en     km
en     km

កម្ពុជានឹងមានភ្លៀងកក់ខែធ្លាក់លាយឡំជាមួយនឹងបាតុភូតផ្គរ រន្ទះ ស្ទើរទូទាំងប្រទេសចាប់ពីថ្ងៃទី២៩

Share

ភ្នំពេញ: ចាប់ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី០១ ខែមេសា ព្រះរាជាណាចក្រកម្ពុជានឹងទទួលរងឥទ្ធិពលពីកំរឹតសម្ពាធទាប និងខ្យល់ដែលបក់មក ពីសមុទ្រចិនខាងត្បូង។ នេះបើតាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក​និងឧតុនិយមចុះនៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១៨។

ក្រសួងធនធានទឹកបានបញ្ជាក់ឱ្យដឹងបន្ដថា បច្ចុប្បន្នននេះ គឺ ព្រះរាជាណាចក្រកម្ពុជាបាននិងកំពុងទទួលរងឥទ្ធិពលជ្រលងសម្ពាធខ្ពស់ពីប្រទេស​ចិន។

យោងតាមការព្យាករនេះ បង្ហាញថា ចាប់ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី ០១ ខែមេសា ព្រះរាជាណាចក្រកម្ពុជានឹងមានភ្លៀងកក់ខែធ្លាក់រាយប៉ាយពីតិចទៅបង្គួរលាយឡំជាមួយនឹងបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្ដាក់ ក្នុងក្របខណ្ឌស្ទើរទូទាំងប្រទេស។

តាមការជូនដំណឹងរប​ស់ក្រសួង សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ​ និងខ្យល់កន្រ្ដាក់ ដែលអាចកើតមានឡើងនៅពេលមេឃរកកលភ្លៀង៕

Share

Image
Image
Image