en     km
en     km

កម្ពុជាច្រាន​ចោល​ការជាប់ពាក់ព័ន្ធការជួញដូរអាវុធទៅមីយ៉ាន់ម៉ា

Share

ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់នៃក្រសួងការពារជាតិកម្ពុជាអះអាថា កម្ពុជាមិនជាប់ពាក់ព័ន្ធការជួញដួរអាវុធទៅប្រទេសមីយ៉ាន់ម៉ាឬភូមាទេ។ ការលើកឡើងនេះបន្ទាប់ពីជនសង្ស័យចំនួនប្រាំនាក់បានប្រកាសថាខ្លួនបានទិញអាវុធធន់ធ្ងន់ចំនួនបីដើមនិងគ្រាប់មួយចំនួនពីប្រទេសកម្ពុជា។

 

លោកឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានប្រកាសនៅថ្ងៃពុធនេះថា ប្រទេសកម្ពុជាមិនជាប់ពាក់ពន្ធ័នឹងអំពើជួញដូរអាវុធទៅកាន់ប្រទេសភូមានោះទេ។

ការសែត Bangkok Post កាលពីថ្ងៃអង្គារ៍ ទី១៨ កក្កដា បានរាយការណ៍ថាបុរសប្រាំនាក់ត្រូវចាប់ខ្លួននៅក្បែរព្រំដែនមីយ៉ាន់ម៉ាពាក់ព័ន្ធនិងការដឹកជញ្ជូនអាវុធធន់ធ្ងន់ចំនួនបីដើមនិងគ្រាប់មួយចំនួនដែលខ្លួនបានទិញពីប្រទេសកម្ពុជា។

លោកឧត្តមសេនីយ៍ ឈុំ សុជាតិ បានប្រាប់វិទ្យុស្រ្តីFM 102 ថាលោកបានទទួលដំណឹងនេះតាមប្រព័ន្ធផ្សព្វផ្សាយ។ ប៉ុន្តែលោកអះអាងពុំមានភស្តុតាងច្បាស់លាស់។ ទោះបីយ៉ាងណា លោកឧត្តមសេនីយ៍ ឈុំ  សុជាតិ បញ្ជាក់ថាក្រសួងការពារជាតិនឹងធ្វើការស៊ើបអង្កេតករណីនេះ។

សំឡេង

បើយោងតាមកាសែត Bangkok Post ក្រុមសមត្ថកិច្ចថៃបានរឹមអូសអាវុធប្រភេទ៨១ និង៨២ មីលីម៉ែត្រ ដែលជាប្រភេទកាំភ្លើងបាញផ្លោងសរុបចំនួនបីដើម និងគ្រាប់ទំហំ៨២មីលីម៉ែត្រចំនួនបីគ្រាប់ និងឧបករណ៍សម្រាប់បំផ្ទុះចំនួមួយនិងទូរស័ព្ទដៃចំនួនប្រំាមួយគ្រឿង។

កាសែតដដែលបញ្ជាក់ថាបុរសទាំងប្រាំដែលត្រូវចាប់ខ្លួនគ្រោងនឹងនាំអាវុធទាំងនេះឆ្លងចូលប្រទេសមីយ៉ាន់ម៉ា។

សូមបញ្ជាក់ថាកាលពីថ្ងៃទី ៣ មិថុនា អាជ្ញាធរថៃក្នុងខេត្តត្រាតបានឃាត់ខ្លួនមន្រ្តីនគរបាលអន្តោប្រវេសន៍ខ្មែរម្នាក់ពីបទសង្ស័យថាបានជួញដូរអាវុធពីប្រទេសកម្ពុជាបន្ទាប់ពីអាវុធខុសច្បាប់ត្រូវបានរកឃើញក្នុងរថយន្តរបស់មន្ត្រីប៉ូលិសកម្ពុជារូបនោះ។ ប៉ុន្តែអ្នកនំាពាក្យក្រសួងការពារជាតិក៏បានបដិសេធការជាប់ពាក់ពន្ធ័ជាមួយកម្ពុជាដូចគ្នានេះដែរ៕

Share

Image
Image
Image