en     km
en     km

កម្ពុជាត្រៀមទទួលភ្ញៀវទេសចរចិន ១ លាននៅឆ្នាំ២០១៧ និង ២ លាននាក់នៅឆ្នាំ២០២០

Share

ភ្នំពេញ៖ ខណៈភ្ញៀវទេសចរអន្តរជាតិមកលេងកម្ពុជារយៈ ៨ខែដើមឆ្នាំ២០១៧នេះ មានជាង៣លាន ៥សែននាក់ ហើយក្នុងនោះភ្ញៀវទេសចិនមានជាង ៧៤ម៉ឺននាក់នោះ កម្ពុជាមានមហិច្ឆិតាចង់ស្រូបយកទេសចរចិនឱ្យបានដល់ ១ លាន់នាក់នៅឆ្នាំ២០១៧នេះ នឹងឈានដល់ ២ លាននាក់នៅឆ្នាំ២០២០។

                                                              ​ភ្ញៀវទេសចរចិនមកលេងប្រាសាទអង្គរវត្ត

នេះបើយោងតាមសុន្ទរកថា​បើករបស់​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ថ្លែង​ក្នុង​វេទិកា​ថ្នាក់​ជាតិ​លើក​ទី២ ស្តីពីទីផ្សារទេសចរណ៍​ចិន​ និង​ការ​ត្រៀម​លក្ខណៈ​សម្បត្តិទទួល​​ភ្ញៀវទេសចរ​ចិន​ “China Ready” សម្រាប់​ទេសចរណ៍កម្ពុ​ជា។ ការថ្លែងនេះធ្វើឡើងនៅសណ្ឋាគារ​សុខាភ្នំពេញ​ កាលពីថ្ងៃទី​៣១ ខែតុលា​ ឆ្នាំ​២០១៧ ដែលត្រូវបានក្រសួងទេសចរបង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះ។

លោករដ្ឋមន្រ្តីថ្លែងបន្តថា កាលពីឆ្នាំ២០១៦ កម្ពុជាសម្រេចបានទេសចរក្នុងអត្រា៥% ជាមួយនឹងការមកដល់នៃភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥លាននាក់នោះ កម្ពុជាបានទទួលប្រាក់ចំណូលប្រមាណ៣៤០០លានដុល្លារអាមេរិក ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ។ លោកបន្ថែមថា ប្រាក់ចំណូលបានពីប្រភពនៃភ្ញៀវទេសចរអន្តរជាតិនេះ បានរួមចំណែកប្រមាណ ១៣% នៃផលិតផលក្នុងស្រុកសរុប(GDP) ហើយបានបង្កើតការងារដោយផ្ទាល់ដល់ប្រជាពលរដ្ឋប្រមាណជាង៦២ម៉ឺននាក់ផងដែរ។

ហើយក្នុងរយៈពេល ៨ខែដើមឆ្នាំ២០១៧នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួនជាង៣លាន ៥សែននាក់ កើនឡើង ១១,៨% បើធៀបនឹងឆ្នាំ២០១៦។

តាមការព្យាករណ៍ កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,៦លាននាក់ នៅឆ្នាំ២០១៧ និងប្រមាណ ៧លាននាក់នៅឆ្នាំ២០២០។ ក្នុងនោះនឆងនាំនូវចំណូលសរុបប្រមាណ៥ពាន់លានដុល្លារអាមេរិក បង្កើតឪកាសការងារប្រមាណ ១លាននាក់ និងនាំមកនូវចំណូលសរុបប្រមាណ ១ម៉ឺនលានដុល្លារអាមេរិក បង្កើតឪកាសការងារប្រមាណ២លាននាក់។

យោងតាមការព្យាករណ៍របស់អង្គការទេសចរណ៍ពិភពលោក(UNWTO)ប្រទេសចិននឹងក្លាយជាប្រទេសដែលនឹងទទួលទេស ចរណ៍អន្តរជាតិច្រើនជាងគេនិងមានភ្ញៀវទេសចរចេញទៅក្រៅប្រទេសច្រើនជាងគេលោកពិភពលោកគឺប្រមាណ ២០០លាននាក់នៅឆ្នាំ២០២០។ ក្នុងនោះភ្ញៀវទេសចរចិននឹងចំណាយប្រាក់៤២០ប៊ីលានដុល្លារ៕

Share

Image
Image
Image