en     km
en     km

ការបោះឆ្នោតនៅថៃ៖ តើគូប្រកួតបីលើសមរភូមិមួយ ប្រកួតគ្នាដូចម្ដេច ហើយល្អមើលដែរឬទេ?

Share

ការបោះឆ្នោតមួយដើម្បីកែប្រែការដឹកនាំសង្គម នៃរាជាណាចក្រថៃ នឹងមកដល់នៅ ថ្ងៃទី​២៤មីនាខាងមុខនេះ ។ការបោះឆ្នោតនេះ គឺជាព្រឹត្តិការណ៍ដោះដូរការដឹកនាំរដ្ឋ តាមបែប​ប្រជា​ធិបតេយ្យ ជាលើកដំបូងបន្ទាប់ពីរដ្ឋប្រហារនៅខែឧសភាឆ្នាំ២០១៤ ដែលជារដ្ឋប្រហាររំលាយ​គណៈរដ្ឋមន្ត្រីរបស់គណបក្សភឿថៃរបស់អតីតនាយករដ្ឋមន្ត្រីយីងឡាក់ស៊ីណាវ៉ាត្រា។

ការបោះឆ្នោត លើកនេះ បានក្លាយជាចំណីចក្ខុរបស់សហគមន៍អន្តជាតិ ដែលចង់ថាតើ បក្ស​ភឿ​ថៃ អាចឈ្នះឆ្នោតបានទៀតឬទេ នៅពេល ច្បាប់បោះឆ្នោត និងរដ្ឋធម្មនុញ្ញ រៀបរៀង​ដោយ​​សភា របស់ពួកយោធា កម្រិតអ្នកឈ្នះយ៉ាងខ្លាំង គឺត្រូវឈ្នះមណ្ឌលបោះឆ្នោត​ជិត២០០ក្នុ​ងចំ​ណោម៣៥០​ទើប​អាចឈ្នះ។ អ្នកសង្កេតការណ៍មើលឃើញថា ទំនងគ្មានបក្ស​ណា​មួយ​ឈ្នះ​ដាច់នោះទេ។ តែសម្រាប់បក្សប្រជាធិបតេយ្យ អះអាងថាខ្លួនគេអាចឈ្នះ។ ការបង្ហាញអំនួត​ដូចនេះ ខណៈបក្សនេះបានទាត់ចោលបេក្ខភាពរបស់លោកប្រាយុទ្ធចាន់​អូចាមេ​រដ្ឋ​ប្រហារ​ដែល​ចង់ធ្វើរដ្ឋាភិបាលចម្រុះ។

សូមស្ដាប់ការ បកស្រាយរបស់លោកនួនបូរិន និង លោកសោម លាភដូចតទៅ៖

Share

Image
Image
Image