកម្ពស់ខ្ពស់ជាងគេបង្អស់គឺមានកម្ពស់១,៦៥ម៉ែត្រ»។សត្វក្រៀលមានវត្តមាននៅប្រទេសកម្ពុជា ឥណ្ឌាឡាវ មីយ៉ាន់ម៉ា នេប៉ាល់ វៀតណាម ប៉ាគីស្ថាន និងប្រទេសអូស្រ្តាលី។

បើយោងតាមហ្វេសប៊ុករបស់អង្គការWCSដកស្រងសំដីលោក សុង ច័ន្ទសុជាតិ អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារបានឲ្យដឹងថាតំបន់ខ្ពង់រាបភាគខាងជើងគឺជាជម្រកពងកូនរបស់សត្វក្រៀលធំជាគេបំផុតនៅប្រទេសកម្ពុ​ជាក្នុងរយៈពេល៥ឆ្នំាចុងក្រោយនេះ។

លោក សុង ច័ន្ទសុជាតិ«ការថែរក្សា និងការការ ពារតំបន់ខ្ពង់រាបភាគខាងជើងនេះ ពិតជាសំខាន់ខ្លាំងណាស់ដើម្បីធានា ដល់ការពងកូន និងការរស់រាននៃហ្វូងសត្វក្រៀលនៅក្នុងប្រទេសកម្ពុជា»

តំបន់ខ្ពង់រាបភាគខាងជើងប្រទេសកម្ពុជា មានប្រភេទព្រៃល្បោះ និងវាល ស្មៅលិចទឹកបាន ផ្តល់ជាជម្រកដ៏សំខាន់សម្រាប់ហ្វូងសត្វក្រៀលធ្វើសំបុក និងពងកូន។

អង្គការ WCS និងក្រសួងបរិស្ថាន បានជួលសមាជិក សហគមន៍ឲ្យការពារសំបុកសត្វក្រៀល ដោយសារសត្វក្រៀលពងផ្ទាល់ នឹងដីងាយរងការគំរាមកំហែងពីការប្រមូលយកពង និងសត្វដ៏ទៃយាយីពង។

លោក សេង និលជាអ្នកការពារសំបុកសត្វក្រៀលបានឲ្យដឹងថាលោកប្រទះឃើញសំបុកសត្វ ក្រៀលមានពងចំនួនពីរគ្រាប់នៅលើវាលស្មៅពេលគាត់កំពុងដើរបេះបន្លែ និងផ្សិតនៅក្នុងព្រៃ។ លោក និល បានចំណាយពេលជិតពីខែ ដើម្បីការពារសំបុកសត្វក្រៀលរហូតដល់សត្វញាស់។

លោក សេង និល៖«ខ្ញុំបានចំងាយពេលជិត០២ខែការពារ សំបុកសត្វក្រៀលនោះជាមួយអ្នកភូមិម្នាក់ទៀត។ ពួកយើងខំប្រឹងយាម សំបុកនោះកុំឲ្យមានការប្រមូលយកពង ឬក៏សត្វដ៏ទៃស៊ីពងវាជាអាហារ រហូតដល់កូនក្រៀលទាំងពីរក្បាលបានញាស់ ហើយចាកចេញពីសំបុក ជាមួយមេពួកវា»

លោក ម៉ៅ ឃៀន អ្នកសម្របសម្រួលគម្រោងត្រួតពិនិត្យ និងតាមដាន សត្វព្រៃរបស់អង្គការ WCS ប្រចាំតំបន់ខ្ពង់រាបភាគខាងជើងប្រទេសកម្ពុជា បានបញ្ជាក់ថា អង្គការ wcs បានរកឃើញសំបុកសត្វក្រៀលចំនួន២៧សំបុកនៅតំបន់ខ្ពង់រាបភាគខាងជើងនៃប្រទេសកម្ពុជាក្នុងឆ្នំា២០១៧នេះ។សំបុកសត្វក្រៀលចំនួន១០រកឃើញនៅក្នុងដែនជម្រកសត្វព្រៃឆែប និង១៧សំបុកទៀតរកឃើញនៅក្នុងដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព។

លោកបានបន្តថា អង្គការWCSបានជួលអ្នកភូមិចំនួន៤៤នាក់ឲ្យយាមការពារសំបុកក្រៀលកុំឲ្យសត្វយាយីសំបុករបស់វា។ទោះបីយ៉ាងណា សំបុកសត្វក្រៀលមួយក្នុង២៧សំបុកបានខូចមិនញាស់ដោយសារទឹកភ្លៀង។

តាម ជំរឿននៅក្នុងឆ្នាំ២០១៦បានរកឃើញថាចំនួនសត្វក្រៀលមានការធ្លាក់ចុះទាបបំផុតនៅក្នុងប្រទេសកម្ពុជា និងវៀតណាម តាំពីឆ្នាំ២០០១មក។សត្វក្រៀលរកឃើញច្រើនបំផុតប្រចាំឆ្នាំនៅក្នុងខែកុម្ភះ ឆ្នំានេះ​​ប្រមាណ៤៣៣ក្បាល៕

Share

Image
Image
Image