en     km
en     km

កម្ពុជា​នឹង​រង​ឥទ្ធិពល​ខ្យល់ព្យុះ​កម្រិត​ខ្ពស់​ចាប់ពី​ថ្ងៃ​ទី​ ០៧​ សីហា​ ដល់​ថ្ងៃ​ទី​ ១៤​ សីហា​

Share

ភ្នំពេញ​៖​ ក្រសួង​ធនធានទឹក​ និង​ ឧតុនិយម​ បាន​ចេញ​សេចក្ដី​ជូន​ន​ដំណឹង​ដល់​សាធារណៈជន​ជា​ថ្មី​ ជុំវិញ​អាកាសធាតុ​ដែល​កម្ពុជា​ នឹង​រង​ឥទ្ធិ ពល​ពី​ខ្យល់ព្យុះ​មក​បោក​ឆ្លងកាត់​អាង​ទន្លេមេគង្គ​ដោយ​ឆ្លងកាត់​ពី​ប្រទេស​ ថៃ​ និង​ ប្រទេស​ឡាវ​ មក​លើ​ប្រទេស​កម្ពុជា​ នៅ​ថ្ងៃ​ទី​ ០៧​ ដល់​ថ្ងៃ​ទី​ ១៤​ សីហា​ ឆ្នាំ​ ២០១៦​។​

រូបភាពfacebook។
រូបភាពfacebook។

​បើ​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ ដែល​បាន​ចេញ​កាលពី​ថ្ងៃ​ទី​ ០៤​ សីហា​ កាលពី​ម្សិលមិញ​បញ្ជាក់​ថា​ នៅ​តំបន់​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​ អាច​នឹង​រង​គ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​។​

​តាម​សេចក្ដីជូនដំណឹង​នេះ​ តំបន់​ដែល​អាច​ប្រឈម​នឹង​ការ​ទទួល​រង​ឥទ្ធិពល​ពី​អាកាសធាតុ​ប្រែ​ប្រែ​ល​នេះ​រួម​មាន​ តំបន់​មាត់សមុទ្រ​អាច​នឹង​មាន​ភ្លៀង​បន្ដ​ធ្លាក់​ជា​បន្ដបន្ទាប់​ ពិសេស​ចាប់ពី​ថ្ងៃ​ ០៧​ ដល់​ ថ្ងៃ​ទី​ ១៤​ សីហា​ ឆ្នាំ​ ២០១៦​ ភ្លៀង​នឹង​ចាប់ផ្ដើម​ធ្លាក់​ខ្លាំង​ហើយ​តំបន់​ផ្សេងៗ​ដែល​នៅ​ជាប់​នឹង​មាត់​សុ​ទ្រ​ ក៏​ដូច​ជា​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​ ៤​ អាច​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​ ។​ ហើយ​មិនតែប៉ុណ្ណោះ​នៅ​តាម​តំបន់ឆ្នេរ​ និង​ លើ​ផ្ទៃសមុទ្រ​ នឹង​ មាន​ខ្យល់​បក​បោក​ខ្លាំង​ដែល​មិន​អាច​កំណត់​បាន​។​ ចំណែក​តំបន់​វាលទំនាប​ និង​ តំបន់​ខ្ពង់រាប​ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ច្រើន​។​

​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ និង​ ឧតុនិយម​ ក៏​បាន​អំពាវនាវ​ដល់​សាធារណៈជន​ដែល​រស់នៅ​តាម​តំបន់​មួយ​ន​ចំនួន​ដូចដែល​ក្រសួង​បាន​ជម្រាប​ខាងលើ​ ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ ពិសេស​ប្រជា​នេសាទ​ និង​ អ្នក​ទេសចរណ៍​នានា​ គួរ​ផ្អាក​ការ​ធ្វើ​ដំណើរ​លើ​លំហ​សមុទ្រ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ ដើម្បី​បញ្ជៀ​ស​ឧ​ប​ទ្ធ​វ​ហេតុ​ណាមួយ​ដែល​អាច​កើតឡើង​ដោយ​ជាយថាហេតុ​៕

Share

Image
Image
Image