en     km
en     km

ការ​រម្លឹក​សិល្បៈ​វប្បធម៌​ខ្មែរ​ក្នុង​សម័យ​សង្គមរាស្ត្រនិយម​ក្នុង​កម្មវិធី​មួយ​ម៉ឺន​អាល័យ​

Share

ភ្នំពេញ៖ក្រុមព្រះសូរិយាធ្វើការងារលើកិច្ចការសិល្បៈវប្បធម៌ខ្មែររៀបចំព្រឹត្តិការណ៍ ដើម្បីរម្លឹកអំពីសិល្បៈវប្បធម៌របស់ខ្មែរតាំងពីសម័យសង្គមរាស្ត្រនិយម តាមរយៈកម្មវិធីមួយម៉ឺនអាល័យដែលនឹងប្រព្រឹត្តនៅថ្ងៃទី ០៤ ដល់ទី ០៦ ខែសីហា ឆ្នាំ២០១៧នេះ នៅសាលសន្និសីទចតុមុខ។ 

ក្រុមសិល្បៈករជើងចាស់ ដែលចូលរួមក្នុងកម្មវិធីមួយម៉ឺនអាល័យកន្លងមក។
ក្រុមសិល្បៈករជើងចាស់ ដែលចូលរួមក្នុងកម្មវិធីមួយម៉ឺនអាល័យកន្លងមក។

ម៉ឺនអាល័យ គឺជាកម្មវិធីមួយដែលមានការគាស់កកាយពីសិល្បៈ និងវប្បធម៌របស់ខ្មែរ ដូចជា ភាពយន្ត និងចម្រៀងខ្មែរពីអតីតកាលមក ដើម្បីឲ្យសាធារណជនជាតិនិងអន្តរជាតិស្វែងយល់និងចងចាំ។ កម្មវិធីនេះរៀបចំឡើងដោយក្រុមយុវជនមួយឈ្មោះថា ក្រុមព្រះសុរិយា។ គោលដៅចំបងក្នុងកម្មវិធីនេះគឺចង់លើកស្ទួយ

សិល្បៈករជើងចាស់ដែលបាត់វត្តមានជាច្រើនទស្សវត្ស និងមានអ្នកខ្លះក៏បានចូលនិវត្តន៍ស្ថិតនៅក្នុងជីវភាពខ្វះខាត។ មួយវិញទៀតកម្មវិធីនេះជួយដល់សការសិក្សាស្រាវជ្រាវរបស់ក្រុមយុវជន ព្រះសុរិយានេះផងដែរ ដែលពួកគេមានបំណងចងក្រង ប្រមូលឯកសារនានា ជុំវិញសិល្បៈខ្មែរសម័យដើម។

កម្មវិធីនេះ មានការតាំងពិរព័ណ៌សម្លៀកបំពាក់មរតកដើម បង្ហាញវត្តមានតារាកិត្តិយសជើងចាស់ ការបញ្ចាំងខ្សែភាពយន្តល្បីៗជំនាន់មុន និងការសម្តែងសិល្បៈចម្រៀងក្នុងឆ្នាំ៦០និង៧០៕

 

Share

Image
Image
Image