en     km
en     km

កម្ពុជាអាចមានភ្លៀងធ្លាក់ពីតិចទៅបង្គួរចាប់ពីថ្ងៃទី ០៦ ដល់ទី១២ ឧសភា

Share

ភ្នំពេញ៖ ចាប់ពីថ្ងៃទី០៦នេះ រហូតដល់ថ្ងៃទី១២ ឧសភា ប្រទេសកម្ពុជានឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅបង្គួរ ហើយកន្លែងខ្លះអាចនឹងមានភ្លៀងធ្លាក់ខ្លាំងផងដែរ។ នេះបើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និង ឧតុនិយម ចេញផ្សាយកាលពីថ្ងៃទី០៥ ឧសភា ម្សិលមិញ។

                                          សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹកចេញផ្សាយកាលពីថ្ងៃទី០៥ ឧសភាឆ្នាំ២០១៩។

 

ក្រោយការតាមដានលើការវិវត្តអាកាសធាតុជាប្រចាំក្រសួងធនធានទឹកពិនិត្យឃើញថា កម្ពុជានៅតែស្ថិតនៅក្នុងដំណាក់កាលអន្តរកាលឆ្លងរដូវប្រាំងចូលរដូវរស្សា។ ក្រសួងបញ្ជាក់ថា ប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់លាយលំជាមួយបាតុ ភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ជាងនេះទៀត ស៊ីតណ្ហភាពក្នុងរយៈពេលនឹងមានកម្រិតមធ្យមចន្លោះពី៣៤ ដល់ ៣៧អង្សាសេ។

ក្រសួងធនធានទឹកឱ្យដឹងទៀតថា រដូវវស្សានឹងឈានចូលមកដល់នៅដើមសប្តាហ៍ទី៣ នៃខែឧសភានេះ។ ហេតុការណ៍នេះក្រសួងសូមអំពាវនាវដល់សាធារណជន ត្រូវប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅពេលធ្វើដំណើរ។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រយៈពេល ៤ខែក្នុងឆ្នាំ២០១៩នេះ បង្ហាញថា បាតុភូតរន្ទះបាញ់បានឆក់យកជីវិតមនុស្សចំនួន ១៥នាក់ បង្កឱ្យមនុស្ស ១៨នាក់ទៀតទទួលរងរបួស និងសម្លាប់គោក្របីចំនួន ២១ក្បាល ហើយផ្ទះសម្បែង ៤ខ្នងត្រូវខូតខាត។

ដោយឡែកបាតុភូតខ្យល់កន្ត្រាក់ក្នុងរយៈពេល ៤ខែដូចគ្នានេះ បានសម្លាប់មនុស្សម្នាក់ បង្កឱ្យមនុស្ស ២១នាក់រងរបួស ហើយផ្ទះសម្បែងជាង ៣០០០ខ្នងត្រូវខូចខាត ក្នុងនោះខូតខាតធ្ងន់ធ្ងរចំនួន ៧៦៩ ខ្នង ខូចខាតមធ្យម ឬរបើកដំបូលមានចំនួន ២៧១៧ខ្នង។ បាតុភូតខ្យល់កន្ត្រាក់នេះដែរ ធ្វើឱ្យខូតខាតដំបូងសាលារៀនចំនួន ២៥ អគារ រោងម៉ាស៊ីនកិនស្រូវចំនួ៣ សាលាឆទាន ២ និងរបើកដំបូលសាលាស្រុកចំនួនមួយ។

ចំណែកផលដំណាំរបស់ប្រជាកសិករវិញ រយៈពេលបួនខែដើមឆ្នាំ២០១៩នេះ ករណីខ្យល់កន្ត្រាក់បានបង្កការខូតខាតដើមធូរ៉េនចំនួន ២១៣ដើម ហើយដើមមៀនប៉ៃលិនចំនួន ២៧០០ ដើមក៏ត្រូវខូចខាតផងដែរ ៕

 

Share

Image
Image
Image