en     km
en     km

កម្ពុជា​នាំ​អង្ករ​ចេញ​កើន​ ១០​ភាគរយ​ដើមឆ្នាំ​នេះ​

Share

ភ្នំពេញ៖ ក្នុងរយៈពេលប្រាំខែដើមឆ្នាំ២០១៧នេះ ប្រទេសកម្ពុជាបាននាំអង្ករចេញបានជាង ២៥ម៉ឺន ៧ពាន់តោន។ គឺស្មើនឹងកំណើន ១០ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមរបាយការណ៍ចេញផ្សាយកាលពីថ្ងៃសៅរ៍ របស់ក្រសួងពាណិជ្ជកម្ម អង្ករទាំងនេះត្រូវបាននាំចេញទៅកាន់ប្រទេសចំនួន៥៧។ ប្រទេសដែលទិញអង្ករកម្ពុជាច្រើនជាងគេគឺប្រទេសចិន ប្រទេសបារាំង និងប្រទេសប៉ូឡូញ។ របាយការណ៍បញ្ជាក់បន្ថែមថាគ្រាន់តែប្រទេសចិនមួយ បានទិញអង្ករកម្ពុជាចំនួនជិត ៩ម៉ឺនតោន ស្របពេលដែលប្រទេសបារាំងនាំអង្ករពីកម្ពុជាចំនួនជាង ៣ម៉ឺន ៣ពាន់តោន និងប៉ូឡូញទិញអង្ករកម្ពុជាជាង ២ម៉ឺន ៣ពាន់តោន។

ប្រទេសកម្ពុជាបានដាក់គម្រោងសម្រាប់នាំអង្ករចេញឲ្យបាន ១លានតោនរហូតដល់ឆ្នាំ២០១៥។ ប៉ុន្តែការប្តេជ្ញាចិត្តនេះបានខកខានទៅវិញដោយសារសមត្ថភាពផលិតនិងការប្រកួតប្រជែងខ្លាំងជាមួយប្រទេសជិតខាង។

ប្រទេសចិនធ្លាប់បានសន្យាថា នឹងទិញអង្ករពីកម្ពុជារហូតដល់ចំនួន ៣០ម៉ឺនតោននៅឆ្នាំ២០១៨។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម កម្ពុជាផលិតស្រូវបាន ៩លានតោនក្នុងមួយឆ្នាំៗ។ ក្នុងចំណោមទិន្នផលនេះ កម្ពុជាសល់ស្រូវប្រមាណ ៣លានតោន៕

Share

Image
Image
Image