en     km
en     km

កម្ពុជា​ព្រួយបារម្ភករណី​កូរ៉េ​ខាងជើង​បាញ់​សាកល្បង​អាវុធ​នុយ​ក្លែ​អ៊ែ​រ​

Share

​ភ្នំពេញ៖ ក្រសួងការបរទេស​កម្ពុជា​ បាន​សម្ដែង​ក្ដី​ព្រួយបារម្ភ​ជា​ខ្លាំង​ ចំពោះ​ការ​ធ្វើតេស្ដ​នុយក្លេអ៊ែរ​ នៅ​លើ​ឧបទ្វីប​កូរ៉េ​ បន្ទាប់​ពី​ ទីក្រុង​ព្យុ​ង​យ៉ាង​ បាន​សាកល្បង​ធ្វើតេស្ដ​នុយក្លេអ៊ែរ​ កាលពី​ថ្ងៃ​ទី​០៩​ កញ្ញា​ ឆ្នាំ​២០១៦​ កន្លង​ទៅ​។​​nuclearសេចក្ដីថ្លែងការណ៍​ របស់​ក្រសួងការបរទេស​ ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​ ១២​ ខែកញ្ញា​ ឆ្នាំ​២០១៦​ បាន​ហៅ​ទ​ង្វើ​ការ​សាកល្បង​ធ្វើតេស្ដ​នុយក្លេអ៊ែរ​ ដោយ​ក្រុង​ព្យុ​ង​យ៉ាង​ ជា​ការ​រំលោភ​បំពាន​ ទៅ​លើ​ដំណោះស្រាយ​ របស់​ក្រុមប្រឹក្សាសន្ដិសុខ​នៃ​អង្ក​ការ​សហប្រជាជាតិ​ (UNSC)​។​

​ក្រសួងការបរទេស​កម្ពុជា​ដដែល​នេះ​ បាន​ចាត់​ទុក​ការ​សាកល្បង​ធ្វើតេស្ដ​ នុយក្លេអ៊ែរ​ លើ​ ឧបទ្វីប​កូរ៉េ​ ធ្វើ​អោយ​កាន់តែ​យ៉ាប់យ៉ឺន​ និង​កាន់តែ​ផុយ​ស្រួយ​ ចំពោះ​ស្ថានការណ៍​នៅ​សន្តិសុខ​ក្នុង​តំបន់​។​

​សេចក្ដីថ្លែងការណ៍​ក្រសួងការបរទេស​កម្ពុជា​ បាន​បញ្ជាក់​ជា​ថ្មី​ម្តងទៀត​ ថា​កម្ពុជា​សូម​គាំទ្រ​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​ នៅ​ក្នុង​តំបន់​នេះ​ ដើម្បី​ជា​ប្រយោជន៍​នៃ​សន្តិភាព​ សន្តិសុខ​ និង​ស្ថិរភាព​ ព្រមទាំង​ អំពាវនាវ​ដោយ​ទទូច​ឲ្យ​ ប្រទេស​កូរ៉េ​ខាងជើង​គោរព​ ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​ អង្គការសហប្រជាជាតិ​។​

​ប្រទេស​កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​ អាវុធ​នុយក្លេអ៊ែរ​ លើក​ទី​៥​ កាលពី​ថ្ងៃ​សុក្រ​ទី​ ០៩​ កញ្ញា​ ខណៈ​មេដឹកនាំ​ ប្រទេស​ជឿនលឿន​ G-20​ ជួប​ប្រជុំ​គ្នា​នៅ​ ប្រទេស​ចិន​។​ ភ្លាមៗ​នោះ​ មេដឹកនាំ​ដែល​ចូល​ប្រជុំ​ក្នុង​សន្និសីទ​កំពូល​នេះ​ បាន​ថ្កោលទោស​ ក្រុង​ព្យុ​ង​យ៉ាង​ យ៉ាង​ខ្លាំង​៕

Share

Image
Image
Image