en     km
en     km

កម្ពុជា​នឹង​ប្រឈម​អាកាសធាតុ​ក្ដៅ​ខ្លាំង​ជា​ថ្មី​ក្នុង​ឆ្នាំ​ ២០១៦​ នេះ​

Share

បន្ទាប់​ពី​បាន​ធ្វើការ​តាមដាន​ និង​ព្យាករណ៍​លើ​ស្ថានភាព​អាកាសធាតុ​រួច​មក​ ក្រសួង​ ធនធានទឹក​ និង​ឧតុនិយម​ បានឱ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​នឹង​ប្រឈម​អាកាសធាតុ​ក្ដៅ​ខ្លាំង​ជា​ថ្មី​ ម្ដងទៀត​ នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ​។​ នេះ​បើ​យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ ធ្វើការ​ផ្សព្វផ្សាយ​ នៅ​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​។​

យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ ស្ដី​ពី​ ស្ថានភាព​អាកាស​ ធាតុ​ ដដែល​ បានឱ្យ​ដឹង​ថា​ ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ បាតុភូត​ El​ Nino​ (​ក្ដៅ​)​ បាន​ចាប់ផ្ដើម​ថយឥទ្ធិពល​ប​ន្ថិ​ច​ម្ដងៗ​ ជំនួស​ដោយ​ បាតុភូត​ Dipole​ Model​ Index​ នឹង​ចូល​មករ​ហូត​ដល់​ចុងខែ​កក្កដា​ ឆ្នាំ​២០១៦​ ទើប​បាតុភូត​ La​ Nina​ (​ត្រជាក់​)​ ចាប់​មាន​ឥទ្ធិពល​មក​វិញ​។​

​យោង​តាម​សេចក្ដីជូនដំណឹង​បន្ថែម​ថា​ បាតុភូត​ធម្មជាតិ​នេះ​ នឹង​ធ្វើ​ឱ្យ​អាកាសធាតុ​នៅ​ប្រទេស​កម្ពុជា​ មាន​ស្ថានភាព​ដូច​តទៅ​នេះ​៖

​នៅ​រដូវប្រាំង​៖​ ក្នុង​ខែមីនា​ និង​ខែមេសា​ ធាតុអាកាស​នឹង​ក្ដៅ​ហួតហែង​ខ្លាំង​ បរិមាណ​ ទឹកភ្លៀង​កក់ខែ​ មាន​ចំនួន​តិចតួច​ ហើយ​បាតុភូត​ផ្គរ​ រន្ទះ​ ខ្យល់​កន្ដ្រាក់​ នឹង​កើតឡើង​ច្រើន​។​

នៅ​ដើមរដូវ​វស្សា​៖​ ចាប់ពី​ខែឧសភា​ ដល់​ខែកក្កដា​ មាន​ភ្លៀង​តិច​ មាន​បាតុភូត​ផ្គរ​ រន្ទះ​ និង​ខ្យល់​កន្ដ្រាក់​កើតឡើង​ច្រើន​។​ កូន​រដូវប្រាំង​ នឹង​កើត​មាន​ចាប់ពី​ពាក់កណ្ដាល​ខែកក្កដា​ ដល់​ ចុងខែ​កក្កដា​។​

បើ​ តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ បានឱ្យ​ដឹង​ទៀត​ថា​ របាយ​ទឹកភ្លៀង​ នឹង​ចាប់ផ្ដើម​ធ្លាក់​ច្រើន​ ហើយ​រាយ​ប៉ាយ​បាន​ល្អ​ ចាប់ពី​ពាក់កណ្ដាល​ រដូវវស្សា​ រហូត​ដល់​ចុងរដូវ​វស្សា​ (​ចាប់ពី​ខែសីហា​ ដល់​ចុងខែ​វិច្ឆិកា​)៕

17.2.16_Min-of-Water-Resource-&Meteology

Share

Image
Image
Image