en     km
en     km

ជំលោះដែនសមុទ្រ៖ស៊ីជីនពីងព្យាយាមទិញសាលដីការបស់UNខណៈបុរសខ្លាំងស្ថិតក្នុងភាពស្ទាក់ស្ទើរ

Share

នៅទីបំផុត មហាយក្សចិន ពិតជាមិនអាចទាត់ចោលបានឡើយ ការមិនអនុវត្តតាមសាដីការបស់មជ្ឈត្តិ​ការអន្តរជាតិ ដែលបានកាត់ក្ដី អោយប្រទេសហ្វីលីពីន មានសិទិ្ធលើសលុប ក្នុងការកាន់កាប់ ដែន​ទឹកនៅ សមុទ្រចិនខាងត្បូងដែលប្រទេសចិន​កំពុងវាតទីកាន់កាប់ យកពីប្រទេសជិតខាន។

សាលដីកានេះ បានផ្ដល់សិទ្ធិអោយប្រទេស ហ្វីលីពីនចូលទៅកាន់កាប់តំបន់មួយចំនួន នៅប្រជុំកោះ ស្ព្រាតលី និង ស្កាបូរ៉ូ ដែល ជាដែនទឹករបស់ខ្លួនរាបរយឆ្នាំមកហើយ។ សាលដីកានេះ បានទំលាក់ចុះ នៅដើមឆ្នាំ២០១៦  អោយ លោកណយៗអាគីណូជាប្រធានាធិបតី ហ្វីលីពីន ជាអ្នកអនុវត្តប៉ុន្តែ លោក​មិនអាចអនុវត្តបានដោយសារលោកចូលនិវត្តន៍ហើយ លោកប្រធានាធិបតី  Rodrigo Duterte​ដែលគេថាជាបុរសខ្លាំងជាអ្នកអនុវត្តព្រោះលោកជាប្រធានាធិបតី។ តែបុរសនេះ មិនចាត់ទុក សាល​ដីកានេះ អាចធ្វើចិន ខ្លប់ខ្លាននោះទេ ហើយ លោកក៏ ទុករឿងនេះដាច់ដោយឡែក ដោយចាប់យក កិច្ចសហការ​ល្អជាមួយចិន គឺប្រសើរជាង។ តែមកដល់ពេលនេះ ទើបដឹងថាសាលដីកានេះ ពិតជា​មាន​តម្លៃ ព្រោះសូម្បីប្រធានាធិបតីចិន​ស៊ីជីនពីងក៏បានអោយតម្លៃដែរ ។

យោងតាម បណ្ដាញផ្សាយព៍ត៌មាន Channel News Asia លោក ស៊ីបានកំពុងព្យាយាម ទិញសាល​ដីកា​នេះ ពីកណ្ដាប់ដៃរបស់លោក Duterte​ ជាថ្នូនឹងការទទួលបាន កិច្ចព្រមព្រៀង ទទួលផល​ប្រយោជន៍​ឧស្ម័ន ជាមួយចិន ដែលទាញបានពីតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូង។

លោកDuterte​  បានអោយដឹងថា កាលពីថ្មីៗនេះ សមភាគីចិនរបស់លោក គឺលោកស៊ី បានព្យាយាម បញ្ជុះបញ្ជូល​លោក កុំអោយសើរើ សាលដីកានេះ ឡើងវិញ ដោយទុកចោលគឺបោះបង់ចោល តែម្ដង ហើយ ចាប់យកភាគហ៊ុន ជា​មួយចិន ក្នុងមុខជំនួញ ថាមពល បានមកពីជីវៈចម្រុះ នៃ​សមុទ្រ​ចិន​ខាង​ត្បូង ដែលលោកស៊ីថា ការដាក់ភាគហ៊ុនរួមគ្នា។ តាមលោកDuterte​ គឺប្រទេសចិននឹងអោយភាគហ៊ុន ដល់ ហ្វីលីពីន ៦០ភាគរយ អោយតែក្រុងម៉ានីល បោះបង់ចោល សាលដីកានេះ។

អ្នកសង្កេតការណ៍ មើលឃើញថា លោក Duterte​ ដែលប្រជាជនហ្វីលីពីន ដាក់រហស្សនាមថា បុរសខ្លាំង នៃសង្រ្គាមគ្រឿងញៀន សម្លាប់មនុស្សរាប់ពាន់នាក់ បានព្យាយាមធ្វើមិត្តជាមួយចិន បានល្អនិងជិតស្និទ្ធជាងមេដឹនាំ ហ្វីលីពីនមុនៗ ពិតជាសង្ឃឹមថា ហ្វីលីពីននឹងបានផលប្រយោជន៍ពីការបោះបង់ចោលសាលដីកានេះ នូវប្រាក់ជំនួយនិងប្រាក់កម្ចីដម្រាប់វិនិយោគជាមួយចិន រាប់ពាន់លានដុល្លារ ។ប៉ុន្តែ ទំនងនឹងមិនធ្វើពលរដ្ឋហ្វីលីពីន ស្ងប់ចិត្តឡើយ​ព្រោះជាការបាត់បង់ដែនទឹករបស់ខ្លួន​ជាស្ថាពរទៅអោយចិន ៕

Share

Image
Image
Image