en     km
en     km

កម្មវិធី​ Check​ My​ School​ គ្រោង​ធ្វើ​យុទ្ធនាការ​ចំនួន​ ៣​ ជំរុញ​ឲ្យ​មាតាបិតា​នាំ​កូន​គ្រប់​អាយុ​ ០៦​ ឆ្នាំ​ចុះ​ឈ្មោះ​ចូល​រៀន​

Share

​ភ្នំពេញ​៖​ កម្មវិធី​ជួយ​មើល​សាលារៀន​ ឬ​ជា​ភាសា​អ​ង់​គ្លេ​ង​ហៅ​កាត់​ថា៖​ «​Check​ My​ School​ »​ ជា​គម្រោង​ថ្នាក់​តំបន់​អនុវត្ត​នៅ​កម្ពុជា​ គ្រោង​ធ្វើ​យុទ្ធ​នាការ​ចំនួន​ ៣​ ដើម្បី​ជំរុញ​ឲ្យ​មាតាបិតា​ឲ្យ​នាំ​កូន​ដែល​គ្រប់​អាយុ​ ០៦​ ឆ្នាំ​ចុះ​ឈ្មោះ​ចូល​រៀន​ និង​ ជំរុញ​ការ​បន្ត​ការ​សិក្សា​របស់​សិស្ស​គ្រប់​កម្រិត​ ចៀស​​វាង​ការ​បោះបង់​ការ​សិក្សា​។​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញផ្សាយ​ព្រឹក​នេះ​ថា​ កម្មវិធី​ជួយ​មើល​សាលារៀន​ ឬ ​«​Check​ My​ School​»​ នឹង​រៀបចំ​យុទ្ធនាការ​ចុះ​ឈ្មោះ​ចូល​​រៀន​​ចាប់ពី​ថ្ងៃ​ទី​ ១៩​ ដល់​ថ្ងៃ​ទី​ ៣១​ ខែតុលា​ ឆ្នាំ​ ២០១៥​ ក្នុង​គោលបំណង​រំលឹក​ដល់​មាតាបិតា​ អាណាព្យាបាល​ ក្នុង​ការ​នាំ​កុមារ​គ្រប់​អាយុ​ ០៦​ ឆ្នាំទៅ​ចុះ​ឈ្មោះ​ចូល​រៀន​ និង​ជម្រុញ​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​ឲ្យ​បន្ត​ការ​សិក្សា​។

​យុទ្ធនាការ​ទាំង​បី​នោះ​ រួម​មាន​៖​ ទី​១​ ធ្វើការ​ផ្សព្វផ្សាយ​ដោយ​ការ​ចង​បដា​ នៅ​តាម​ទី​សាធារណៈ​នៅ​តំបន់​គោលដៅ​រាជធានី​ភ្នំពេញ​ និង​ខេត្ត​កំពង់​ចាម​ ទី​២​ ផ្សព្វផ្សាយ​តាម​បណ្តាញ​ព័ត៌មាន​សង្គម​ហ្វេ​ស​ប៊ុ​ក​ និង​ទី​៣​ មានការ​រៀបចំ​កម្មវិធី​តាម​វិទ្យុ​នានា​ផង​ដែរ​។

​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​ គម្រោង​ជួយ​​មើល​សាលារៀន​ ឬ​ «​ Check​ My​ School​ »​ បាន​​អំពាវនាវ​ដល់​មហាជន​ទាំងអស់​ចូលរួម​ចំណែក​​​​គាំ​ទ្រ​យុទ្ធនាការ​នេះ​ ជា​ប្រយោជន៍​បង្កើន​ចំនួន​​កុមារ​ដែល​គ្រប់​អាយុ​ឲ្យ​បាន​ចូល​រៀន​ និង​​សិស្សា​នុ​សិស្ស​​​ឲ្យ​​​បាន​បន្ត​ការ​សិក្សា​បន្ថែម​ទៀត​។​ ដោយ​​​​មើល​​ឃើញ​​ពី​​ភាព​​ចាំបាច់ ​​និង​​សារៈ​សំខាន់​​នៃ​ការ​ចុះ​ឈ្មោះ​ចូល​រៀន​សម្រាប់​កុមារ​​ដែល​គ្រប់​​អាយុ​ ០៦​ ឆ្នាំ​ និង​ជំរុញ​ឱ្យ​សិស្ស​គ្រប់​កម្រិត​បន្ត​ការ​សិក្សា​ ព្រមទាំង​ជៀស​វាង​​ការ​បោះបង់​ការ​សិក្សា​៕
Press-release-Enrollment-Campaign-1-1

Share

Image
Image
Image