en     km
en     km

កម្ពុជានឹងមានភ្លៀងធ្លាក់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១

Share

ខេត្ត-ក្រុងមួយចំនួនក្នុងប្រទេសកម្ពុជានឹងទទួលរងសម្ពាធទាបសកម្មមួយដែលនឹងវិវត្តន៍ទៅជាសម្ពាធបន្តដំណើរដល់តំបន់ដីសណ្តរទន្លេមេគង្គ នៅថ្ងៃទី១៩ ខែវិច្ឆិកាខាងមុខ។

លក្ខណៈបែបនេះ នឹងធ្វើឱ្យមានភ្លៀងធ្លាក់នៅតាមរាជធានីខេត្តក្រុងនានាចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី២១ ខែវិច្ឆិកា។ ខេត្តក្រុងមួយចំនួនរួមមាន រាជធានីភ្នំពេញ ខេត្តស្វាយរៀង ព្រៃវែង កណ្តាល តាកែវ កំពង់ស្ពឺ កំពត កែប និងខេត្តព្រះសីហនុ អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន។ចំណែកតំបន់ឆ្នេរ និងនៅលើផ្ទៃសមុទ្រ នឹងមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់បក់បោកខ្លាំង និងមានរលកសមុទ្រខ្ពស់ៗ។

ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការដាស់តឿនដល់ប្រជាពលរដ្ឋពិសេសប្រជានេសា និងអ្នកធ្វើដំណើរតាមសមុទ្រឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានជាយថាហេតុ៕

 

Share

Image
Image
Image