en     km
en     km

កម្មករ​ប្រមាណ​៣០​នាក់​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ ខណៈ​តវ៉ា​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុងក្រុង​បា​វិត​

Share

cover-Strike-in-Bavet

ស្វាយរៀង៖ កម្មករ​ប្រមាណ​ជាង​ ៣០​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ នៅ​ម៉ោង​ប្រមាណ​១១​ ព្រឹក​ ថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០១៥​ នេះ​ បន្ទាប់​ពី​ក្រុម​កម្មករ​ប្រមាណ​ ៧​ពាន់​ នាក់​ បាន​បន្ត​បាតុកម្ម​ជា​ថ្មី​នៅ​ តំបន់​សេដ្ឋកិច្ច​ពិសេស​តា​យ​ សេង​ នា​ក្រុង
​បា​វិត​  ដើម្បី​ទាមទារ​ឱ្យ​ថៅកែ​ដំឡើង​ប្រាក់ខែ​គោល​ ឬ​ប្រាក់ខែ​អប្បបរមា​លើស​ពី​ ១៤០​ ដុល្លារ​  ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​ សម្រាប់​ឆ្នាំ​២០១៦​។​

​មន្ត្រី​សម្របសម្រួល​នៃ​អង្គការសិទ្ធិមនុស្ស​លី​កាដូ​ (LICADHO)​ ប្រចាំ​ខេត្តស្វាយរៀង​ លោក​ នុ​ត​ បូ​ពិ​ណ្ណា​រ័​ត្ន​ ដែល​ស្ថិត​ក្នុង​ហេតុការណ៍​នោះ​បាន​បញ្ជាក់​ថា​ បន្ទាប់​ពី​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​បាញ់​ទឹក​ ដើម្បី​បាញ់​បង្ក្រាប​ក្រុម​កម្មករ​រួច​ហើយ​ សមត្ថកិច្ច​ក៏​បាន​ធ្វើ​សកម្មភាព​ឃាត់ខ្លួន​កម្មករ​តែ​ម្តង​។​

​លោក​បន្ថែម​ថា​ ជាង​នេះ​ទៅ​ទៀត​ សូ​ម្បី​តែ​អ្នក​សារព័ត៌មាន​ និង​មន្ត្រី​សិទ្ធិ​មនុស្ស​ ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​បណ្តេញចេញ​មិន​ឱ្យ​យក​ព័ត៌មាន​ និង​តាម​ឃ្លាំមើល​សកម្មភាព​នេះ​ដែរ​។​ មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​ ហៅ​សកម្មភាព​របស់​សមត្ថកិច្ច​ដែល​បាន​បង្ក្រាប​ និង​ចាប់ខ្លួន​កម្មករ​ថា​ ជា​ទ​ង្វើ​រំលោភ​លើ​សិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ​។​

​លោក​ នុ​ត​ បូ​ពិ​ណ្ណា​រ័​ត្ន​៖​ «​សកម្មភាព​ព្រឹក​មិ​ញ​ គ្មាន​បទល្មើស​ណា​ធ្ងន់ធ្ងរ​រហូត​ដល់​ដាក់​ខ្នោះ​ ដាក់​ខ្សែ​ចង់ដៃ​នោះ​ទេ​។​ សកម្មភាព​នេះ​គឺ​ ជា​ករណី​មួយ​រំលោភ​ទៅ​លើ​សិទ្ធិ​យ៉ាងធ្ងន់ធ្ងរ​ដែល​ប៉ះពាល់​ទៅ​ដល់​សិទ្ធិ​រស់នៅ​ សិទ្ធិ​រស់រាន​មានជីវិត​របស់​ពលរដ្ឋ​។​ លោក​ នុ​ត​ បូ​ពិ​ណ្ណា​រ័​ត្ន​៖​ សកម្មភាព​ព្រឹក​មិ​ញ​ គ្មាន​បទល្មើស​ណា​ធ្ងន់ធ្ងរ​រហូត​ដល់​ដាក់​ខ្នោះ​ ដាក់​ខ្សែ​ចង់ដៃ​នោះ​ទេ​។​ សកម្មភាព​នេះ​គឺ​ ជា​ករណី​មួយ​រំលោភ​ទៅ​លើ​សិទ្ធិ​យ៉ាងធ្ងន់ធ្ងរ​ដែល​ប៉ះពាល់​ទៅ​ដល់​សិទ្ធិ​រស់នៅ​ សិទ្ធិ​រស់រាន​មានជីវិត​របស់​ពលរដ្ឋ​។​

​ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ​លោក​ ហ្វា​ សាលី​ និយាយ​ថា​ ភាគច្រើន​នៃ​រោងចក្រ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ មេន​ហាត​ធេ​ន​ ក្រុង​បា​វិត​ មានការ​រំលោភសិទ្ធិ​កម្មករ​យ៉ាង​ខ្លាំង​ ជា​ពិសេស​នោះ​ គឺ​មានការ​រើសអើង​ចំពោះ​សហជីព​ឯករាជ្យ​ ដែល​តែងតែ​ចេញ​មុខ​ទាមទារ​ផលប្រយោជន៍​ជូន​កម្មករ​ថែម​ទៀត​ផង​។​

​លោក​ ហ្វា​ សាលី​ ក៏​អំពាវនាវ​ដល់​ម្ចាស់​រោងចក្រ​ទាំងអស់​ ត្រូវ​គោរព​សិទ្ធិ​កម្មករ​ និង​ច្បាប់​ការងារ​ដែល​មាន​ចែង​ស្រាប់​ សម្រាប់​សមត្ថកិច្ច​វិញ​ត្រូវ​មាន​ជំហរ​អព្យាក្រឹត​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ ដែល​បាន​កើតឡើង​រវាង​កម្មករ​ និង​ថៅកែ​រោងចក្រ​។​

​លោក​ ហ្វា​ សាលី​៖​ «​សម្រាប់​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងអស់​ហ្នឹង​ មេន​ហាត​ធេ​ន​ និង​តំបន់​ តា​យ​ សេង​ ហ្នឹង​គឺ​សុទ្ធតែ​ជា​តំបន់​មួយ​ដែល​មានការ​រើសអើង​បំផុត​ មិន​ថា​អ្នក​វិនិយោគ​ចិន​ ជប៉ុន​អី​ទេ​ គឺ​អត់​មាន​អ្នក​ណា​គោរព​ច្បាប់​នោះ​ទេ​ គឺ​បំបិទ​សិទ្ធិ​សេរីភាព​ទាំងអស់​តែ​ម្តង​។​ ប៉ុន្តែ​សហជីព​ភាគី​ខាង​រដ្ឋាភិបាល​ គឺ​គេ​គាំទ្រ​ តែ​សម្រាប់​សហជីព​ដែល​ឯករាជ្យ​គឺ​គេ​មិន​ឱ្យ​យើង​នៅ​បាន​ទេ​»​។​
702--336-Strike-in-Bavet

យោង​តាម​សេចក្តីរាយការណ៍​ពី​គេហទំព័រ​ ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ លោក​ ប៉ាវ​ ស៊ី​ណា​ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​បានឱ្យ​ដឹង​ថា​ មុន​នឹង​ឈាន​ដល់​ការ​ឃាត់ខ្លួន​កម្មករ​ជាង​ ៣០​នាក់​ នៅ​ព្រឹក​មិ​ញ​នេះ​ កម្លាំង​មាន​សមត្ថកិច្ច​ បាន​សម្រេច​ប្រើប្រាស់​រថយន្ត​បាញ់​ទឹក​ ដើម្បី​បាញ់​បង្ក្រាប​ក្រុម​កម្មករ​ ដែល​កំពុង​ប្រមូលផ្តុំ​តវ៉ា​មុខ​រោងចក្រ​ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​តា​យ​សេង​ ក្រុង​បា​វិត​ ខេត្តស្វាយរៀង​ផង​ដែរ​។​

​សូម​ជម្រាប​ថា​ តាំងពី​ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០១៥​ មក​កម្មករ​រាប់​ម៉ឺន​នាក់​នៅ​ក្រុង​បា​វិត​ បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​ ទាមទារ​ដំឡើង​ប្រាក់ខែ​បន្ថែម​ លើស​ពី​ប្រាក់​ឈ្នួល​អប្បបរមា​ ១៤០​ដុល្លារ​ ដែល​កំណត់​ដោយ​ រាជរដ្ឋាភិបាល​កម្ពុជា​ សម្រាប់​ឆ្នាំ​២០១៦​។​ ក្រោយ​មាន​បាតុកម្ម​នេះ​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ ៤​នាក់​ ដែល​ជា​មុខសញ្ញា​គប់​រោងចក្រ​នៅ​ថ្ងៃ​ទី​២០​ ខែធ្នូ​ ម្សិលមិញ​នេះ​ ស្រប​ពេល​សមាគម​រោងចក្រ​កាត់​ ដេរ​កម្ពុជា​ (GMAC)​ បាន​អំពាវនាវ​ឱ្យ​ចាត់វិធានការ​ទៅ​លើ​កូដកម្ម​នេះ​៕

Share

Image
Image
Image