en     km
en     km

កង​សន្តិសុខ​បង្ក្រាប​ការ​តវ៉ា​សហជីព​ បណ្ដាល​ឱ្យ​មន្ត្រី​ម្នាក់​រង​របួសធ្ងន់​

Share

​ភ្នំពេញ​៖​ មន្ត្រី​ម្នាក់​នៃ​សម្ព័ន្ធ​សហជីព​ល​ចលនា​កម្មករ​ (CCW)​ ដឹកនាំ​ដោយ​លោក​ ប៉ាវ​ ស៊ី​ណា​ ត្រូវ​បាន​កង​កម្លាំង​​សន្តិសុខ​ខណ្ឌដូនពេញ​វាយ​ឱ្យ​រង​របួល​ ខណៈ​កម្មករ​ប្រមាណ​ ១០០​នាក់​មក​ពី​សហជីព​ផ្សេង​ៗ​​គ្នា​ បាន​ជួប​ជុំ​នៅ​ខាង​មុខ​​រដ្ឋសភា ​ដើម្បី​ទាមទារ​ឱ្យ​សភាជាតិ​ធ្វើការ​កែប្រែ​មាត្រា​មួយ​ចំនួន​ក្នុង​សេច​ក្តី​ព្រាង​ច្បាប់​​សហជីព​​។

The-Employee-The-Nation-Cambodia
ក្រុមកម្លាំងសន្តិសុខរបស់រដ្ឋាភិបាល វាយមន្ត្រីសហជីព នៅខាងមុខរដ្ឋសភានាថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០១៦ (រូបភាពបណ្តាញសង្គម)

​តាម​អ្នករាយការណ៍​ព័ត៌មាន​របស់​វិទ្យុ​ស្ត្រី​ FM​ ១០២​ បានឱ្យ​ដឹង​ថា​ ហិង្សា​ដែល​បណ្តាល​ឱ្យ​មន្ត្រី​សហជីព​រង​របួល​​​នេះ​ កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​ ១០​ ព្រឹក​ថ្ងៃ​ទី​ ០៤​ ខែមេសា​នេះ​នៅ​ខាង​មុខ​រដ្ឋ​សភាជាតិ​។​

​នា​ព្រឹក​នេះ​ កងកម្លាំង​សន្តិសុខ​ខណ្ឌដូនពេញ​ប្រមាណ​ ៥០​ នាក់​ បាន​បណ្តេញ​និង​វាយ​ប​ង្រា​ប​ក្រុម​កម្មករ​ភ្លាម​ៗ​​បន្ទាប់​ពី​កម្មករ​បាន​ជួបជុំ​គ្នា​តវ៉ា​ ទាមទារ​ឱ្យ​រដ្ឋសភា​ពិនិត្យ​ និង​ កែប្រែ​ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​សហជីព​នៅ​​ខាង​មុខ​វិមាន​រដ្ឋសភា​។​ លោក​ សុត​ ចិត្រ​ មន្ត្រី​សហជីព​នៃ​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ ត្រូវ​បាន​កងកម្លាំង​ខ័​ណ្ឌ​ដូនពេញ​វាយ​ឱ្យ​រង​របួល​ជា​ទ​ម្ង​ង់​។​

​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​សមាគម​អា​ដ​ហុ​ក​ លោក​ ណៃ​ វង់​ដា​ ដែល​ស្ថិត​ក្នុង​ហេតុការណ៍​នោះ​ បាន​ថ្កោល​ទោស​​ចំពោះ​កា​រប​ង្រា​ប​នេះ​ នឹង​ទទូច​ឱ្យ​សហគមន៍​អន្តរជាតិ​ពិនិត្យ​ឡើង​វិញ​នូវ​ជំនួយ​ ព្រោះ​តាម​រយៈ​កា​រប​ង្រា​ប​​ដោយ​ហិង្សា​របស់​កងកម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល​ កំពុង​រំលោភសិទ្ធិ​មនុស្ស​ និង​មិន​បាន​គោរព​តាម​គោ​ល​ការណ៍​លទ្ធិ​ប្រជា​ធិ​តេ​យ្យ​នោះ​ទេ​។​

​លោក​ ណៃ​ វង់​ដា​ បាន​បន្ត​ទៀត​ថា​ មិន​ត្រឹមតែ​មន្ត្រី​សហជីព​ត្រូវ​រង​កា​រប​ង្រា​ប​នោះ​ទេ​ សូ​ម្បី​តែ​មន្ត្រី​សិទ្ធិ​មនុស្ស​ក៏​​រង​ការ​គំរាម​ពី​អាជ្ញាធរ​ផង​ដែរ​។​

​សូម​បញ្ជាក់​ថា​ ការ​តវ៉ា​ទាមទារ​ឱ្យ​រដ្ឋសភា​ពិនិត្យ​ពិភាក្សា​សេចក្តីព្រាងច្បាប់​សហជីព​នេះ​ គឺ​ស្រប​ពេល​ដែល​រដ្ឋ​សភា​​កម្ពុជា​ក៏​កំពុង​ប្រជុំ​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​មួយ​នេះ​ផង​ដែរ​៕

Share

Image
Image
Image