en     km
en     km

កងទ័ព​ឥណ្ឌា​កំពុង​ជួយ​សង្គ្រោះ​អ្នក​ដែល​នៅ​រស់​ពី​ទឹកជំនន់​នៅ​រដ្ឋ​តា​មិ​ល​ណា​ឌូ​ ខណៈ​អ្នក​ស្លាប់មាន​ចំនួន​ជិត​ ២៧០​ នាក់​

Share

ប្រជាជនកំពុងត្រូវបានជួតសង្រ្គោះដោយកងទ័ពនៅក្រុង Chennai
ប្រជាជនកំពុងត្រូវបានជួយសង្រ្គោះដោយកងទ័ពនៅក្រុង Chennai

​ឥណ្ឌា​៖​ ក្រុម​យោធា​ប្រទេស​ឥណ្ឌា​បាន​ជម្លៀស​ប្រជាជន​ជាង​ ២០០០​ នាក់​ ដែល​នៅ​ជាប់​នឹង​ភាគ​ខាងត្បូង​រដ្ឋ​តា​មិ​ល​ ណា​ឌូ​ (Tamil​ Nadu)​ ខណៈ​អ្នក​ស្លាប់​ដោយសារ​គ្រោះ​ទឹកជំនន់​នេះ​កើនឡើង​ដល់​ ២៦៩​ នាក់​ហើយ​ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជោគ​ជាំ​ ក្នុង​ពេល​ជាង​មួយ​​សតវត្សរ៍​កន្លង​មកនេះ​។​

​ការ​ព្យាករណ៍​ថា​នឹង​មាន​ភ្លៀង​បន្ថែម​នៅ​ ៤៨​ ម៉ោង​ទៀត​ បាន​បង្ខំ​ឱ្យ​កងទ័ព​ធ្វើការ​ជួយ​សង្គ្រោះ​អ្នក​ដែល​នៅ​រស់រាន​មានជីវិត​ពី​ការ​ជាប់​នៅ​ផ្នែក​ដែល​ត្រូវ​ជន់​លិច​នៃ​ក្រុង​ Chennai​។​

​ទីក្រុង​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​ទី​៤​ របស់​ឥណ្ឌា​ ឃើញ​មាន​ភ្លៀង​ធ្លាក់​តិចតួច​ប៉ុណ្ណោះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ប៉ុន្តែ​កម្រិត​ទឹក​មិន​បាន​ស្រក​ចុះ​ទេ​តាំងពី​មុន​មួយ​ថ្ងៃ​នោះ​ ពេល​ដែល​មានការ​បញ្ចេញ​ទឹក​យ៉ាង​ធំ​ពី​អាង​ស្ដុក​ទឹក​ដែល​ជន់​លិច​តាម​តំបន់​ទំនាប​នៃ​ទីក្រុង​នោះ​។​

ស្ថានីយថាមពលត្រូវទឹកជន់លិច
ស្ថានីយថាមពលត្រូវទឹកជន់លិច

​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ លោក​ ណា​រេ​ន​ដ្រា​ ម៉ូ​ឌិ​ (Narendra​ Modi)​ បាន​ស្ដីបន្ទោស​ដល់​ការ​ប្រែប្រួល​អាកាសធាតុ​ដែល​បណ្ដាល​ឱ្យ​មាន​ទឹកជំនន់​នេះ​ ហើយ​លោក​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​ Chennai​ ដើម្បី​មើល​ការ​ជួយ​សង្គ្រោះ​ដែល​ត្រូវ​បា​នប​ញ្ឍ​ប់​អស់​ពេល​ជា​យូរ​មក​ហើយ​។​

​លោក​ប្រធានាធិបតី​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ឱ្យ​ដឹង​ថា​៖​ «​រដ្ឋាភិបាល​នឹង​នៅ​ចាំ​ជួយ​ប្រជាជន​នៅ​រាល់​ម៉ោង​ដែល​ពួក​គាត់​ត្រូវការ​»​។​ លោក​បាន​សន្យា​ទៀត​ថា​នឹង​ចំណាយ​ប្រាក់​ប្រមាណ​ ១៥០​ លាន​ដុល្លារ​ដើម្បី​ស្ដារ​នីតិសម្បទា​ និង​ការ​សាងសង់​ឡើង​វិញ​។​

​បើ​ទោះជា​អាកាសធាតុ​មាន​ភាព​ស្រឡះ​ក៏​ដោយ​ ក៏​ទឹកបាន​កើនឡើង​ដល់​កម្រិត​គ្រោះថ្នាក់​នៅ​ក្នុង​តំបន់​ដែល​មាន​ប្រជាជន​រស់នៅ​ជា​ច្រើន​ ដោយ​មានការ​ហូរ​ចាក់​មក​ពី​បឹង​នានា​ចំនួន​ ៣៥​។​

​យើង​មាន​អារម្មណ៍​ថា​ពិតជា​បាត់បង់​ ពីព្រោះ​យើង​បាន​បាត់បង់​នូវ​របស់​ដែល​យើង​មិន​អាច​ទិញ​បាន​ ដូច​ជា​អាល់​ប៊ុ​ម​អាពាហ៍ពិពាហ៍​របស់ខ្ញុំ​ រូបថត​ទារក​របស់ខ្ញុំ​ ហើយ​និង​អ្វី​ជា​ច្រើន​ទៀត​ដែល​យើង​បាន​បាត់បង់​។​ នេះ​ជា​ការ​បង្ហាញ​ពី​ ប្រជាជន​រង​គ្រោះ​ម្នាក់​ឈ្មោះ​ Ashrita​ Keshav-Preetam​។​

ប្រជាជនកំពុងត្រូវបានជួតសង្រ្គោះដោយកងទ័ពនៅក្រុង Chennai
ប្រជាជនកំពុងត្រូវបានជួតសង្រ្គោះដោយកងទ័ពនៅក្រុង Chennai

Ashrita​ ក៏​បាន​និយាយ​ថា​៖​ អ្វីៗ​ទាំងអស់​នៅ​ជាន់​ក្រោមផ្ទះ​ខ្ញុំ​ត្រូវ​បាន​លិច​ក្នុង​ទឹក​ជម្រៅ​ ៣​​ហ្វ៊ី​ត​ ហើយ​យើង​មិន​អាច​យក​ឡាន​របស់​យើង​ចេញ​ក្រៅ​បាន​ទេ​»​។​

​ក្រោយ​ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​ និង​ក្រុមហ៊ុន​ខាង​បច្ចេកវិទ្យា​ បាន​ផ្អាក​ដំណើរការ​កាលពី​ថ្ងៃ​ពុធ​ ក្រុមហ៊ុន​រដ្ឋ​ផលិត​ប្រេង​ឈ្មោះ​ Chennai​ ក៏​បាន​បិទទ្វារ​ ដែល​មានការ​ចម្រាញ់​ប្រេង​ ចំនួន​ ១០​ ០០០​ បា​រែ​ល​ ក្នុង​១​ ថ្ងៃ​នោះ​ ព្រោះ​ដោយសារ​គ្រោះ​ទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ​នេះ​។​

​ទឹកជំនន់​នៅ​ដើម​ស​ប្ដា​ហ៍​នេះ​ ដែល​មក​ពី​ភ្លៀង​ច្រើន​ចំនួន​ ៣៤៥​ មី​លី​ម៉ែត្រ​ ក្នុង​ពេល​ជាង​ ២៤​ ម៉ោង​។​ «​ដើម្បី​សម្លាប់​មេរោគ​ ការ​កែ​លម្អ​សាជាថ្មី​ និង​សង់ផ្ទះ​ដែល​យើង​រស់នៅ​ឡើង​វិញ​ ​ជា​ការ​គិត​មួយ​ដ៏​លំបាក​»៕

​ប្រែ​សម្រួល​ដោយ​៖​ សេង​ វិបុល​ /​ ប្រភព​៖​ ABC​ Australia​ News

Share

Image
Image
Image