en     km
en     km

កម្ពុជា​ និង​វៀតណាម​ នឹង​សម្ពោធ​ប​ង្កោ​ល​ព្រំដែន​ចំនួន​ ​២ ​នៅ​ថ្ងៃ​ទី​២៦​ ធ្នូ ស្អែកនេះ

Share

cover-Cam-VN-P.M.-at-border
​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ និង​វៀតណាម​ គ្រោង​នឹង​សម្ពោធ​បង្គោល​ព្រំដែន​ចំនួន​ ២​ បង្គោល​ ដោយ​ក្នុង​នោះ​បង្គោល​មួយ​ស្ថិត​ក្នុងស្រុក​អូ​រយ៉ា​ដាវ​ ខេត្តរតនគិរី​ និង​បង្គោល​ព្រំដែន​មួយទៀត​ស្ថិត​ តំបន់​ភ្នំ​ដិ​ន​ នៅ​ខេត្តតាកែវ​។​ការ​សម្ពោធ​បង្គោល​ព្រំដែន​ទាំង​ពីរ​នេះ​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០១៥​ ស្អែក​នេះ​។​

​យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​អេ​ឡិច​ត្រូ​និ​ច​ CEN​  នៅ​ថ្ងៃ​ទី​២៥​ ធ្នូ​ ឆ្នាំ​ ២០១៥​ ឱ្យ​ដឹង​ថា​ សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​លោក​ ង្វៀ​ន​ តឹង​យ៉ុ​ង​ នាយក​រដ្ឋមន្ត្រី​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ នឹង​សម្ពោធ​បង្គោល​ព្រំដែន​លេខ​៣០​ ស្ថិត​នៅ​ស្រុក​អូ​រយ៉ា​ដាវ​ ខេត្តរតនគិរី​  និង​បង្គោល​ព្រំដែន​លេខ​ ២៧៥​ នៅ​តំបន់​ភ្នំ​ដិ​ន​ ខេត្តតាកែវ​ នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ​។​

​ជុំវិញ​ការ​បោះបង្គោល​ព្រំដែន​ត្រង់​តំបន់​ភ្នំ​ដិ​ន​នេះ​ តំណាងរាស្ត្រ​គណបក្សប្រឆាំង​លោក​
​អ៊ុំ​ សំ​អាន​ ធ្លាប់​បាន​ស​សេរ​លិខិត​មួយ​ច្បាប់​តាម​រយៈ​ប្រធានរដ្ឋសភា​កាលពី​ ថ្ងៃ​ទី​២​ ខែមិថុនា​ ឆ្នាំ​២០១៥​ ស្នើ​សុំ​ឱ្យ​សម្តេច​ ហ៊ុន​ សែន​ ពិនិត្យ​មើល​ព្រំដែន​ ច្រក​ភ្នំ​ដិ​ន​ ស្ថិត​នៅ​ក្នុងស្រុក​គិរីវង់​ ខេត្តតាកែវ​។​

​លោក​ សំ​អាន​ បាន​បញ្ជាក់​ថា​ វៀតណាម​បាន​រំកិល​ព្រំដែន​ចូល​ទឹកដី​កម្ពុជា​ប្រមាណ​ ១២៧០​ ម៉ែត្រ​ ដោយ​គិត​ពី​ព្រំដែន​ចាស់​ត្រង់​ព្រែក​វិញ​តេ​ ហៅ​ថា​ព្រែក​ក្របៅ​ រហូត​មក​ ត្រង់​ព្រំដែន​សព្វថ្ងៃ​នៅ​ត្រឹម​ប្រឡាយ​ ៧៩​ ដែល​ប្រឡាយ​នេះ​ភាគី​វៀតណាម​បាន​ជីក​ កាលពី​ឆ្នាំ​ ១៩៧៩​។​

ការ​ស្នើ​សុំ​នេះ​ ធ្វើ​ឡើង​ក៏​ស្រប​តាម​របាយការណ៍​របស់​នាយ​ឧត្តមសេនីយ៍​ កែ​ គឹ​ម​យ៉ា​ន​ «​វៀតណាម​បាន​ជីក​ព្រែក​តាម​បន្ទាត់​ព្រំដែន​ពី​កើត​ទៅ​លិច​ ហើយ​ជីក​ចូល​ទឹកដី​ខ្មែរ​ប្រមាណ​ ១២៧០​ ម៉ែត្រ​ ដោយ​គិត​ពី​ព្រែក​វិញ​តេ​»​ ចុះ​កាលពី​ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​១៩៩៩​ ដែល​កាលនោះ​ លោក​ជា​អគ្គមេបញ្ជាការ​នៃ​កង​យោធពលខេមរភូមិន្ទ​។​

សម្ដេច​ ហ៊ុន​ សែន​ ធ្លាប់​បាន​អះអាង​ថា​ ការ​បោះ​បង្គោលព្រំ​ដែនកម្ពុជា​-​វៀតណាម​ បាន​ចំនួន​ ៨៣%​ មក​ហើយ​ មក​ដល់​ពេល​នេះ​៕​

Share

Image
Image
Image