en     km
en     km

កម្ពុជា​-​ថៃ​ផ្តល់​ភាព​ស្របច្បាប់​ដល់​ពលករ​ខ្មែរ​ជាង​ ៣០ ​ម៉ឺន​នាក់​

Share

ភ្នំពេញ​៖​ រាជរដ្ឋាភិបាល​កម្ពុជា​ និង​រាជរដ្ឋាភិបាល​ថៃ​រួម​គ្នា​ផ្តល់​ភាព​ស្របច្បាប់​ដល់​ពលករ​ខ្មែរ​ជាង​ ៣០​ ម៉ឺន​នាក់​គិត​មក​ដល់​ថ្ងៃនេះ​។​ តែ​បែប​នេះ​ក្ដី​ពលករ​ខ្មែរ​ជាង​ ៤០​ ម៉ឺន​នាក់​ទៀត​ពុំ​ទាន់​ទទួល​បាន​ឯកសារ​ស្របច្បាប​នៅឡើយ​។​

លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈថាក្រសួងបានផ្តល់ឯកសារស្របច្បាប់ដល់ពលករបានចំនួន ៣២ម៉ឺននាក់ហើយ។ រូបភាព៖ Facebook

​ក្រោយ​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ លោក​ Panyarak​ Poolthup​ ឯកអគ្គរាជទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​ទី​ ២២​ ខែ​ ឧសភា​នេះ​ លោក​ អ៊ិ​ត​ សំ​ហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ផ្តល់​បទ​សម្ភាស​ដល់​អ្នក​សារព័ត៌មាន​ថា​ ពលករ​ខ្មែរ​បម្រើ​ការ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ថៃ​ត្រូវ​បាន​អាជ្ញាធរ​ប្រទេស​ទាំង​ពីរ​បាន​ផ្តល់​ភាព​ស្របច្បាប់​បាន​ចំនួន​ ៣២ ​ម៉ឺន​នាក់​។​

​លោក​រដ្ឋមន្ត្រី​ អ៊ិ​ត​ សំ​ហេង​ បន្ថែម​ថា​ បច្ចុប្បន្ន​ពលករ​ខ្មែរ​ប្រមាណ​ ៨​ ម៉ឺន​នាក់​ទៀតប៉ុណ្ណោះ នូវ​ពុំ​ទាន់​ទទួល​បាន​ឯកសារ​ស្របច្បាប់ ​ដើម្បី​បម្រើ​ការងារ​នៅ​ថៃ​។​

លោក​រដ្ឋមន្ត្រី​សន្យា​ថា​ ក្រ​សូ​ង​ការងារ​នឹង​បង្កើន​ការ​ផ្តល់​ឯកសារ​ស្រប​ដល់​ពលករខ្មែរ​ឲ្យ​អស់​មុន​ការ​កំណត់​សពុល​ភាព​នៃ​ការ​ចាត់វិធានការ​តឹង​រឹង​មក​លើ​ពលករ​ខុសច្បាប់​របស់​អាជ្ញាធរ​ដែល​នឹង​ផុតកំណត់​នៅ​ថ្ងៃ​ទី​ ៣០​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៨​។​

​លោក​រដ្ឋមន្ត្រី​ អ៊ិ​ត​ សំ​ហេង​៖ «​មក​ឥឡូវនេះ​កិច្ច​សហប្រតិបត្តិការ​នេះ​គឺ​អាច​ចាត់​ទុក​ថា​លទ្ធផល​ជោគជ័យ​ទៅ​ហើយ​បាន​ន័យ​ថា​ យើង​បាន​ផ្តល់​ឯកសារ​ស្រប់ច្បាប់​ជូន​បងប្អូន​ពលករ​ ៤០​ម៉ឺន​នាក់​នេះ​គឺ​បាន​៣២​ម៉ឺន​នាក់​ហើយ​ ឥឡូវនេះ​នៅ​សល់​៨​ម៉ឺន​នាក់​។​ ៨​ម៉ឺន​នាក់​ នៅ​សល់​ប្រាំ​ស​ប្តា​ហ៍​ទៀត​ ហើយ​ល្បឿន​ដែល​យើង​កំពុង​ធ្វើ​រាល់ថ្ងៃ​គឺ​មួយ​ថ្ងៃ​ជាង​ ២០០០​នាក់​ដែល​ ២២០០​ទៅ​២៣០០​នាក់​។​»

​ពលករ​ខែ្ម​រ​បម្រើ​ការ​ ងារនៅ​ប្រទេស​ថៃ​មាន​ចំនួន​ ១​ លាន​ ៥​ ម៉ឺន​នាក់​។​នេះ​បើ​តាម​ក្រសួង​ការងារ​កម្ពុជា​។​

​កាលពីដើម​ខែឧសភា​កម្ពុជា​-​ថៃ​ បាន​ធ្វើ​សិក្ខាសាលា​មួយ​ ដើម្បី​ជួយ​ពលករ​ចំណាកស្រុក​ប្រកបដោយ​សុវត្ថិភាព​ ក្នុង​ការ​ការពារ​សិទ្ធិ​ការងារ​ គេច​ផុត​ពី​អំពើ​ជួញដូរ​មនុស្ស​តាម​រយៈ​គម្រោង​របស់​សហភាព​អឺរ៉ុប​។​នៅ​ពាក់​កណ្តាលខែ​ក្រោយ​លោក​រដ្ឋមន្ត្រី​នឹង​ទៅ​បំពេញ​ទស្សនៈកិច្ច​ផ្លូវ​នៅ​ប្រទេស​ថៃ​អំពី​វិស័យ​ការងារ​និង​ពលករ​ចំណាកស្រុក​ខ្មែរ​៕

Share

Image
Image
Image