en     km
en     km

កម្មការិនីសម្រាលកូនក្រោមគោលនយោបាយថ្មី មានជាង ៧ពាន់នាក់ នៅរយៈពេលជិត ២ខែ

Share

នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនៅព្រឹកថ្ងៃពុធនេះ សម្ដេចនាយករដ្ឋមន្ត្រីបានថ្លែងពីជីវភាព និងតម្លៃការងាររបស់កម្មករ  ​ជាពិសេសកម្មការិនីដែលសម្ដេចចេញគោលនយោបាយជួយឧបត្ថម្ភប្រាក់សម្រាប់ពេលសម្រាលកូន។

ក្នុងឱកាសនោះសម្ដេចបានបានថ្លែងថា គិតថ្ងៃដំបូងនៃខែមករា មកដល់ថ្ងៃទី២០ ខែកុម្ភៈ កម្មការិនីសម្រាលកូនមានចំនួន ៧ពាន់ ៦៣នាក់ ដោយទទួលបានកូនសរុប ៧១២៥នាក់។

គោលនយោបាយថ្មីរបស់រដ្ឋាភិបាលបានប្រកាសថា ចាប់ពីឆ្នាំ២០១៨នេះ ទៅកម្មការិនីដែលសម្រាលកូនបានមួយទទួលបានប្រាក់ឧបត្ថម្ភ ៤០ម៉ឺនរៀល កូនភ្លោះពីរទទួលបាន ៨០ម៉ឺនរៀល និងកូនភ្លោះ៣ ទទួលបាន ១លាន២សែនរៀល។

គោលនយោបាយថ្មីរបស់បក្សកាន់អំណាចនេះក៏បានដាក់ឱ្យអនុវត្តផងដែរចំពោះស្រ្តីជាមន្ត្រី គ្រូបង្រៀន កីឡាការិនី និងស្ត្រីមេភូមិ ក្រុមប្រឹក្សាឃុំ ដោយទទួលបានប្រាក់ឧបត្ថម្ភប្រហាក់ប្រហែលគ្នា។ ក្រៅពីគោលនយោបាយ​នេះ រដ្ឋាភិបាលក៏បានចេញ គោលនយោបាយឱ្យ ពួកគាត់ទៅពិនិត្យជំងឺនៅមន្ទីរពេទ្យ ឬមន្ទីរសុខភាពរបស់រដ្ឋដោយមិនបង់ប្រាក់សេវាឡើយ៕ 

Share

Image
Image
Image