en     km
en     km

កងកម្លាំង​រក្សា​សន្តិភាព​មួក​ខៀវ​កម្ពុជា​ម្នាក់​រង​របួសស្រាល​ពី​ការ​វាយឆ្មក់​របស់​ក្រុម​ឧទ្ទាម​នៅ​ម៉ា​លី​

Share

​ភ្នំពេញ​៖​ក្រុម​ឧទ្ទាម​បាន​វាយឆ្មក់​ទៅ​លើ​កងកម្លាំង​រក្សា​សន្តិភាព​មួក​ខៀវ​របស់​អង្គការសហប្រជាជាតិ​(UN)​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​យ៉ាង​ហោច​ណាស់​មនុស្ស​៤​ស្លាប់​នាក់​និង​២១​នាក់​របួស​។​ក្នុង​នោះ​កងកម្លាំង​រក្សា​សន្តិភាព​មួក​ខៀវ​កម្ពុជា​ម្នាក់​រង​របួសស្រាល​។​

ក្បួនរថយន្ត MINUSMAជាច្រើនគ្រឿងបានបើកឆ្លងកាត់តាមដងផ្លូវMenaka នៅភាគខាងជើងម៉ាលី។ UN Photo/Marco Dormino

​បើ​យោង​តាម​គេហទំព័រ​របស់​អង្គការសហប្រជាជាតិ​ឲ្យ​ដឹង​ថា​យ៉ាង​ហោច​ណាស់​កងកម្លាំង​រក្សា​សន្តិភាព​មួក​ខៀវ​របស់​អង្គការសហប្រជាជាតិ​៤​នាក់​និង​សមាជិក​កងកម្លាំងប្រដាប់អាវុធ​ម៉ា​លី​ម្នាក់​បាន​ស្លាប់​ក្នុង​ការ​វាយឆ្មក់​ពី​ក្រុម​ឧទ្ទាម​កាលពី​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ម្សិលមិញ​។​

​បើ​តាម​លោ​ ផល​ សា​ម៉​ន​ អគ្គនាយករង​នៃ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​ បោស សម្អាត​មីន​និង​កាក​សំណល់​សង្គ្រាម​ប្រាប់​វិទ្យុ​ស្ត្រី​ថា​លោក​បាន​ទទួល​ដំណឹង​ពី​ការ​វាយ​ ប្រហារ​នេះ​ថា​កម្លាំង​រក្សា​សន្តិភាព​កម្ពុជា​របួសស្រាល​ម្នាក់​។​ប៉ុន្តែ​លោក​ពុំ​ទាន់​អាច​ផ្តល់​ព័ត៌មាន​លម្អិត​បាន​នៅឡើយ​ទេ​ព្រោះ​លោក​កំពុង​ជាប់​ប្រជុំ​។​

​បើ​យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​អ្នក​សារព័ត៌​មានឈ្មោះ​វេ​ង​ សំបូរ​ បញ្ជាក់​ថា​កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា​រង​របួសស្រាល​គឺ​លោក​អនុសេនីយ៍ឯក​ មុំ​ រិ​ទ្ធី​ ត្រូវ​របួស​គ្រាប់​អំបែង​ចំ​ត្រង់​ដៃ​និង​ជើង​និង​ត្រូវ​បាន​ដឹក​តាម​ឧទ្ធម្ភាគចក្រ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​។​

​ក្នុង​បេសកកម្ម​ជា​កង​វិ​ស្វ័​យ​កម្ម​ កងទ័ព​មួក​ខៀវ​កម្ពុជា​បួន​នាក់​បាន​បាត់បង់​ជីវិត​ បន្ទាប់​ពី​ពួក​ក្រុម​ឧទ្ទាម​មិន​ស្គាល់​អត្តសញ្ញាណ​បាន​លប​វាយឆ្មក់​ក្បួន​រថយន្ត​ពេល​ត្រឡប់​មក​បន្ទាយ​វិញ​ កាលពី​អំឡុង​ខែឧសភា​ ឆ្នាំ​២០១៧​នេះ​។​

​ទាហាន​មួក​ខៀវ​កម្ពុជា​ដែល​បាន​ស្លាប់​នោះ​រួម​មាន​ លោក​អនុសេនីយ៍ទោ​ អ៊ឹម​ សំ​,​ លោក​អនុសេនីយ៍ឯក​ ម៉ៅ​ អេ​ង​ ,​លោក​អនុសេនីយ៍ត្រី​ ស៊ា​ន​ នរិន្ទ​ និង​លោក​ពលបាលឯក​ មុំ​ តុលា​។

​ប្រទេស​កម្ពុជា​ បាន​បញ្ជូន​មន្ត្រី​យោធា​របស់​ខ្លួន​ជាង​ ៤​ពាន់​នាក់​ទៅ​ចូលរួម​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​ នៅ​ក្នុង​ប្រទេស​ស៊ូ​ដង់​ សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​ ប្រទេស​ឆា​ដ​ ប្រទេស​ស៊ី​រី​ ប្រទេស​លី​បង់​ ប្រទេស​ម៉ា​លី​ជាដើម​។​

​កងកម្លាំង​មួក​ខៀវ​កម្ពុជា​ចំនួន​ ៧​ នាក់​ហើយ​បាន​ស្លាប់​ និង​៧​នាក់​បាន​រង​របួស​ ដោយសារ​ជំងឺ​ និង​គ្រោះថ្នាក់​ដោយ​ខ្យល់ព្យុះ​ជាដើម​៕

Share

Image
Image
Image