en     km
en     km

ការបោះបង្គោលព្រំដែនជាមួយវៀតណាម៖លោកវ៉ាគឹមហុងចាត់ទុកជាជោគជ័យនៃ​សម័យ​តេជោ

Share

រឿងជម្លោះ ព្រំដែន មិនថាឡើយ ប្រទេសកម្ពុជា គឺប្រទេសដទៃក៏តែងតែ កើតមានដែរ។ សម្រាប់កម្ពុជា នៅព្រំដែនភាគខាងលិចជាមួយថៃហាក់មិនសូវ មានបញ្ហាច្រើនទេ ។ ក្រុមគណបក្សប្រឆាំង ក៏មិនសូវ​ខ្វល់ថា ប្រទេសថៃមានមហិច្ឆតា ខ្លាំងណាស់ណាទេ ។តែបើខាងកើតជាមួយវៀតណាម វិញ ក្រុមប្រឆាំង មានការព្រួយបារម្ភខ្លាំងណាស់ ។ តើមូលហេតអ្វី

ការពិត គឺប្រវត្តិសាស្ត្រ ទេ ដែលកត់ត្រាទុកថា អាណ្ណាម បានច្បាមយកទឹកដីអាណាចក្រខ្មែរច្រើនណាស់ តាំង​ពីសម័យ ស្ដេចជ័យជេដ្ឋាទី២ រហូតដល់បារាំងកាត់ដីកម្ពុជាក្រោម ទៅអោយវៀតណាម នៅឆ្នាំ ១៩៤៩។ អ្វីជាការព្រួយបារម្ភទៀតនោះ អាចមកពី ភាពមិនច្បាស់លាស់នៃ ដែនកោះរបស់ខ្មែរ គឺកោះត្រល់ ដែល សព្វថ្ងៃ ធ្លាក់ទៅលើវៀតណាមទាំងស្រុង។ លោកវ៉ាគឹមហុង បានប្រាប់ក្នុងសន្និសីទមួយកាលពីថ្ងៃទី១០តុលាថា សម័យសម្ដេចតេជោក គឺជោគជ័យណាស់ ក្នុងការកំណត់ខ័ណ្ឌសីម៉ាមួយជាក់លាក់ជាមួយនឹងវៀតណាម ដែលលោកពោលពាក្យថា ជាជោគជ័យសម័យតេជោ ។ យ៉ាងណា អ្នកវិភាគ លោកបណ្ឌិតមាសនីថា រឿងព្រំដែនជាមួយ​វៀតណាមនឹងនៅតែជារឿងរ៉ាវមិនចប់ទេ ព្រោះការបោះបង្គោល ធ្វើឡើងដោយគ្មានការឯកភាពជាតិ។

កញ្ញា ឆោម ពៅនិកា លម្អិតព័ត៌មាន ៖

ថ្លែងនៅក្នុងសន្និសីទមួយ ជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ នៅថ្ងៃទី១០តុលា  ឆ្នាំ​២០១៩នេះ  លោកវ៉ាគឹមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា បានឡើងបំភ្លឺជាច្រើន អំពីភាពខ្លាំង របស់​រដ្ឋាភិបាល ជាពិសេស ក្រុមការងាររបស់លោក ដែល ហ៊ានប្រឈមនឹងភាគីវៀតណាម។  លោកថា នេះជាការការពារ ជាតិ ការទឹកដីរបស់កម្ពុជា ដែលមិនចេះតែ ធ្វើអោយតែរួចពីដៃនោះទេ ។ លោកបន្តថា តំបន់ខ្លះគេបោះចូលដីរបស់ភូមិខ្មែរ តែដំបន់ខ្លះ គឺកម្ពុជា លយចូលទឹកដីរបស់វៀតណាម គឺត្រូវតែទូទាត់ គ្នា ដោយមិនមានការរើភូមិអ្នកស្រុកត្រឡប់ចូលមកវិញទេ។  ក្នុងន័យ លោកវ៉ាគឹមហុង ធានា​ថានឹ​ង​មិនបាត់ដី ព្រំដែនរបស់ខ្មែរទៅវៀតណាមទេ។ លោកបានពន្យល់ច្រើនណាស់អំពីបច្ចេទេស ការវាស់វែង​ជាក់ស្ដែង គឺលំណាស់ មិនដួចក្រុមប្រឆាំងចេះតែហាមាត់និយាយហើយវាយប្រហារ លើក្រុមការងាររបស់​លោក​នោះទេ។  លោកថាក្រុមប្រឆាំង មិនយល់ទេ ថា ការបោះបង្គោលជាក់ស្ដែង ត្រូវការបច្ចេកទេស ខ្លាំងណាស់ ។  នៅពេលអ្នកសារព័ត៌មានម្នាក់ឡើងចោទថាតើ លោកឆ្លើយតបដូចនឹងក្រុមប្រឆាំង លោកវ៉ាគឹមហុង  បញ្ជាក់ថា  គេមិនត្រូវគិតថា ការរិះគន់របស់ក្រុមប្រឆាំង គឺជាឧបសគ្គ​នោះ​ទេ ដោយលោកពោលពាក្យដោយចំអកថា ឆ្កែចេះតែព្រុះមនុស្សចេះតែដើរ​គឺត្រូវខិតខំ បំពេញការងារនេះ អោយដល់គោលដៅ។

———-ចាក់សំឡេង——–1

សម្រាប់លោកវ៉ាគឹមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា  នៅតែការពាររឿងរ៉ាងកន្លងមក តាំងពី​សម័យអាណានិគមបារាំង ដែលលោកថា បារាំង កាត់ដី ខ្មែរទៅអោយវៀតណាម គឺសម័យស្ដេច​អាណ្ណាម​បាដាវ គឺតំបន់ណា ជាដេនដីគ្រប់គ្រងដោយស្ដេចបាដាវ គឺបារាំងមានសិទ្ធិកាត់ទៅអោយវៀតណាម។

———————ចាក់សំឡេង——–2—————

ជាមួយគ្នានេះ លោកវ៉ាគឹមហុងក៏បានព្យាយាមពន្យល់អំពី ការប្រើប្រាស់ រង្វាសខ្នាតលើផែនទី ខ្នាតផែនទីខ្នាត 1/100 000 និងផែនទីខ្នាត 1/50 000 ដែលឈានដល់ការអនុវត្តផ្ទាល់នៃដំណើរការបោះបង្គោល​ព្រំដែន។

ភ្ល្លាមបន្ទាប់ពីលោកវ៉ាគឹមហុងពន្យល់ចប់ លោក អ៊ំ សំអាន អតីតអ្នកទោស ព្រំដែន  បាន បញ្ចេញ​ទស្ស​នៈ​លើ បណ្ដាញសង្គមរបស់លោក ដោយសរសេរ រៀបរាប់ដោយអត្ថន័យដើមដូចនេះថា៖« ផែនទីខ្នាត 1/100 000 ចំនួន២៦ផ្ទាំង និងផែនទីខ្នាត 1/50 000 ចំនួន ៤០ផ្ទាំង ភ្ជាប់សន្ធិសញ្ញាព្រំដែនខុសច្បាប់ឆ្នាំ១៩៨៥ សម័យយួនគ្រប់​គ្រងកម្ពុជា ។ ផែនទីខ្នាត 1/100 000 ចំនួន២៦ផ្ទាំង គឺយួនរៀបចំអោយនិងផែនទីខ្លះមានត្រាយួន ហើយផែនទីទាំងនេះមិនមែនផែនទីតម្កល់នៅអង្គការសហប្រជាជាតិឬតម្កល់នៅប្រទេសបារាំងនោះទេ។ ទោះបីជាផែនទីខ្នាត 1/50 000 ដែលជាផែនទីរបស់ទាហានអាមេរិកាំង គឺផ្ទុយពីមាត្រា២ នៃរដ្ឋធម្មនុញ្ញ ដែលតម្រូវអោយប្រើផែនទីខ្នាត 1/100 000 ក៏ដោយ ក៏លោក ហ៊ុន សែន បាន បំពានរដ្ឋធម្មនុញ្ញហើយយកផែនទីទាំងនេះមកប្រើដើម្បីបោះបង្គោលព្រំដែន រហូតមកដល់សព្វថ្ងៃនេះ។ ផែនទីទាំងនេះ ចុះហត្ថលេខាដោយលោក ឌិត មុន្ទី ដែលសព្វថ្ងៃជាប្រធានតុលាការកំពូល  ជាមួយលោក លីវ វ៉ាន់ឡឺយ ។ លោក ហ៊ុន សែន បានស៊ីញ្ញ៉េសន្ធិសញ្ញាព្រំដែនគោកឆ្នាំ១៩៨៥ ជាមួយលោក ង្វៀង កូថាច់ រដ្ឋមន្រ្តីការបរទេស វៀតណាម ដើម្បីកាត់ដីខ្មែរអោយទៅ វៀតណាម។ កាលនោះ លោក ហ៊ុន សែន ជារដ្ឋមន្រ្តីការបរទេស នៃរដ្ឋាភិបាលខុសច្បាប់ ដែលលើកបន្តុបដោយវៀតណាម ក្នុងសម័យវៀតណាមគ្រប់គ្រងកម្ពុជា ។ សន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ គឺយកតាមសន្ធិសញ្ញាព្រំដែនខុសច្បាប់ឆ្នាំ១៩៨៥នេះ។ សន្ធិសញ្ញាព្រំដែន ឆ្នាំ១៩៨៥ ត្រូវបានទុកជាមោឃៈភាពរួចហើយ ដោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ត្រង់មាត្រា១ ចំណុច ២.ឃ ទាក់ទងនឹងបូរណភាពដែនដីនិងមាត្រា២ និងមាត្រា៥៥ នៃរដ្ឋធម្មនុញ្ញ។ របបក្រុងភ្នំពេញបានបោះបង្គោលព្រំដែនកន្លងមក ជាមួយវៀតណាម ដោយផ្អែកលើសន្ធិសញ្ញាឆ្នាំ១៩៨៥ នេះ ហើយកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ មានការចុះហត្ថលេខា រវាង លោក ហ៊ុន សែន និង នាយករដ្ឋមន្រ្តីវៀតណាម ស្តីពី​ការ​ទទួល​ស្គាល់​បង្គោលព្រំដែននៃ​ប្រទេស​ទាំង​ពីរ ដែលបោះ បានចំនួន​៨៤ភាគរយ ។  ខឹ្លមសារនៃសេចក្ដីថ្លែងការណ៍របស់អ្នកតំណាងរាស្ត្រនៃអតីត​គណបបក្ស​សង្រ្គោះជាតិ បានចប់ត្រឹមនេះ ។ ដោយឡែក លោកបណ្ឌិតមាស់នី វិញជា អ្នកស្រាវជ្រាវ និងអ្នកវិភាគនយោបាយ ដែលសម្ដេចហ៊ុនសែនហៅថា អ្នកជាអ្នកវិភាគមិនដែនត្រូវម្ដងណានោះ បាន ពន្យល់ និងបកស្រាយជាច្រើន អំពីភាពចំរូងចម្រាស់នៃការបោះបង្គោលព្រំដែន ជាមួយប្រទេស​វៀតណាម ។ ទោះជាភាគីរាជរដ្ឋាភិបាល កម្ពុជា តំណាងដោយលោក វ៉ាគឹមហុង បានធ្វើការអះអាងថា ព្រំដែន និងបង្គោលព្រំដែន ដែលទើបចុះកិច្ចព្រមព្រៀង ជាផ្លូវការ រវាងនាយករដ្ឋមន្ត្រីកម្ពុជា និងសមភាគី​វៀតណាមកាលពីថ្ងៃទី៥តុលា បានក្លាយជាព្រំដែន សន្តិភាព និងអភិវឌ្ឍន៍ក្ដី គឺទំនងមិនអាចទៅរួចទេ ព្រោះ ដំណើរការនៃការបោះបង្គោលព្រំដែន មិនបានធ្វើឡើងដោយការឯកភាពជាតិឡើយ ។ លោកថា ក្រុម ប្រឆាំងមិនបានទទួលស្គាល់កិច្ចព្រមព្រៀងនេះ ដែលជាហេតុផលថាគឺជាបញ្ហានៃជម្លោះដដែល។ លោកបន្តថា បើបក្សប្រឆាំងមានឱកាសកាន់អំណាចគឺលក្រុមនេះ ពិតជាសើរើឡើងវិញ  ដែលនេះហើយ ជាចំនុចនៃគុណវិបត្តិមួយសម្រាប់ខ្មែរធ្វើអ្វីមួយខ្វះការឯកភាពជាតិ។

សំឡេង02—————

លោកបណ្ឌិត មានចំងល់ថា ការពិត  សន្ធិសញ្ញាព្រំដែន ឆ្នាំ១៩៨៥  មិនគួរត្រូវ សើរើ ធ្វើជាច្បាប់ អ្វីពិសេសទេ ព្រោះកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស បានសម្រេចទុកជាមោឃៈទៅហើយ ។ លោកបន្តថាត្រង់នេះហើយដែលជាបញ្ហានៃការបង្ករជម្លោះផ្ទៃក្នុងនៃភាគីកម្ពុជាខ្លួនឯង ។

សម្លេង—————–៤——————–

កម្ពុជានិងវៀតណាមបាដំណើរការបោះបង្គោលព្រំដែនគោកដែលមានប្រវែង ១២៧០គីឡូម៉ែត្រនោះ គឺរយៈពេល ១៤ ឆ្នាំមកហើយ ។ មកដល់ពេលនេះ បាន៨៤% ប៉ុន្តែភាគីកម្ពុជាវៀតណាមបានសម្រេចចុះកិច្ចព្រមព្រៀងជាផ្លូវការនោះគឺបន្សល់ទុក ១៤%ទៀត ដើម្បី​អនុវត្តន៍នៅសេសសល់ ហើយពន្លឿនឱ្យឆាប់ចប់បំផុត ។ តាមលោកវ៉ា គឹមហុង ការដែលនៅ​សេស​សល់ទាំងនោះ គឺជាភាពស្មុគស្មាញដែលត្រូវពឹងពាក់អតីតអាណានិគមបារាំងមកដោះស្រាយ ។ យ៉ាង​ណា លោកវ៉ា គឹមហុង បានប្រាប់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ថា គឺជាសមិទ្ធិផលមាស​នៃសម័យសម្ដេច​តេជោព្រោះ​តែកម្ពុជាពេលនេះមានព្រំដែនរឹងមាំហើយមានការអភិវឌ្ឍទៀត ។ ប៉ន្តែ​អតីត​គណបក្សសង្គ្រោះជាតិ បានចេញសេចក្ដីថ្លែងការទាត់ចោលកិច្ចព្រមព្រៀងនេះ ដោយ​ចាត់ទុក​ថា​ធ្វើ​ឡើង​ក្រោមសម្ពាធរបស់ប្រទេសវៀតណាម និងមិនមានការឯកភាពជាតិត្រឹមត្រូវ ៕

Share

Image
Image
Image