en     km
en     km

កម្ពុជា​ ជួប​ប្រទេស​មួយ​ចំនួន​ដើម្បី​ពិភាក្សា​ ពី​ការ​ពង្រឹង​កិច្ច​សហប្រតិបត្ដិកា​រលើ​ការ​ធ្វើ​ពាណិជ្ជកម្ម​ កសិកម្ម​ ឆ្លង​ដែន​

Share

​ភ្នំពេញ​ ៖​ រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​ លោក​ វេ​ង​ សា​ខុន​ បាន​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ ជាមួយ​រដ្ឋមន្ដ្រី​កសិកម្ម​វៀតណាម​ ចិន​ ជប៉ុន​ និង​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​អា​មេ​រិ​ក​ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្ដិកា​រលើ​ការ​ធ្វើ​ពាណិជ្ជកម្ម​ កសិកម្ម​ ឆ្លង​ដែន​។​ នេះ​បើ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ របស់​ក្រសួងកសិកម្ម​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​១៤​ តុលា​។​

​ជំនួប​នេះ​ធ្វើ​ឡើង​អំឡុង​ថ្ងៃ​ទី​១១​ និង​ទី​ ១២​ ខែតុលា​ ឆ្នាំ​២០១៨​ ខណៈ​ដែល​លោក​ វេ​ង​ សា​ខុន​ និង​គណប្រតិភូ​ អ​ញ្ញើញ​ចូលរួម​កិច្ចប្រជុំ​លើក​ទី​៤០​ នៃ​រដ្ឋមន្ដ្រី​កសិកម្ម​ និង​ព្រៃឈើ​អាស៊ាន​ កិច្ចប្រជុំ​លើក​ទី​១៨​ នៃ​រដ្ឋមន្ដ្រី​កសិកម្ម​ និង​ព្រៃឈើ​អាស៊ាន​បូក​បី​ និង​កិច្ចប្រជុំ​ស្ដី​ពី​សហប្រតិបត្ដិការ​អនាម័យ​លើក​ទី​៦​ ថ្នាក់​រដ្ឋមន្ដ្រី​អាស៊ាន​។​

​ក្រសួងកសិកម្ម​បន្ដ​ថា​ ជំនួប​រវាង​លោក​ វេ​ង​ សា​ខុន​ ជាមួយ​រដ្ឋមន្ដ្រី​កសិកម្ម​វៀតណាម​ ចិន​ ជប៉ុន​ និង​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​អា​មេ​រិ​ក​ ក្រៅ​តែ​ពី​ពិភាក្សា​ ពី​ការ​ពង្រឹង​កិច្ច​សហប្រតិបត្ដិកា​រលើ​ការ​ធ្វើ​ពាណិជ្ជកម្ម​ កសិកម្ម​ ឆ្លង​ដែន​ហើយ​ លោក​រដ្ឋមន្ដ្រី​ក៏​បាន​ពិភាក្សា​ផង​ដែរ​ ពី​យន្ដការ​នៃ​ការ​បង្ការ​ និង​ទប់ស្កាត់​ជំងឺ​រា​ត្បា​ត​តាម​រយៈ​ផលិតផល​កសិកម្ម​ឆ្លង​ដែន​ ការ​រៀបចំ​វិធានការ​ចំពោះ​បទល្មើស​ឆ្លង​ដែន​ ការ​បោះ​ទុក​វិនិយោគ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ និង​គម្រោង​កិច្ច​សហប្រតិបត្ដិការ​មួយ​ចំនួន​ ដែល​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ដោយ​មានការ​ចេញ​នូវ​គោ​នយោបាយ​ថ្មីៗ​ សំដៅ​ដល់​ការ​លើកទឹកចិត្ដ​អ្នក​វិនិយោគទុន​ ជា​ពិសេស​ក្នុង​វិស័យ​កសិកម្ម​។​

​លោក​រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​ បង្ហាញ​ក្ដី​សង្ឃឹមថា​ កម្ពុជា​នឹង​អាច​ទទួល​បាន​នូវ​ការ​បោះទុន​វិនិយោគ​បន្ថែម​ទៀត​ទាំង​ផ្នែក​ផលិតកម្ម​កសិកម្ម​ និង​កសិក​ឧស្សាហកម្ម​។​ លើស​ពី​នេះ​លោក​រដ្ឋមន្ដ្រី​ ក៏​បាន​ប្ដេជ្ញា​បន្ដ​ជំរុញ​ការងារ​កំណែទម្រង់​ វិស័យ​កសិកម្ម​នៅ​កម្ពុជា​ និង​ការ​ធ្វើ​អាទិភាព​ការងារ​ ដើម្បី​ឲ្យ​ស្រប​ទៅ​នឹង​កា​រវិ​ឌ្ឍ​ន៍​នៃ​សេដ្ឋកិច្ចជាតិ​ និង​ថ្នាក់​ដំបន់​។​

​គួរ​ជម្រាប​ថា​ នៅ​ក្នុង​ឆ្នាំ​២០២០​ ខាង​មុខ​នេះ​ ប្រទេស​កម្ពុជា​ នឹង​ត្រៀមខ្លួន​ធ្វើ​ជា​ម្ចាស់ផ្ទះ​ ក្នុង​ការ​រៀបចំ​កិច្ចប្រជុំ​លើក​ទី​៤១​ នៃ​រដ្ឋមន្ដ្រី​កសិកម្ម​ និង​ព្រៃឈើ​អាស៊ាន​៕

Share

Image
Image
Image