en     km
en     km

កម្ពុជា​ ប្រារ​ព្វ​ទិវា​វប្បធម៌​ជាតិ​ លើក​ទី​១៨​ ក្រោម​ប្រធានបទ​ “​យុវជន​ដើម្បី​វប្បធម៌​ជាតិ​”

Share

cover-Chaktomuk-Conference-Hall--National-Culture-Day-(by-SPM-page)
ក្រសួង​វប្បធម៌​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ប្រារ​ព្វ​ទិវា​វប្បធម៌​ជាតិ​ លើក​ទី​១៨​ ក្រោម​ប្រធានបទ​ “​យុវជន​ដើម្បី​វប្បធម៌​ជាតិ​”​ ដែល​ជា​ផ្នែក​មួយ​សំដៅ​ធ្វើ​ឱ្យ​យុវជន​បាន​ស្គាល់​ពី​កេរដំណែលវប្បធម៌​សិល្បៈ​របស់​ខ្មែរ​។​

​តាម​ព័ត៌មាន​ មក​ថា​ ពី​ធី​នេះ​បាន​ធ្វើ​ឡើង​នៅ​សាលសន្និសីទ​ចតុមុខ​  ក្រោម​អធិបតីភាព​ របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី​  និង​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ ហើយ​មុន​សម្ដេច​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​ទៅ​កាន់​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ ក្រុម​សិល្បៈ​បាន​ឡើង​លើ​ឆាក​ សម្ដែង​ សិល្បៈ​ ល្ខោនបាសាក់​ មាន​តួយក្ស​ ឡើង​ស្រែក​ កក្រើក​រោង​។​

​ក្រោយមក​លោកស្រី​ ភឿ​ង​ ស​កុ​ណា​ រដ្ឋមន្ត្រី​ ក្រសួង​វប្បធម៌​ បាន​ឡើង​ថ្លែង​សុន្ទរកថា​ អំពី​ សារសំខាន់​ ដែល​ក្រសួង​បាន​ផ្ដើម​លើ​ប្រធានបទ​ “​យុវជន​ដើម្បី​វប្បធម៌​ជាតិ​”​។​ សម្ដេច​ ហ៊ុន​ សែន​ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ របស់​សម្ដេច​ថា​ ទិវា​នេះ​ ត្រូវ​បាន​ប្រារព្ធ​ជា​រៀង​រាល់​ឆ្នាំ​ ហើយ​សំដៅ​បំផុសគំនិត​យុវជន​ឱ្យ​ចេះ​ស្រឡាញ់​ ថែរក្សា​ វប្បធម៌​ ប្រពៃណី​ របស់​ខ្មែរ​៕​

Share

Image
Image
Image