en     km
en     km

កម្ពុជានំាអង្ករចេញជាង៦៣ម៉ឺនតោនកើនឡើងជាង១៧ភាគរយ

Share

យោងតាមរបាយការណ៍របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយបង្ហាញថា កម្ពុជានំាអង្ករចេញទៅ​ក្រៅប្រទេសជាង៦៣ម៉ឺនតោនកើនឡើង១៧.៣០ភាគរយ បើធៀបទៅនឹងរយៈពេល​ដូច​គ្នា​នៅឆ្នំា២០១៦នំាអង្ករចេញជាង៥៤ម៉ឺនតោន។

របាយការណ៍នេះបញ្ជាក់ថាប្រទេសចិននំាអង្ករពីកម្ពុជាច្រើនជាងគេជិត២០ម៉ឺនតោន បារំាងជិត​៨ម៉ឺនតោននិងប្រទេសប៉ូឡូញជាង៤ម៉ឺនតោនក្នុងចំណោមប្រទេសចំនួន៦០កម្ពុជានំាអង្ករចេញ។

ក្រុមហ៊ុន Cristal Rice បាននំាអង្ករចេញច្រើនជាងគេជាង៧ម៉ឺនតោនក្នុងចំណោមក្រុមហ៊ុន​ចំនួន​៨៤។

គួររំលឹកថាការ​នាំ​ចេញ​អង្ករ​ចាប់ពី​ខែមករា​ដល់​ខែវិច្ឆិកា ឆ្នំា ២០១៧ ​បាន​ជិត​៦០​ម៉ឺន​តោន​កើន​ឡើង​១៧.២០​ភាគរយ​បើ​ធៀប​ទៅ​និង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៦​ជាង​៤៧​ម៉ឺន​តោន​។​

​ប្រទេស​ចិន​បញ្ជា​ទិញ​អង្ករ​ពី​កម្ពុជា ​៣០​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំៗ​។​ប្រទេស​កម្ពុជា​ផលិត​ស្រូវ​ជាង​៩​លាន​តោន​ក្នុង​មួយ​ឆ្នាំ​និង​មាន​អង្ករ​ជាង​៣​លាន​តោន​សម្រាប់​ការ​នាំ​ចេញ​ប្រចាំឆ្នាំ​៕

Share

Image
Image
Image