en     km
en     km

កញ្ញា ស ស្រីណែត​ ស្ម័គ្រចិត្តធ្វើជាអ្នកសម្របសម្រួលសហគមន៍

Share

ជីវៈព័ត៌មាន៖ យុវតីមួយរូបដែលមានអាយុ ១៨ឆ្នាំ នាងបានស្ម័គ្រចិត្តចូលរួមជួយកិច្ចការសង្គម​និងចុះអប់រំអ្នកភូមិតាម សហគមន៍ រហូតបានក្លាយជាអ្នកសម្របសម្រួលប្រចាំនៅស្រុករមាសហែក ខេត្តស្វាយរៀង។ កញ្ញា ស ស្រីណែតបាននិយាយថា អង្គការស្ដារកម្ពុជា បានទទួលស្គាល់កញ្ញាជាអ្នកសម្របសម្រួលសហគមន៍ប្រចាំស្រុករមាសហែករយៈពេល២ឆ្នាំមកហើយ។

យុវតីម្នាក់នេះបានឱ្យដឹងថា ការងារជាអ្នកសម្របសម្រួលគឺមានការលំបាកជាច្រើន ហើយចាំបាច់មានភាពអត់ធ្មត់អោយបានច្រើន ។ ប៉ុន្ដែដោយសារតែទឹកចិត្តស្រឡាញ់ និងចង់អភិវឌ្ឍន៍សហគមន៍អោយមានភាពរីកចម្រើន នាងត្រូវអភិវឌ្ឍន៍ខ្លួនឯងអោយក្លាយជាអ្នកសម្របសម្រួលដ៏ពូកែម្នាក់ប្រចាំនៅសហគមន៍របស់នាង។សូមអញ្ជើញស្ដាប់ជីវៈព័ត៌មានដែលជម្រាបជូនដោយ កញ្ញា ជាតា ដូចតទៅ៖

មានសម្ដីមួយៗ និងឆ្លើយតបដោយស្នាមញញឹម កញ្ញា ស ស្រីណែត បានឱ្យវិទ្យុស្រ្ដីដឹងថា នាងបានស្ម័គ្រចិត្តចូលរួមជួយកិច្ចការសង្គម និងចុះអប់រំអ្នកភូមិតាមសហគមន៍ រយៈពេល ២ឆ្នាំមកហើយ។

កញ្ញា ស ស្រីណែត៖«និយាយរួមទៅ ខ្ញុំស្រឡាញ់ ហើយម្យ៉ាងភាគច្រើនយុវជនចំណាយពេលវេលាខុស ហើយឈប់រៀនចឹងបើខ្ញុំនៅធ្វើការចឹងទៅខ្ញុំបាននៅរៀន »។

ការងារចុះអប់រំអ្នកភូមិនេះ អាចថា ជារឿងចៃដន្យសម្រាប់កញ្ញា ស ស្រីណែត។

កញ្ញា  បានឱ្យដឹងបន្ដថា ការងារស្ម័គ្រចិត្តរបស់នាង គឺផ្ដើមចេញពីការផ្ដល់ឱកាសរបស់អង្គការស្ដារកម្ពុជា និងតាមរយៈភូមិឃុំរបស់នាងផ្ទាល់។

កញ្ញា ស ស្រីណែត៖ «មុនដំបូងឡើយ គឺខាងឃុំគាត់ទំនាក់ទំនងទៅខ្ញុំ គាត់ថា អូនឯងចង់ចូលរួមធ្វើការនៅក្នុងសហគមន៍ អត់ចឹង ខ្ញុំក៏សួរថាអង្គការអីដែរ គាត់ថាចូលរួមជាមួយអង្គការ ហើយខ្ញុំក៏០K ថាខ្ញុំធ្វើ ប៉ុន្ដែខ្ញុំធ្វើបានតែពេលដែលសម្រាកពីការរៀនទេ»។

ក្នុងទឹកមុខរីករាយ ស្រីណែត បានរៀបរាប់ឱ្យដឹងបន្ដថា បន្ទាប់ពីនាងបានចូលធ្វើការងារជាអ្នកស្ម័គ្រចិត្តចុះអប់រំ និងផ្សព្វផ្សាយព័ត៌មានអោយអ្នកភូមិ នាងក៏កាន់តែចាប់អារម្មណ៍និងចង់ជួយអភិវឌ្ឍន៍ក្នុងភូមិឃុំរបស់នាងកាន់តែខ្លាំង គឺអាចថា មកពីនាងចង់ចូលរួមចំណែកអភិវឌ្ឍន៍ភូមិឃុំរបស់នាងអោយកាន់តែរីកចម្រើន។

កញ្ញា ស ស្រីណែត៖«ខ្ញុំសម្លឹងឃើញថា ភូមិឃុំខ្ញុំនៅមិនទាន់មានការអភិវឌ្ឍអីធំដុំទេ ចឹងខ្ញុំចង់អោយភូមិឃុំខ្ញុំអភិវឌ្ឍន៍ជាងនេះ»។

តាមរយៈការងារកន្លងមកដែលកញ្ញា បានចុះផ្ទាល់ជាមួយសហគមន៍នាងបានសង្កេតឃើញថា បញ្ហាផ្លូវថ្នល់ និងបញ្ហាស្រ្ដី ជាចំណុចចម្បងដែលនាងតាំងចិត្តថា  នឹងចូលរួមអភិវឌ្ឍន៍បន្ដជាមួយនឹងភូមិឃុំ ​។

កញ្ញា ស ស្រីណែត ៖« ញ្ហាផ្លូវនៅតែកើមានជាច្រើនឆ្នាំ ដូចថា ផ្លូវលំអីវានៅលំបាក ចឹងផ្លូវពេលខ្លះធ្វើហើយវាអត់សូវជាប់ចឹង…។ ហើយការប្រើប្រាស់អំពើហិង្សានៅក្នុងគ្រួសារ ពើហិង្សាវជាប់ចឹង ដី ែមានភាពល្អប្រសើរ។ុំ ទីមួយ. គឺបញ្ហាស្រ្ដី និងបញ្ហាផ្លូវលមួយនេះ»។

យុវតី ស ស្រីណែត នាងជាកូនស្រីទោលនៅក្នុងគ្រួសារដែលមានបងប្អូនចំនួន ២នាក់។ ឱពុកម្ដាយរបស់នាងជាអ្នកធ្វើស្រែចំការ។ បច្ចុប្បន្ននាងកំពុងសិក្សាឆ្នាំទី១ លើមុខជំនាញអភិវឌ្ឍន៍ជនបទ នៅសកលវិទ្យាល័យមួយនៅទីរួមខេត្តស្វាយរៀង។

ការរៀនបណ្ដើរ និងធ្វើការបណ្ដើរ មិនមែនជារឿងងាយស្រួលទេ ជាពិសេសសម្រាប់កូនស្រី។ តែសម្រាប់យុវតីរូបនេះ នាងបានទទួលឱកាសច្រើនពីសង្គម រួមនឹងការជម្រុញលើកទឹកចិត្តពីឱពុកម្ដាយ។

ការផ្ដល់ឱកាស និងការជម្រុញលើកទឹកចិត្ត អាចធ្វើអោយក្មេងស្រីម្នាក់នេះ បន្ដការសិក្សាហើយ បានធ្វើការដែលនាងស្រឡាញ់ទៅមុខបន្ដទៀតដោយងាយស្រួល។

ជុំវិញរឿងនេះដែរ នាងក៏សុំអោយយុវតីទាំងអស់គួរតែរៀនសូត្របានខ្ពង់ខ្ពស់ និងចូលរួមការងារសង្គមអោយបានច្រើនដើម្បីពង្រឹងចំណេះដឹងរបស់ខ្លួនអោយស្មើនឹងបុរស។

កញ្ញា ស ស្រីណែត ៖« សម្រាប់ខ្ញុំ ខ្ញុំលើកទឹកចិត្តគាត់ ដោយសារឥលូវគេលើកតម្កើងស្រ្ដីដ៏ចឹងហើយចង់អោយពួកគាត់ចូលរួមអោយបានច្រើនៗ ហើយបើសិនជាយើងរៀនបានថ្នាក់ទាប ហើយមិនសូវមានចំណេះដឹងអីចឹង អាចគេមើលងាយ ។ ហើយម្យ៉ាង ស្រ្ដីមានសិទ្ធិស្មើគ្នានឹងបុរស ចឹងយើងគួរតែធ្វើ   ​អោយស្មើគ្នាដែរ »។

ដោយសារគោលបំណង និងក្ដីស្រមៃ កញ្ញា ស ស្រីណែត សន្យាធ្វើខ្លួនអោយក្លាយជាអ្នកសម្រប សមួ្រលមួយដ៏ពូកែម្នាក់ ដើម្បីជួយអភិវឌ្ឍភូមិឃុំរបស់នាងអោយកាន់តែរីកច​ម្រើនទៅថ្ងៃអនាគត៕

Share

Image
Image
Image