en     km
en     km

កម្ពុជា​-​ថៃ​ សន្យា​រួម​គ្នា​បន្ត​ពង្រីក​ពាណិជ្ជកម្ម​តាម​រយៈ​ការ​បើក​ច្រកព្រំដែន​

Share

ភ្នំពេញ៖ ​សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ និង​ លោក​ ប្រា​យុទ្ធ​ ចាន់​អូ​ចា​ នាយក​រដ្ឋមន្ត្រី​ថៃ ​ប្តេជ្ញា​សន្យា​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​ទ្វេភាគីតាមរយៈបង្កើនច្រកព្រំដែនអន្តរជាតិបន្ថែមទៀត​។ ​កិច្ចព្រមព្រៀង​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ទន្លេមេគង្គ​នៅ​ទីក្រុង​ទេសចរណ៍វប្បធម៌​ ខេត្តសៀមរាប​ កាលពី​ថ្ងៃ​ព្រ​ហ្ប​ត្តិ៍​។​

                              សម្តេច ហ៊ុន សែន នាយករដ្ឋមមន្រ្តីកម្ពុជា(ស្តំា) និង លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ(ឆ្វេង)។


​កាសែត​ Bangkok​ Post​ ឲ្យ​ដឹង​ថា​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា – ថៃ ​នឹង​បើក​ច្រកព្រំដែន​ថ្មី​បន្ថែម​ទៀត ​និង ​ត​ភ្ជាប់​ខ្សែ​រថភ្លើង​ ហើយ​រដ្ឋាភិបាល​ទាំង​ពីរ​នឹង​ទទួល​បាន​ផល​ចំណេញ​ ពិសេស​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​។​នេះ​បើ​តាម​អ្នកនាំពាក្យ​រង​របស់​រដ្ឋាភិបាល​ថៃ​។​

​គម្រោងបើក​ច្រកព្រំដែន​អន្តរជាតិ​ កម្ពុជា​-​ថៃ​ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ នាយក​រដ្ឋមន្ត្រី​ថៃ​ធ្លាប់​បាន​សន្យា​ជំរុញ​ទំហំ​ពាណិជ្ជ​ កម្ម​ទ្វេភាគី​ឱ្យ​កើន​ដល់​ ១៥​ ពាន់​លាន​ដុ​លា្ល​រអា​មេ​រិ​ក​នៅ​ឆ្នាំ​ ២០២០​ខាង​មុខ​។​ រីឯ​ពេល​ថ្មីៗ​នេះ​ ភាគី​ទាំង​ពីរ​ក៏សម្រេច​បើក​ច្រក​ព្រំដែន​អន្ដរជាតិ​ចំនួន​ ៤​ បន្ថែម​ទៀត ​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ ខណៈ​ច្រកព្រំដែន​អន្ដរជាតិ​ប៉ោយ​ប៉ែ​ត​ចាប់ផ្ដើម​មានការ​កកស្ទះ​។​

​យ៉ាង​ហោច​ណាស់​ច្រកព្រំដែន​អន្តរជាតិ​ចំនួន​ ៤​ ត្រូវ​បាន​កម្ពុជា​-​ ថៃ​ សម្រេច​បើក​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​ ២០១៧​កន្លងមក។​ ច្រកព្រំដែន​ទំាងនោះរួម​មាន​ ច្រក​អានសេះ​ ស្ថិត​នៅ​ខេត្តព្រះវិហារ​ ជាប់​ច្រក​ អាន​ ម៉ា​ ក្នុង​ខេត្ត​ កាន់​វ័ន​ឡា​ សុ​ថា​នី​។ ​ច្រក​ជប់​គគី​ក្នុង​ខេត្តឧត្តរមានជ័យ​ជាប់​ច្រក ​សែ​ទូ​គោ​ ខេត្ត​ប៊ុ​រី​រុំា។ ​ច្រក​ភ្នំ​ដី​ខេត្តបាត់ដំបង​ ជាប់​ច្រក​ខៅ​ឌី​ន​ ខេត្ត​ស្រះ​កែវ​ និង​ច្រក​ថ្មដា​ខេត្តពោធិសាត់​ ជាប់​ ច្រក​ ថា​សេន​ ខេត្ត​ស្រះ​កែវ​។​

​ក្នុង​ឆ្នាំ​ ២០១៧​ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​ ថៃ​ មាន​រហូត​ជាង​ ៥ ​ពាន់​លាន​ដុល្លារ​ ហើយ​រដ្ឋាភិបាល​ទាំង​ពីរ​ប្តេជ្ញា​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រហូត​ដល់​ ១៥​ ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ២០២០​។​

​យោង​តាម​ទិន្ន័យ​របស់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​ ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា​ និង​ថៃ​ ក្នុង​ឆ្នាំ​២០១៥​ មាន​ចំនួន​ ៥,៥១៨​លាន​ដុល្លារ​អា​មេ​រិ​ក​។​ ចំណែក​ឆ្នាំ​២០១៦​ មាន​ចំនួន​ ៥,៥៥១​លាន​ដុល្លារ​អា​មេ​រិ​ក​ ពោល​គឺ​បាន​កើនឡើង​ ០,៦%​ ។​

​លោក​ ស៊ុន​ ចាន់​ថុ​ល​ រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​សាកល្បង​ខ្សែ​រថភ្លើង​ពី​ក្រុង​ប៉ោយ​ប៉ែ​ត​ ទៅ​ក្រុង​សិរី​សោភ័ណ​ នៅ​ថ្ងៃ​ទី​ ៤​ ខែ​ មេ​សា​នេះ​។​ ខ្សែ​រថភ្លើង​នេះ​ដំណើរការ​ដោយ​មិន​យ​កម្រៃ​ចាប់​ពេល​នេះ​រហូត​ដល់​ចុងខែ​ កក្កដា​ ឆ្នាំ​ ២០១៨​នេះ​។​ ​ខ្សែ​រថភ្លើង​ពី​ក្រុង​ប៉ោយ​ប៉ែ​តនេះ​ក៏បានតភ្ជាប់ទៅប្រទេសថៃដោយកំពុងដំណើរការជួលជុលនិងសាង​សង់។

​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​ស្តា​ជួល​ជុល​ផ្លូវ​រថភ្លើង​ឡើង​វិញ​មាន​ប្រវែង​ ៤៨​ គីឡូម៉ែត្រ​ដែល​បំភ្លេច​បំផ្លាញ​ដោយសារ​សង្គ្រាម​កាលពី​ឆ្នាំ​ ១៩៧០​មក​៕

Share

Image
Image
Image