en     km
en     km

ករណី​រថយន្ត​ដឹក​កម្មករ​ប៉ះ​គ្នា​នៅ​ខេត្តកំពង់ស្ពឺ​មក​ដល់​ថ្ងៃនេះ​ ចំនួនអ្នក​ស្លាប់​និង​របួស​នៅ​ដដែល​

Share

traffic-accident-kompongspeu
ខេត្តកំពង់ស្ពឺ​៖​ មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្តកំពង់ស្ពឺ​ឱ្យ​ដឹង​ នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ចំនួន​អ្នក​ស្លាប់​ និង​អ្នក​រង​របួស​ ដោយសារ​រថយន្ត​កៀរ​គ្នា​កាលពី​ថ្ងៃ​ម្សិលមិញ​មិន​មានការ​ប្រែប្រួល​ទេ​។​

​បើ​តាម​ស្នងការ​រង​ខេត្ដកំពង់ស្ពឺ​ លោក​ មៀ​ច​ សា​មឿ​ន​ បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ពុធ​ ទី​១៣​ ខែមករា​ ឆ្នាំ​២០១៦​នេះ​ ថា​ចំនួន​អ្នក​ស្លាប់​ និង​របួស​ នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ទី​១២​ ខែមករា​ ម្សិលមិញ​នៅ​ដដែល​ គឺ​ស្លាប់​ ៥​នាក់​ របួសធ្ងន់​ ១២​នាក់​។​ លោក​បាន​បញ្ជាក់​ថា​ សមត្ថកិច្ច​នៅ​មិន​ទាន់​បាន​ចាប់ខ្លួន​ជនល្មើស​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បាន​នៅឡើយ​ទេ​នៅ​ព្រឹក​នេះ​។​

​សូម​ជម្រាប​ថា​ កាលពី​ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០១៦​ ម្សិលមិញ​រថយន្ត​ដឹក​កម្មករ​ពីរ​គ្រឿង​បាន​កៀរ​គ្នា​ក្រឡាប់​ បណ្ដាល​ឱ្យ​កម្មករ​ ៥​នាក់​ស្លាប់​ របួសធ្ងន់​ ១២​នាក់​ និង​មាន​កម្មករ​ជា​ច្រើន​ផ្សេង​ទៀត​រង​របួស​ផង​ដែរ​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​ នៅ​ម៉ោង​៦​ និង​៤០​នាទី​ព្រឹក​ នៅ​លើ​កំណាត់​ផ្លូវជាតិ​ លេខ​ ៤១​ ចន្លោះ​គីឡូ​ម៉ែ​ត​លេខ​ ៩​ និង​លេខ​ ១០​ នៅ​ក្នុងភូមិ​ជ្រៃ​តា​គង់​ ឃុំ​រកា​កោះ​ ស្រុក​គងពិសី​ ខេត្តកំពង់ស្ពឺ​៕

Share

Image
Image
Image