en     km
en     km

ការ​ផាកពិន័យ​ក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នៅ​តែ​បន្ត​អនុវត្ត​ ទោះបី​មានការ​បន្ធូរបន្ថយ​ចំណុច​មួយ​ចំនួន​

Share

cover-New-Traffic-Law
ភ្នំពេញ​ ៖​ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជា​លើក​ឡើង​ថា​ ការ​ផាកពិន័យ​ក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នៅ​តែ​បន្ត​អនុវត្ត​ បើ​ទោះបី​មានការ​បន្ធូរបន្ថយ​ចំណុច​មួយ​ចំនួន​នៅ​ក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ​ក៏​ដោយ​។​

​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ ការ​ផាកពិន័យ​ក្នុង​ច្បាប់​នេះ​ នៅ​តែ​បន្ត​អនុវត្ត​ បើ​ទោះបី​មានការ​បន្ធូរបន្ថយ​ចំណុច​មួយ​ចំនួន​នៅ​ក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ​ក៏​ដោយ​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​។​

​លោក​ឧត្តមសេនីយ៍ឯក​ គៀត​ ច័ន្ទ​ថា​រិ​ទ្ធ​ អគ្គស្នងការ​រង​ និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ មាន​ប្រសាសន៍​បែប​នេះ​ នៅ​ក្នុង​សន្និសីទកាសែត​ ដែល​បាន​រៀបចំ​ឡើង​នៅ​ទីស្នាក់ការ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នា​ថ្ងៃ​សុក្រ​ ទី​៨​ ខែមករា​ ឆ្នាំ​២០១៦​នេះ​។​

​លោក​ថា​ ការ​បន្ធូរបន្ថយ​ចំណុច​មួយ​ចំនួន​ដូច​ជា​ អនុញ្ញាត​មិន​ឱ្យ​ពលរដ្ឋ​ធ្វើ​បណ្ណ​សម្គាល់​យានយន្ត​កម្រិត​ ១២៥​ CC​ ចុះ​ក្រោម​  ការ​បន្ថយ​តម្លៃ​ធ្វើ​បណ្ណ​បើកបរ​ពី​ ៦​ម៉ឺន​រៀល​ មក​ត្រឹម​ ២​ម៉ឺន​ ប្រាំ​ពាន់​រៀល​ និង​ការ​អនុញ្ញាត​ឱ្យ​ម្ចាស់​យានយន្ត​គ្មាន​ស្លាក​លេខ​ ដែល​សមត្ថកិច្ច​ឃាត់​យានយន្ត​ទុក​ប្រមាណ​ជិត​ ៨០០​ គ្រឿង​ទៅ​យក​ម៉ូតូ​របស់​ខ្លួន​ មក​ប្រើប្រាស់​ដូច​ធម្មតា​ ជាដើម​។​

​លោក​ គៀត​ ច័ន្ទ​ថា​រិ​ទ្ធ​ បាន​បញ្ជាក់​ថា​ នគរ​បាន​ចរាចរណ៍​នឹង​ផាកពិន័យ​ដាច់ខាត​ ចំពោះ​យាន្ត​យន្ត​ដែល​គ្មាន​ស្លាក​លេខ​ ដោយ​យោង​ទៅ​តាម​ការ​ពិន័យ​ មានការ​ចែង​ក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​។​ លោក​ថា​ ច្បាប់​ដែល​បាន​ដាក់​ចេញ​ហើយ​ គឺ​តំរូវ​ឱ្យ​ប្រជាពលរដ្ឋ​អនុវត្ត​។​

«​ជា​គោលការណ៍​ ច្បាប់​មិន​អនុញ្ញាត​ឱ្យ​យានយន្ត​គ្មាន​ស្លាក​លេខ​បើកបរ​លើ​ទ្រូងផ្លូវ​នោះ​ទេ​ បើ​គាត់​នៅ​តែ​បើក​ គឺ​នគរបាល​ចរាចរណ៍​ នឹង​ផាកពិន័យ​គាត់​ហើយ​…​ »​។​
​ក្នុង​នោះ​ដែរ​ លោក​ គៀត​ ច័ន្ទ​ថា​រិ​ទ្ធ​ បាន​លើក​ឡើង​ដោយ​សង្កត់ធ្ងន់​ថា​ នគរ​បាន​ចរាចរណ៍​នឹង​ណែនាំ​ អប់រំ​ដល់​ពលរដ្ឋ​ឱ្យ​យល់​ដឹង​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ ឱ្យ​បាន​ច្រើន​ជាង​ការ​ផាកពិន័យ​។​

​ទន្ទឹម​គ្នា​នេះ​ដែរ​ លោក​ គៀត​ ច័ន្ទ​ថា​រិ​ទ្ធ​ បាន​លើក​ឡើង​ថា​ រយៈពេល​ ៧​ ថ្ងៃ​ បន្ទាប់​ពី​ដាក់​ឱ្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ​ ប្រជាពលរដ្ឋ​មាន​ភាគច្រើន​បាន​ចូលរួម​គាំទ្រ​ និង​ចូលរួម​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​បាន​យ៉ាង​ល្អ​ប្រសើរ​។​ លោក​ថា​ ការ​គាំទ្រ​នេះ​ ដោយសារ​ពលរដ្ឋ​យល់​ដឹង​សារៈសំខាន់​នៃ​ការ​អនុវត្ត​ច្បាប់​នេះ​ ប្រជាពលរដ្ឋ​បាន​បង្ក​លក្ខណៈ​ងាយស្រួល​ ដល់​នគរបាល​ចរាចរណ៍​ធ្វើ​ប្រតិបត្តិការ​នៅ​លើ​ដងផ្លូវ​ និង​បង្ក​លក្ខណៈ​ឱ្យ​មន្ត្រី​នគរបាល​ចរាចរ​ បាន​ធ្វើការ​ត្រួតពិនិត្យ​នូវ​រាល់​ការ​ស្នើ​សុំ​ ដោយ​មិន​មានការ​គេចវេស​។​

​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ បានឱ្យ​ដឹង​ថា​ រយៈពេល​ ៧​ ថ្ងៃ​មកនេះ​ មាន​យានយន្ត​ ចំនួន​ ៤៥,២៨០​គ្រឿង​  ក្នុង​នោះ​មាន​ម៉ូតូ​ ចំនួន​ ៥៣.៥៩​ %​ បាន​ចូល​ឱ្យ​នគរបាល​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ត្រួតពិនិត្យ​។​ នគរបាល​ចរាចរណ៍​ទូ​ទាំង​ប្រទេស​អប់រំ​ និង​ពន្យល់​ច្បាប់​ដល់​ម្ចាស់​យានយន្ត​ចំនួន​ ២៤,១០៤​ គ្រឿង​ ស្មើ​ ៥៣.២៧​ %​។​ ក្រៅពី​នោះ​ មាន​យានយន្ត​ ២១,១៥៩​ គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​ ដែល​ក្នុង​នោះ​ពលរដ្ឋ​ដែល​បង់ប្រាក់​មាន​ ៧៩​ %​ ផង​ដែរ​។​

​សូម​ជម្រាប​ថា​ លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ រយៈពេល​ ៧​ ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​ ០១​ ដល់​ថ្ងៃ​ទី​៧​ មក​រា​ កម្លាំង​នគរបាល​ចរាចរ​បាន​ឃាត់​ទុក​យានយន្ត​គ្មាន​ស្លាក​លេខ​ប្រមាណ​ជិត​ ៨០០​ គ្រឿង​ ក្នុង​នោះ​មាន​រថយន្ត​ ១៣​ គ្រឿង​ នៅ​ខេត្ត​ចំនួន​ ១៤​ ក្នុង​ប្រទេស​កម្ពុជា​៕​

Share

Image
Image
Image