loader

​អ្នកវិភាគ​៖​ សម្ពាធ​អន្តរជាតិ​កាន់តែ​ធ្ងន់​ បើ​បក្ស​កាន់​អំណាច​កាន់តែ​មានះ​ គឺ​កម្ពុជា​នឹង​គ្រោះថ្នាក់​

ភ្នំពេញ៖ ​ឈ្មោះ​ប្រទេស​កម្ពុជា​ ត្រូវ​បាន​ គេ​លើក​មក​និយាយ​ទៀត​ហើយ​ នៅ​លើ​ឆាក​អន្តរជាតិ​ ។​ នៅ​ថ្ងៃនេះ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺ​ណែវ​ កំពុង​ប្រជុំ​ និយាយ​ពី​ ការ​រំលោភសិទ្ធិ​មនុស្ស​ នៅ​កម្ពុជា​ ។​

fight​កាលពី​ថ្ងៃ​អង្គារ​ទី​១៣​ កញ្ញា​ សមាជិក​សភា​ អា​មេ​រិ​ក​ អនុម័ត​ដំណោះស្រាយ​មួយ​ លេខ​៧២៨​ ដោយ​ដាក់​ប្រទេស​កម្ពុជា​ ជា​រដ្ឋ​រំលោភសិទ្ធិ​មនុស្ស​ ។​ ចំណែក​សហភាព​ អឺរ៉ុប​មាន​ សមាជិក​២៧​ប្រទេស​ បាន​ដាក់​កម្ពុជា​ ស្ថិត​ស្ថានភាព​ រំលោភ​សិ​ទិ្ទ​មនុស្ស​ ធ្ងន់ធ្ងរ​រួច​ទៅ​ ហើយ​ ។​ ចំនុច​ទាំងនេះ​ នាំ​ឱ្យ​អ្នកវិភាគ​ បារម្ភ​ពី​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ លើ​កម្ពុជា​ បើ​ បក្ស​កាន់​អំណាច​ មិន​ដើរ​ត្រឡប់​ក្រោយ​វិញ​ ។​  

​តែ​យ៉ាងនេះ​ក្ដី​  អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ មិន​ទទួលយក​ការ​យល់​ឃើញ​របស់​អ្នកវិភាគ​ ដូចនេះ​ ទេ​ ។​ លោក​ លៀ សុីណា​ ជូន​ការ​វិភាគ​រឿង​នេះ​៖


​បើ​គិត​ ចាប់ពី​លោក​សមរ​ង្ស៊ី​  សម្រេច​និរទេស​ខ្លួន​ ដោយសារ​ លោក​រង​ដីកាចាប់ខ្លួន​ ករណី​ បរិហារកេរ្តិ៍​មន្ត្រីជាន់ខ្ពស់​ រដ្ឋាភិបាល​ គឺ​អតីតរដ្ឋមន្ត្រី​ការ​បរទេស​ហោ​ ណាំ​ហុង​ មក​នោះ​ គឺ​ ​ប្រទេស​កម្ពុជា​បាន​ រង​ការ​ថ្កោលទោស​ ពី​សហគមន៍​អន្តរជាតិ​ យ៉ាង​ខ្លាំង​ ។​

 

 

អ្វី​នាំ​ឱ្យ​អន្តរជាតិ​ ថ្កោលទោស​ គឺ​ពួក​គេ​ បារម្ភ​ពី​ការ​ធ្លាក់​ ប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​នៅ​កម្ពុជា​ ស្រប​ពេល​ពួក​គេ​បាន​ហៅ​ ចំណាត់ការ​ អ្នកនយោបាយ​ និរទេស​ខ្លួន​រូប​នេះ​ ថា​ជា​ចលនា​នៃ​ការ​បំបាត់​សំឡេង​ មេដឹកនាំ​ បក្ស​ប្រឆាំង​។​  

​ជាង​នេះ​ទៀត​ សហគមន៍​អន្តរជាតិ​ បាន​ស្វែងរក​ កម្លាំង​រួម​មួយ​ដើម្បី​រុញ​បក្ស​កាន់​អំណាច​ នៅ​កម្ពុជា​ឱ្យ​ដើរ​ថយក្រោយ​វិញ​ ។​

​ក្នុង​ស្ថានភាព​នេះ​ សភា​សហភាព​ អឺរ៉ុប​ដែល​នាំមុខ​គេ​ បាន​អនុ​ម័​យ​ដោយ​សំឡេង​ភាគច្រើន​ដាច់ខាត​ នូវ​ដំណោះស្រាយ​មួយ​ដោយ​ទទូច​ឱ្យ​រដ្ឋាភិបាល​ និង​ តុលាការ​ទម្លាក់​ចោល​ ​បណ្ដឹង​ និង​ដីកាចាប់ខ្លួន​ លោក​សមរ​ង្ស៊ី​ និង​ដោះ​លែង​អ្នកទោស​ ដែល​គេ​ហៅ​ថា​អ្នកទោស​ ម​នសិការ​ ឱ្យ​មាន​សេរីភាព​ឡើង​វិញ​។​

​ដោយសារ​ស្ថានភាព​សិទ្ធិ​មនុស្ស​មិន​ថប់​ថយ​ បាន​នាំ​ឱ្យ​ សភា​អា​មេ​រិ​ក​ និង​ ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ អង្គការសហប្រជាជាតិ​ បាន​ ចេញ​សម្រេច​ ដោយ​ដាក់​ប្រទេស​កម្ពុជា​ ជា​រដ្ឋ​កំពុង​ប្រ​ឈ​មុខ​ន​នឹង​គ្រោះថ្នាក់​ ដែល​ពួក​គេ​ថា​គ្រោះថ្នាក់​ដោយសារ​បក្ស​កាន់​អំណាច​ធ្វើ​បក្ស​ប្រឆាំង​ រង​ទុក្ខ​បុក​ម្នេញ​ និង​ ការ​រំលោភសិទ្ធិ​មនុស្ស​ កាន់តែ​ធ្ងន់ធ្ងរ​ហើយ​ការ​លើក​ឡើង​នេះ​ក៏​ស្រប​ពេល​ អុ្ន​ក​នយោបាយ​ បក្ស​ប្រឆាំង​ជា​ច្រើន​ត្រូវ​បាន​ឃុំខ្លួន​ និង​មេដឹកនាំ​ម្នាក់​ទៀត​បង្ខំ​ឃុំ​ខ្លួនឯង​នៅ​ក្នុងផ្ទះ​ករណី​មិន​ចូលខ្លួន​ នៅ​តុលាការ​។​ ត្រង់​ចំនុច​គុណវិបត្តិ​នេះ​ហើយ​មើលទៅ​ ដែល​ អ្នកវិភាគ​ បញ្ហា​សង្គម​ ២​រូប​នេះ​ ដែល​ វិទ្យុ​ស្ត្រី​សុំ​ការ​ បកស្រាយ​ និង​វិភាគ​ យល់​ឃើញ​ថា​ ប្រទេស​កម្ពុជា​ នឹង​ជួប​ហានិភ័យ​ ដោយសារ​សហគមន៍​អន្តរជាតិ​ ដែល​មាន​ឥទ្ធិពល​ ដួច​ជា​ អង្គការសហប្រជាជាតិ​ សហរដ្ឋអាមេរិក​ និង​សហភាព​អឺរ៉ុប​ ដាក់​ទណ្ឌកម្ម​លើ​ ប្រទេស​កម្ពុជា​ ។​

​បណ្ឌិត​ចាន់​វិ​ប៊ុល​ អ្នក​ស្រាវជ្រាវ​ពី​អភិបាល​ កិច្ច​ និង​ប្រជាធិបតេយ្យ​ ពិនិត្យ​ឃើញ​ថា​ កម្ពុជា​ ដែល​ជា​សមាជិក​ មួយ​នៃ​អង្គការសហប្រជាជាតិ​ គឺ​ត្រូវ​តែ​អនុវត្ត​តាម​ សន្ធិសញ្ញា​ អន្តរជាតិ​ ស្ដី​ពី​សិទ្ធិ​មនុស្ស​  ហើយ​ ពុំនោះ​ទេ​ កម្ពុជា​ នឹង​ប្រឈម​នឹង​ ការ​ដាក់​ទណ្ឌកម្ម​ អ្វីមួយ​។​

លោក​ ចាន់​ វិបុល៖​ «​ខ្ញុំ​ឃើញ​ថា​សម្ពាធ​ដាក់​មក​លើ​កម្ពុជា​កាន់តែ​ធ្ងន់​ហើយ​ ព្រោះ​យើង​បាន​ជ្រាប​ទាំងអស់​គ្នា​ហើយ​ថា​តួនាទី​ របស់​អង្គការសហប្រជាជាតិ​ គឺ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ធានា​ឲ្យ​បាន​សុខ​សន្ដិភាព​ នៅ​ក្នុង​ប្រទេស​ជា​មា​ជិ​ក​របស់​ខ្លួន​ដែល​មាន​ ១៩៣​ប្រទេស​ទូ​ទាំង​ពិភពលោក​ ហ្នឹង​ ហើយ​កម្ពុជា​ក៏​ជា​សមាជិក​របស់​ អង្គការសហប្រជាជាតិ​ អ​ញ្ចឹ​ង​យន្ដការ​នេះ​គឺជា​យន្ដការ​សំខាន់​ណាស់​ ដោយ​យើង​ទាំងអស់​គ្នា​បានដឹង​ហើយ​ក្រោយ​សង្គ្រាមលោក​លើក​ទី​២​ឆ្នាំ​ ១៩៤៨​ ហ្នឹង​គឺ​មានការ​ប្រកាស់​មួយ​ស្ដី​ពី​ការ​គោរព​សិទ្ធិ​មនុស្ស​ អ​ញ្ចឹ​ង​តួនាទី​របស់​អង្គការសហប្រជាជាតិ​ គឺ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ធានា​ថា​ប្រទេស​ហត្ថលេខី​ទាំងអស់​ហ្នឹង​ គោរព​តាម​លក្ខន្តិក​ទាំងអស់​ហ្នឹង​»​។​

​លោក​ពន្យល់​ថា​ អា​មេ​រិ​ក​ និង​សហភាព​ អឺរ៉ុប​ គឺជា​សហគមន៍​មួយ​មាន​ឥទ្ធិពល​យ៉ាង​លើ​ ស្ថាប័ន​ របស់​ អង្គការសហប្រជាជាតិ​ ហើ់យ​បើ​ក្រុម​នេះ​មាន​វិធានការ​គឺ​ពិតជា​មាន​ប្រសិទ្ធិ​ភាព​ ។​

​សហភាព​អឺរ៉ុប​និង​សហរដ្ឋអាមេរិក​ជា​ប្រភព​ផ្ដល​ជំនួយ​ឥត​សំណង​ធំ​ជាងគេ​សម្រាប់​ប្រទេស​កម្ពុជា​ ។​ ជំនួយ​របស់​សហគមន៍​អន្ដរជាតិ​ពីរ​នេះ​ធ្វើ​ឡើង​តាម​រយៈ​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​បារី​ស​ ២៣​ តុលា​ ១៩៩១​ ។​ បើ​និយាយ​ពី​ផ្នែក​ពា​ណី​ជ្ជ​កម្ម​វិញ​សហភាព​អឺរ៉ុប​ និង​ សហរដ្ឋអាមេរិក​គឺជា​ទីផ្សារ​នាំ​ចូល​ផលិតផល​ សម្លៀក​បំពាក់​កម្ពុជា​ និង​ទំនិញ​ផ្សេងៗ​ទៀត​ដោយ​មិន​តម្រូវ​ឲ្យ​បង់ពន្ធ​ឡើយ​ ។​ តាម​របាយការណ៍​មួយ​របស់​សហភាព​អឺរ៉ុប​ ប្រទេស​កម្ពុជា​ បាន​នាំ​ចូល​សម្លៀក​បំពាក់​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ដោយ​មាន​តម្លៃ​ ជាង​ ៨៣​ ពាន់​លាន​ដុល្លា​ ។​

​លោក​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ ច​ច​ អេ​ហ្គា​ ប្រចាំ​នៅ​កម្ពុជា​ ដែល​បាន​ឆ្លើយ​តប​និង​សំនួរ​របស់​វិទ្យុ​ស្ដ្រី​លោក​បាន​និយាយ​ថា​ សហភាព​អឺរ៉ុប​ពិតជា​ដៃគូរ​ជំនួញ​ធំ​សម្រាប់​ប្រទេស​កម្ពុជា​ ។​ ប៉ុន្ដែ​សហភាព​ អឺរ៉ុប​ចង់​ឃើញ​តែ​មួយ​គត់​គឺ​កម្ពុជា​ គោរព​សិទ្ធិ​មនុស្ស​ និង​ លទ្ធិប្រជាធិបតេយ្យ​ឲ្យ​បាន​ប្រសើរ​ ។​

​លោក​ ឡុ​ង​ គឹ​ម​ ឃ​ន​ ជា​អ្នក​ស្រាវជ្រាវ​គោលនយោបាយ​ការ​បរទេស​ និង​ ច្បាប់​អន្ដរជាតិ​ យល់​ឃើញ​បី​ចំណុច​ដូច​ខាងក្រោម​ ដែល​កម្ពុជា​អាច​ប្រឈម​មុខ​និង​ការ​ដាក់​សម្ពាធ​ពី​សហគមន៍​អន្ដរជាតិ​ ។​

​​លោក​ ឡុ​ង​ គឹ​ម​ឃ​ន​៖​ «​សម្ពាធ​អន្ដរជាតិ​អាច​ធ្វើ​ឲ្យ​រដ្ឋាភិបាល​បាត់បង់​ ភាព​ស្របច្បាប់​ ហ្នឹង​ទី​១​ ហើយ​ទី​ពីរ​កាលណា​បាត់បង់​ភាព​ស្របច្បាប់​ ជា​រដ្ឋាភិបាល​ហើយ​គឺ​អាច​ប៉ះពាល់​ដល់​ការ​ធ្វើ​ទំនាក់ទំនង​នយោបាយ​ការ​បរទេស​ និង​ សេដ្ឋកិច្ច​ទាំង​ក្នុង​តំបន់​ និង​ទូ​ទាំង​ពិភពលោក​ ទី​បី​ គឺ​អាច​ប៉ះពាល់​ដល់​ការ​ឲ្យ​ជំនួយ​អ​ញ្ចឹ​ង​ បាន​ធ្វើ​ឲ្យ​រឿងរ៉ាវ​ទាំងអស់​ហ្នឹង​បាន​ធ្វើ​ឲ្យ​គេ​ដឹង​ឮ​ ហើយ​ព្រួយបារម្ភ​ចេញ​សេចក្ដីសម្រេច​ ហើយ​មាន​ឥទ្ធិពល​ជា​ផ្លូវច្បាប់​ ដូច្នេះ​អាច​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​មួយ​ឬ​ក៏​សមាជិក​ទាំងអស់​ អាច​យក​ទៅ​អនុវត្ដន៍​បាន​»​។​

កម្ពុជា​កាលពី​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​របប​សាធារណៈរដ្ឋ​ប្រជាមានិត​កម្ពុជា​គឺ​កាលនោះ​ក៏​រង​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ពី​លោក​ខាងលិច​ដែរ​ ទោះ​ពលរដ្ឋ​កម្ពុជា​បាន​រើខ្លួន​ចេញ​របប​ប៉ុ​ល​ពត​ក៏​ដោយ​ ។​ ការ​ដាក់​ទណ្ឌកម្ម​ពី​លោក​ខាងលិច​នោះ​ផ្ដើម​ឲ្យ​ពលរដ្ឋ​កម្ពុជា​រស់នៅ​ដោយ​ការ​លំបាក​ ។​ ប៉ុន្ដែ​រដ្ឋាភិបាល​នៅ​ពេល​នោះ​អះអាង​ដោយ​ខ្លួនឯង​ថា​ជា​រដ្ឋ​អធិបតេយ្យ​ ដែល​មិន​ទទួលយក​ការ​ជ្រៀតជ្រែក​ពី​អន្ដរជាតិ​ឡើយ​ ។​ តែ​បែប​នេះ​ក្ដី​រដ្ឋ​កម្ពុជា​បាន​សម្រេច​យល់ព្រម​ឲ្យ​មាន​កិច្ចព្រមព្រៀង​សន្ដិភាព​ក្រុងប៉ារីស​ ២៣​ តុលា​ ១៩៩១​ ជាមួយនឹង​ភាគី​ជម្លោះ​បី​ក្រុម​ទៀត​ ។​

​លោក​ សុខ​ ឥ​សាន្ដ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បដិសេធ​មិន​ទទួលយក​គំនិត​យោបល់​របស់​ក្រុម​អ្នកវិភាគ​នេះ​ទេ​ ។​ លោក​ថា​ កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ​ហើយ​ការ​គ្រប់គ្រង​រដ្ឋ​គឺ​មានច្បាប់​របស់​កម្ពុជា​ ដោយ​មិន​យក​ច្បាប់​ប្រទេស​ណា​ ឬ​ច្បាប់​អន្ដរជាតិ​ណា​ជា​ធំ​នោះ​ទេ​ ។​

​លោក​ សុខ​ ឥ​សាន្ដ​៖​ «​កម្ពុជា​គឺ​មិន​បាន​រំលោភ​លើ​សន្ធិសញ្ញា​ ឬ​កតិកាសញ្ញា​ផ្សេងៗ​ របស់​អង្គការសហប្រជាជាតិ​នោះ​ទេ​ហើយ​ក៏​អត់​មានបាន​ល្មើស​ លើ​កតិកាសញ្ញា​អង្គការសហប្រជាជាតិ​ ណាមួយ​ឡើយ​ អ​ញ្ចឹ​ង​អ្នក​ប្រព្រឹត្ដ​ល្មើសច្បាប់​ត្រូវ​ទ​ទូល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ ប្រ​សិន​ណា​ជា​យក​អ្នក​ចង់​ឲ្យ​រដ្ឋាភិបាល​ដោះ​លែង​ អាហ្នឹង​សុំ​ឲ្យ​អង្គការសហប្រជាជាតិ​ អា​មេ​រិ​ក​ ឬ​ក៏​សហភាព​អឺរ៉ុប​ហ្នឹង​ ទៅ​ដោះ​លែង​ខ្លួនឯង​ទៅ​ ព្រោះ​វា​ជា​ច្បាប់​កម្ពុជា​ ហើយ​កម្ពុជា​មាន​ឯករាជ្យ​ភាព​ អធិបតេយ្យ​ ហើយ​តុលាការ​ជា​ស្ថាប័ន​ឯករាជ្យ​ ហើយ​បើ​ចង់​បង្ខំ​ឲ្យ​ដោះ​លែង​អ្នកទោស​មាន​តែ​ (​យក​វប្ប​ធ​ម៍​និទណ្ឌភាព​)​ មក​អនុវត្ដន៍​នៅ​កម្ពុជា​ ហើយ​ខ្ញុំ​យល់​ថា​វាយ​ តម្លៃ​ជា​រដ្ឋ​ហានិភ័យ​ខ្ញុំ​យល់​ថា​កម្ពុជា​មិន​ទាន់​ដល់​ថ្នាក់​ហ្នឹង​នៅឡើយ​ទេ​»​។​

​យ៉ាងណា​ក៏​ដោយ​អ្នកវិភាគ​សង្ឃឹមថា​ តាម​រយៈ​សេចក្ដីសម្រេច​របស់​សហរដ្ឋអាមេរិក​ សហភាព​អឺរ៉ុប​ និង​ អង្គការសហប្រជាជាតិ​អាច​នឹង​នាំ​ឲ្យ​បក្ស​កាន់​អំណាច​ដើរ​ត្រឡប់​ក្រោយ​វិញ​ហើយ​ធ្វើ​ឲ្យ​មានការ​ឯកភាព​ជាតិ​ទូលំទូលាយ​ដើម្បី​ដឹកនាំ​ប្រទេស​ប្រកបដោយ​ ការ​ទុកចិត្ដ​គ្នា​ប្រកបដោយ​ក្ដី​សុខដុមរមនា​ និង​អភិ​វ​ឌ្ឃ​ន៍​ ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

បទវិភាគ៖រាជរដ្ឋាភិបាលមានពេលតែមួយខែប៉ុណ្ណោះដើម្បីឆ្លើយទៅEUថាកម្ពុជាបន្តត្រូវការEBA

  សហភាពអឺរ៉ុបបានចេញសេចក្ដីប្រកាសព័ត៌មានដ[...]

វេណេហ្សូអេឡា៖បក្សប្រឆាំងព្រមានចិនឱ្យផ្ដាច់ការគាំទ្ររបបម៉ាឌូរ៉ូ បើពុំនោះទេគឺមិន​សង​ប្រាក់​កម្ចីពាន់លានដុលា្លរឡើយ

  ជាថ្មីម្ដងទៀត គណបក្សប្រឆាំងនៅវេណេហ្សូអ[...]

អតីតមេដឹកនាំរដ្ឋប្រហារថៃសន្យាបម្រើពលរដ្ឋថៃដោយមិនរើសអើងបក្សនយោបាយ

លោកប្រាយុទ្ធចាន់អ៊ូចា ដែលត្រូវបានសភាទាំងពីរថ្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត