en     km
en     km

កម្ពុជា​អំពាវនាវ​ឲ្យ​កូរ៉េ​ខាងជើង​ផ្អាក​ការ​សាកល្បង​បាញ់​មី​ស៊ី​ល​

Share

ភ្នំពេញ ៖ ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី ១០ កក្កដា ម្សិលមិញបានអំពាវនាវឱ្យកូរ៉េខាងជើង បញ្ឈប់ការសាកល្បងកម្មវិធីនុយក្លេរអ៊ែររបស់ខ្លួន បន្ទាប់ពីប្រទេសកុម្មុយនីស្តឯកោមួយនេះ ទើបបាញ់សាកល្បងមីស៊ីលអន្តរទ្វីបរបស់ខ្លួន ដែលរងទណ្ឌកម្មជាថ្មីពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

 

កម្ពុជា​អំពាវនាវ​ឲ្យ​កូរ៉េ​ខាងជើង​ផ្អាក​ការ​សាកល្បង​បាញ់​មី​ស៊ី​ល​

ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុកត់សម្គាល់ឃើញថា ការបាញ់សាកល្បងមីស៊ីលរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េកាលពីថ្ងៃទី០៤ កក្កដា បានរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងយ៉ាងធ្ងន់ធ្ងរ។

សេចក្ដីថ្លែងការណ៍បន្តថា ដោយសាររឿងនេះ កម្ពុជាសម្តែងការព្រួយបារម្ភចំពោះការធ្វើតេស្តមីស៊ីលនេះ និងអំពាវនាវឱ្យភាគីពាក់ព័ន្ធក្នុងរឿងនេះ រក្សានូវភាពអត់ធ្មត់ឲ្យបាន ដើម្បីកុំឲ្យបង្កជាហានិភ័យផ្សេងៗ ហើយអាចបង្កើតឡើងនូវបរិយាកាសល្អប្រសើរ ឈានចាប់ផ្តើមសារជាថ្មីនៃជំនួបចរចា៦ភាគីឡើងវិញ។

កាលពីថ្ងៃទី ០៦ កក្កដា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានសម្រេចដាក់ទណ្ឌកម្មថ្មីទៀតទៅកាន់ប្រទេសកូរ៉េខាង ជើង បន្ទាប់ពីប្រទេសនេះបានបាញ់សាកល្បងកាំជ្រួចអន្តរទ្វីបរបស់ខ្លួន។ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះ សហរដ្ឋអាមេរិកបានប្រកាសព្រមានប្រើកម្លាំងយោធាទៅលើកូរ៉េខាងជើង ប្រសិនបើមានករណីចាំបាច់។

ប្រទេសមហាអំណាច ចិន-រុស្សី ដែលជាសម្ព័ន្ធមិត្តជាមួយទីក្រុងព្យុងយ៉ាង ក៏ឯកភាពចំពោះសេចក្តីសម្រេចដាក់ទណ្ឌកម្មថ្មីទៅលើកូរ៉េខាងជើងនេះដែរ ហើយបានអំពាវនាវឱ្យកូរ៉េខាងជើងគោរពតាមសេចក្តីសម្រេចនេះ។ តែប្រទេសមហាអំណាចទាំងពីរមិនគាំទ្រចំពោះបំណងរបស់សហរដ្ឋអាមេរិកដែលចង់ប្រើកម្លាំងយោធាដើម្បីបញ្ឈប់កម្មវិធីនុយក្លេរអ៊ែររបស់កូរ៉េខាងជើងនោះទេ។

យ៉ាងណាក៏ដោយ កម្ពុជា ដែលជាសមាជិកមួយនៃសមាគមអាស៊ាន បានចេញសេចក្ដីថ្លែងការណ៍ដូចនេះ ២ដងមកហើយ ។ តែទន្ទឹមនឹងនេះ អគ្គលេខាធិការសមាគមអាស៊ាន ក៏ធ្លាប់ចេញសេចក្ដីថ្លែងការណ៍ជំរុញឱ្យក្រុងព្យុងយ៉ាងបញ្ឈប់ការបាញ់សាក ល្បងកាំជ្រួចអន្តរទ្វីប ហើយត្រូវវិលមករកតុចរចាវិញ ។ ករណីនេះ មិនថា ឡើយសមាគមអាស៊ាន គឺ សូម្បីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដាក់ចេញនូវវិធានការហ៊ុំព័ន្ធសេដ្ឋកិច្ចក៏ប្រទេសផ្ដាច់ការមួយនេះ មិនខ្លាចឡើយ៕

Share

Image
Image
Image