en     km
en     km

កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល​ខ្យល់មូសុង​ឦសាន​ពី​ថ្ងៃ​ទី​១៧​ដល់​ថ្ងៃ​ទី​២០​ខែធ្នូ​ខាង​មុខ​នេះ

Share

​កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល​ខ្យល់មូសុង​ឦសាន​ និង​ជ្រលង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន​ ចាប់ពី​ថ្ងៃ​ទី​១៧​ដល់​ថ្ងៃ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០១៥​ ដែល​នឹង​ធ្វើ​ឲ្យ​អាកាសធាតុ​ត្រជាក់​ជាង​ពេល​ធម្មតា​។​
151215-cheata-news-daraed-01
​យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៤​ ខែធ្នូ​ ឆ្នាំ​២០១៥​ ស្ដី​ពី​ “​ស្ថានភាព​អាកាសធាតុ​”​ បាន​ឲ្យ​ដឹង​ថា​ ក្រសួង​ធនធាន​ទឹកបាន​ព្យាករ​ថា​ ចាប់ពី​ថ្ងៃ​ទី​១៧​  ដល់​ថ្ងៃ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០១៥​ ប្រទេស​កម្ពុជា​ នឹង​ទទួល​ឥទ្ធិពល​ខ្យល់មូសុង​ឦសាន​ និង​ជ្រលង​           សម្ពាធ​ខ្ពស់​ ពី​ប្រទេស​ចិន​។​

​សេចក្ដីជូនដំណឹង​ដដែល​បាន​ឲ្យ​ដឹង​បន្ថែម​ថា​ ការ​ទទួល​រង​ពី​ជ្រលង​សម្ពាធ​ខ្ពស់​នេះ​ នឹង​បង្កើន​ឥទ្ធិពល​កាន់តែ​ខ្លាំង​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា​ ជា​ពិសេស​នៅ​តំបន់​ខ្ពង់រាប​ និង​តំបន់​ទំនាប​កណ្ដាល​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​។​ កត្តា​នេះ​នឹ​ធ្វើ​ឱ្យ​សីតុណ្ហភាព​ចុះ​ត្រជាក់​ នៅ​បណ្ដា​ខេត្ដ​មួយ​ចំនួន​ដូច​ជា​៖
-​ខេត្តបន្ទាយមានជ័យ​ បាត់ដំបង​ ប៉ៃលិន​ ឧត្ដរមានជ័យ​ សៀមរាប​ ព្រះ​វិហារ​ និង​ខេត្តរតនគិរី​ សីតុណ្ហភាព​ អប្បបរមា​ មាន​ពី​១៨​ ទៅ​២០​អង្សា​សេ​ និង​អតិបរមា​មាន​ពី​២៥​ ទៅ​២៧​ អង្សា​សេ​។​
-​ខេត្តមណ្ឌលគិរី​ សីតុណ្ហភាព​ អប្បបរមា​មាន​ពី​១៧​ទៅ​១៨​អង្សា​សេ​ និង​អតិបរមា​ន​ មាន​ពី​២៣​ ទៅ​២៤​ អង្សា​សេ​។​

​យោងសេចក្ដី​ជូនដំណឹង​ខាងលើ​នេះ​ ក្រសួង​ធនធាន​ទឹកបាន​ប្រកាស​ឲ្យ​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​ អាជ្ញាធរ​ដែនដី​ និង​សាធារណជន​ ជ្រាប​ជា​ព័ត៌មាន​ និង​សំណូមពរ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ ចំពោះ​ស្ថានភាព​ អាកាសធាតុ​ត្រជាក់​នេះ​៕

Share

Image
Image
Image