en     km
en     km

កសិករឥណ្ឌារាប់ម៉ឺននាក់បញ្ចប់ការតវ៉ាបន្ទាប់ពីរដ្ឋាភិបាលសន្យាផ្ដល់សិទ្ធិកាន់កាប់ដីធ្លី

Share

កសិករឥណ្ឌារាប់ម៉ឺននាក់នៅរដ្ឋមហារ៉ាស្ត្រាបានបញ្ចប់ការធ្វើបាតុកម្មកាលពីថ្ងៃចន្ទ ទី១២មីនា បន្ទាប់ពីអភិបាលរបស់រដ្ឋនេះ បានមកជួបហើយសន្យាផ្ដល់សិទិ្ធកាន់កាប់ដីធ្លី និងជួយរកទីផ្សារលក់ស្រូវដល់ពួកគេ។

តាមបណ្ដាញផ្សាយព័ត៌មានBBC គណៈអភិបាលរដ្ឋមហារ៉ាស្ត្រាបានសន្យាថា រយៈពេល ៦ខែយ៉ាងយូរ គឺ រដ្ឋនឹងរៀបចំឱ្យមានការគ្រប់គ្រងដីធ្លីមានរចនាសម្ព័ន្ធច្បាស់លាស់។ ជាមួយគ្នានេះ  រដ្ឋមហារ៉ាស្ត្រាក៏បានសន្យាជួយកសិករមានប្រាក់ការប្រាក់ទាប ដើម្បីធ្វើឱ្យពួកគេងាយស្រួលក្នុងប្រកបរបរកសិកម្ម។

សូមជម្រាបថា កសិករនៅរដ្ឋមហារ៉ាស្ត្រាបានដើរធ្វើបាតុកម្មធ្លាក់ដល់ទីក្រុងបប់បៃ ដែលមានចំងាយ ១៦៧គីឡូម៉ែត្រពីរដ្ឋនៅរដ្ឋមហារ៉ាស្ត្រា។ ពួកគាត់បានតវ៉ានេះ រយៈ ពេល ៦ថ្ងៃ៕

 

Share

Image
Image
Image