en     km
en     km

កម្ពុជាស្នើកូរ៉េមកវិនិយោគតែមិនមានការឆ្លើយតប

Share

ភ្នំពេញ៖ ប្រធានស្តីទីគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភាស្នើសមាជិករដ្ឋសភាសាធារណរដ្ឋកូរ៉េ កៀរគរអ្នកវិនិយោគមកកម្ពុជាឲ្យបានច្រើន តែមិន មានការឆ្លើយតបនៅឡើយនោះទេ ។ នេះបើតាមការចុះផ្សាយលើទំព័រហ្វេសបុករបស់រដ្ឋសភាជាតិកម្ពុជា នៅថ្ងៃទី ២៦ ខែធ្នូ ម្សិលមិញ ។

តាមការចុះផ្សាយនេះបញ្ជាក់ថា សំណើរនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ រវាង លោកស្រី គ្រួច សំអាន ប្រធានស្តីទីគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភាកម្ពុជា និង លោក ជូ វ៉ាងឌឿក  សមាជិករដ្ឋសភានៃសាធារណៈរដ្ឋកូរ៉េ។

លោកស្រី គ្រួច សំអាន បានស្នើលោក ជូ វ៉ាងឌឿក  ​ជួយកៀរគរអ្នកវិនិយោគទុនសាធារណរដ្ឋកូរ៉េ មកបណ្តាក់ទុនរកស៊ីនៅកម្ពុជាឲ្យបានច្រើន។

នាឱកាសនោះ ប្រធានស្តីទីគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភាកម្ពុជា សម្ដែងការដឹងគុណចំពោះរដ្ឋាភិបាល សភា និងប្រជាជនសាធារណរដ្ឋកូរ៉េ ដែលបានគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា និងបានផ្តល់ជំនួយមនុស្សធម៌ និងការវិនិយោគជាបន្តបន្ទាប់មកដល់កម្ពុជា ។

លោកជំទាវបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល សភា និងប្រជាជនសាធារណរដ្ឋកូរ៉េ ដែលបានគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា និងបានផ្តល់ជំនួយមនុស្សធម៌ និងការវិនិយោគជាបន្តបន្ទាប់មកដល់កម្ពុជា។

តាមការចុះផ្សាយនេះមិនបានចុះផ្សាយថាភាគីខាងកូរ៉េ ឆ្លើយតបយ៉ាងណានោះទេ។

លោក ជូ វ៉ាងឌឿក បានដឹកនាំគណៈប្រតិភូ​មកបំពេញទស្សនកិច្ចរយៈពេល ៣ ថ្ងៃ ចាប់ពី ពីថ្ងៃទី២៣​ ដល់ថ្ងៃទី២៥​ ខែធ្នូ​ ឆ្នាំ២០១៨ នៅកម្ពុជា៕

អត្ថបទ៖ លោក សោម​ លាភ

Share

Image
Image
Image