en     km
en     km

កម្ពុជានឹងមានភ្លៀងកក់ខែធ្លាក់ពីតិចទៅបង្គួរស្ទើរទូទាំងប្រទេសដោយសារឥទ្ធិពលខ្យល់បក់ពីសមុទ្រចិនខាងត្បូង

Share

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកបានឱ្យដឹងថា បន្ទាប់ពីបានតាមដានលើស្ថានភាពអាកាសធាតុរួចមកឃើញថា ចាប់ពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០១៨ ព្រះរាជាណាចក្រកម្ពុជានឹងទទួលរងឥទ្ធិពលពីខ្យល់ដែលបក់មកពីទិសខាងកើតមកពីស​មុទ្រចិនខាងត្បូង។

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះនៅថ្ងៃទី ១២ ខែមីនា ឆ្នាំ២០១៨ ដដែល ​គឺ ឥទ្ធិពលរបស់ខ្យល់ខាងលើនឹងបង្កឱ្យមានភ្លៀងកក់ខែធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី២២ នៅតាមបណ្ដាខណ្ឌ ស្រុក ក្រុង ​មួយចំនួននៃរាជធានីភ្នំពេញខេត្តកណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង តាកែវ ស្វាយរៀង ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី និងបណ្ដាខេត្តនៅតំបន់មាត់សមុទ្រ។

ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងនេះ បណ្ដារាជធានី-ខេត្តដែលមានភ្លៀងកក់ខែសីតុណ្ហភាពអតិបរមានឹងថយចុះមកនៅក្នុងរង្វង់ ៣៣ ទៅ៣៤ អង្សារសេ ឯបណ្ដាខេត្តដទៃទៀត សីតុណ្ហភាពអតិបរមានឹងស្ថិតនៅក្នុងរង្វង់ ៣៥ទៅ ៣៦អង្សារសេ៕

Share

Image
Image
Image