en     km
en     km

កម្ពុជា​នឹង​នាំ​អង្ករ​ទៅ​ប្រទេស​ចិន​ឱ្យ​បាន​ ២០​ ម៉ឺន​តោន​នៅ​ឆ្នាំ​ ២០១៧​ នេះ​

Share

ភ្នំពេញ ៖ ​សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​ថ្លែង​ប្រកាស​ថា​ កម្ពុជា​នឹង​ប្តេជ្ញា​នាំ​អង្ករ​ចេញ​ទៅ​ប្រទេស​ចិន​ឱ្យ​បាន​ ២០​ម៉ឺន​តោន​ នៅ​ឆ្នាំ​ ២០១៧​ នេះ​។​ ការ​ប្រកាស​របស់​លោកនាយក​រដ្ឋមន្ត្រី​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ពិសា​របាយ​សាមគ្គី​ ជាមួយ​សមាគម​ខ្មែរ​-​ចិន​ នៅ​ល្ងាច​ថ្ងៃ​ទី​០៤​ កុម្ភៈ​នេះ​ នៅ​ម​ជ្ឈ​ មណ្ឌល​តាំងពិព័រណ៍​កោះ​ពេជ្រ​ រាជធានី​ភ្នំពេញ​។​

រូបកសិករសេដាកកំពុងប្រមូលផលស្រូវសរីរាង្គរបស់ខ្លួន។រូបភាពពីCEDAC
រូបកសិករសេដាកកំពុងប្រមូលផលស្រូវសរីរាង្គរបស់ខ្លួន។រូបភាពពីCEDAC
តាម​ការ​ឱ្យ​ដឹង​ពី​លោកនាយក​រដ្ឋមន្ត្រី​ លោក​ថា​ កាលពី​ឆ្នាំ​ ២០១៦​ កម្ពុជា​បាន​នាំ​អង្ករ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​បាន​ចំនួន​ ១០​ ម៉ឺន​តោន​។​

​កាលពី​ឆ្នាំ​មុន​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ និង​ លោក​ លី​ ខឺ​ឈាន​(Li​ Keqiang)​ នាយក​រដ្ឋមន្ត្រី​ចិន​បាន​ពិភាក្សា​គ្នា​យ៉ាង​ល្អ​លើ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​ចិន​ ដោយ​បាន​ពិភាក្សា​ពី​ទំនាក់ទំនង​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ វិនិយោគ​ និង​ទេសចរណ៍​ជាដើម​។​

​លើស​ពី​នេះ​ លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​សន្យា​ថា​ លោក​នឹង​ធ្វើការ​ជាមួយ​ថ្នាក់ដឹកនាំ​ចិន​ដើម្បី​ពង្រីក​ទីផ្សារ​សម្រាប់​នាំ​ទំនិញ​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​បន្ថែម​ទៀត​៕

Share

Image
Image
Image