en     km
en     km

ការនាំចេញអង្ករនៅក្នុងខែវិច្ឆិកាឆ្នាំ២០១៧មានការកើនឡើងខ្ពស់

Share

ភ្នំពេញ៖ តាមរបាយការណ៍សង្ខេបរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចុះផ្សាយកាលពីថ្ងៃទី ១៩ ធ្នូ ឆ្នាំ ២០១៧ ការនាំអង្ករចេញតាមរយៈច្រកចេញ ចូលតែ មួយ គឺ មានបរិមាណសរុបចំនួន ៧ពាន់១២២តោន ដែលមានការកើនឡើងចំនួន ១១ពាន់ ៩៥៤ តោន កើនឡើង ២០,៦០ភាគរយ ធៀបនឹងបរិមាណនាំចេញក្នុងខែវិច្ឆិកា ឆ្នាំ២០១៦។

តាមរបាយការណ៍ស្ដីពីសភាពការណ៍កសិកម្មរុក្ខាប្រមាញ់ និងនេសាទ ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៧ និងទិសដៅអនុវត្តបន្ដរបស់ក្រសួងដដែល សរុបរយៈពេល ១១ ខែ ដើមឆ្នាំ ២០១៧ នាំចេញបានចំនួន ៥៦ម៉ឺន  ២២៣៧តោន ។ ដោយឡែក ១១ ខែដើមឆ្នាំ ២០១៦ នាំចេញបានចំនួន ៤៧៩ ៦៨៩តោន ។

គួរជម្រាបដែរថា   ប្រទេសដែលទិញអង្ករកម្ពុជាចេញច្រើនជាងគេ គឺប្រទេសចិន ដែលឈរនៅលំដាប់ទី១ (១៦៤ ៩៧៦ តោន) បន្ទាប់មក ប្រទេសបារាំងឈរលំដាប់ទី២ (៧០ ៧៤១តោន) ប្រទេសប៉ូឡូញឈរលំដាប់ទី៣ (៤១ ៤៦៩តោន​) ប្រទេសម៉ាឡេស៊ីឈរលំដាប់ទី៤ (៣៥ ២០៩តោន) ប្រទេសបង់ក្លាដេសឈរលំដាប់ទី៥ (២៦ ៩៧០តោន) ប្រទេសអង់គ្លេសឈរលំដាប់ទី៦ (២៥ ៨៨៩តោន) ប្រទេសនីដឺឡែនឈរលំដាប់ទី៧ (២៥ ០០២តោន) ប្រទេសហ្កាបុងឈរលំដាប់ទី ៨ (១៩ ៨៣៤ តោន) ប្រទេស ប៊ែលហ្ស៊ិកឈរលំដាប់ទី៩ (១៩ ២៤៤តោន) និងប្រទេសឆេកឈរលំដាប់ទី១០ ( ១៥ ១៨៧តោន) ។

បច្ចុប្បន្នការនាំចេញអង្ករមានចំនួន ៨៤ក្រុមហ៊ុន៕

Share

Image
Image
Image