en     km
en     km

កម្ពុជា​ប្រារព្ធ​ទិវា​អន្តរជាតិ​ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នៅ​ថ្ងៃ​ទី​២៦​មិថុនា​

Share

​ភ្នំពេញ៖ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ នឹង​រៀបចំ​ពិធី​អបអរសាទរ​ទិវា​អន្ដរជាតិ​ប្រយុទ្ធ​ប្រឆាំង​និង​គ្រឿងញៀន​ ដែល​មាន​មនុស្ស​ចូលរួម​ ៥០០០​នាក់​ នៅ​ថ្ងៃ​ទី​ ២៦​ មិថុនា​ ខាង​មុខ​នេះ​ ។​

drug
​ នេះជាសារធាតុញៀនដែលសម្មតកិច្ចចាប់បាននាពេលកន្លងមក។

សេចក្ដីជូនដំណឹង​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ចុះ​នៅ​ថ្ងៃ​ទី​ ០៣​ មិថុនា​  ២០១៦​ នេះ​ បានឱ្យ​ដឹង​ថា​ សម្រាប់​ឆ្នាំ​២០១៦​ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ នឹង​រៀបចំ​ប្រារព្ធ​ពិធី​នេះ​  នៅ​រាជធានី​ភ្នំពេញ​ ក្រោម​អធិបតីភាព​លោក​ កែវ​ គឹ​ម​យ៉ា​ន​ ឧបនាយករដ្ឋមន្ដ្រី​ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ។​

​តាម​សេចក្ដីជូនដំណឹង​ អ្នកចូលរួម​មាន​ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រដ្ឋាភិបាល​ និង​តំណាង​អង្គទូត​បណ្ដា​ប្រទេស​នានា​ប្រចាំ​កម្ពុជា​ មន្ដ្រីរាជការ​  ព្រះសង្ឃ​ កងកំលាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​ និង​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ ដោយ​រួម​ទាំង​ក្រុម​គោលដៅ​ ជន​ងាយ​រង​គ្រោះ​សរុប​ ប្រមាណ​ ៥០០០​នាក់​ ។​

​យោង​តាម​សេចក្ដីជូនដំណឹង​ដដែល​នេះ​គឺ​ ក្រៅពី​ការ​រៀបចំ​នៅ​រាជធានី​ភ្នំពេញ​ ក៏​មាននៅ​ ខេត្ត​ក្រុង​ ទូ​ទាំង​ប្រទេស​ ឲ្យ​រៀបចំ​ប្រារព្ធ​ពិធី​នេះ​ដែរ​ ក្នុង​ដែនដី​របស់​ខ្លួន​ ទៅ​តាម​កាលបរិច្ឆេទ​ ដើម្បី​ បង្ការ​ និង​ទប់ស្កាត់​ រាល់​បញ្ហា​គ្រោះថ្នាក់​នានា​ ពាក់ព័ន្ធ​ជំងឺអេដស៍​ និង​ជំងឺឆ្លង​ផ្សេងៗ​ទៀត​ ដែល​កើត​មាននៅ​ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ផង​ដែរ​ ។​

​កម្ពុជា​ ជា​ប្រភព​ជួញដូរ​គ្រឿង​សំខាន់​មួយ​ដែរ​ នៅ​ក្នុង​តំបន់​ ។​ គ្រឿងញៀន​ ហូរ​មក​ពី​ប្រទេស​ ឡាវ​ ភូមា​ និង​ ថៃ​ ។​

គ្រឿងញៀន​មាន​ ច្រើន​ប្រភេទ​ មាន​ដូច​ជា​ អាភៀន​ ហេ​រ៉ូ​អ៊ិ​ន​ តាំ​ហ្វេ​តា​មីន​  យ៉ា​ម៉ា​ និង​កញ្ឆា​ជាដើម​ ៕​

Share

Image
Image
Image