loader

​អ្នកវិភាគ​៖​ បើ​លោក​ កឹ​ម​ សុខា ​ត្រូវ​ចាប់ខ្លួន​នឹង​អាច​បញ្ចប់វិបត្តិ​នយោបាយ​បាន​ឆាប់ៗ?​

ភ្នំពេញ៖ ​លោក ​កឹ​ម ​សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ចូល​ទៅ​សម្ងំ​នៅ​ក្នុង​ស្នាក់​ការ​គណបក្ស​របស់​លោក​នៅ​សង្កាត់​ចាក់​អង្រែ​លើ​ រយៈពេល​ជាង ​៣ ​ខែ​មក​ហើយ​។​ ​ការ​ដែល​លោក​ កឹ​ម​ សុខា ​ធ្វើ​ដូចនេះ​ ដោយសារ​លោក​គេច​ចេញ​ពី​ការ​ចាប់​នាំ​ខ្លួន​ទៅ​កាន់​តុលាការ​ ករណី​លោក​មិន​ចូលខ្លួន​ពាក់ព័ន្ធ​សំណុំ​ដែល​តុលាការ​ចោទ​លោក​ពី​បទ ​សញ្ចារ​កម្ម​ តាម​មាត្រា ​២៨៤​ មាន​ស្ថាន​ទំងន់ទោស​ ២​ឆ្នាំ​ ទៅ​ ៥​ ឆ្នាំ​ករណី​ ពេស្យាចារ​ពាន់​ព័ន្ធ​នាង ​ខុ​ម ចាន់​តា​រ៉ា​ទី​ ហៅ​ស្រី​មុំ​។​

លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។
លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។

​សំណុំរឿង​របស់​លោក​ កឹ​ម​ សុខា​ បាន​នាំ​ឱ្យ​មានការ​ចោទសួរ​ដោ​ញ​ដោល​គ្នា​ក្នុង​ចំណោម​ អ្នកវិភាគ​ អ្នក​សង្កេតការណ៍​ និង​ពលរដ្ឋ​សកម្ម​រឿង​នយោបាយ​ ថា​តើ​ សំណុំរឿង​នេះ​ ដែល​គេ​ថា​ជា​រឿង​នយោបាយ​ ត្រូវ​បញ្ចប់​ដោយ​ទុក​ឱ្យ​លោក​ កឹ​ម​ សុខា​ រស់នៅ​គ្មាន​សេរីភាព​ដើរហើរ​ ឬ​ ត្រូវ​នាំ​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ ទៅ​ជំនុំជម្រះឬ​ទៅ​ពន្ធនាគារ​។​  

​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​ FM​ ១០២​ នៅ​ថ្ងៃ​ចន្ទ​ទី​៥​ កញ្ញា​នេះ​ អ្នកវិភាគ​ម្នាក់​ក្នុង​ចំណោម​ ២​នាក់​ យល់​ឃើញ​ថា​ បើ​ការ​ចាប់ខ្លួន​ លោក​ កឹ​ម​សុខា​ នឹង​អាច​បិទ​បញ្ចប់​វិត្ត​នយោបាយ​នៅ​កម្ពុជា​។​ លោក​បញ្ជាក់​ថា ​សហគមន៍​អន្តរជាតិ​ដែល​មាន​ឥទ្ធិពល​លើ​កម្ពុជា​នឹង​អន្តរាគមន៍​ ជាក់ស្ដែង​ និង​ដោយ​ផ្ទាល់​ ព្រោះ​គេ​មិន​បណ្ដោយ​ឱ្យលទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​គ្រោះថ្នាក់​ឡើយ​។​ ជាមួយ​គ្នា​នេះ​ លោក​ សម រ​ង្ស៊ី ​ក៏​អាច​វិល​ចូល​ប្រទេស​បាន​ដែរ​។​

​លោក​ សូ ​ច​ន្ថា​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ បាន​ផ្ដល់​បទ​សម្ភាសន៍ដែលមានខ្លឹមសារដូចខាងក្រោម៖

​ចំណែក​លោក​បណ្ឌិត ​មាស​ នី​ អ្នកវិភាគ​បញ្ហា​សង្គម​ ហាក់​យល់​ឃើញ​ផ្ទុយ​បន្តិច​ពី​លោក​ សូ ​ច​ន្ថា​។​ លោក​ពិនិត្យ​ឃើញ​ថា ​ស្ថានការណ៍​នយោ បាយ​សព្វ​ថ្ងៃនេះ​ កាន់តែ​អាក្រក់​គឺ​រឿង​មួយ​មិន​ទាន់​ចប់​ផង​ បែរជា​ចូល​រឿង​មួយទៀត​ ដែល​ករណី​នេះ​ លោក​ទទូច​ឱ្យ​អ្នកនយោបាយ​ត្រូវ​មានការ​ឯកភាព​ជាតិ​ឱ្យ​បាន​ទូលំទូលាយ​ ដោយ​មិន​ត្រូវ​បបួល​គេ​មក​ប្រកួត​ហែ​ទឹក​ចងដៃ​គេ​នោះ​ទេ​។​
​ប្រសាសន៍លោក​ មាស​ នី​៖

ស្តាប់សំឡេង៖

 

 

​តែ​យ៉ាងណា​ក៏​ដោយ​ លោក​ សួ​ស​ យ៉ា​រ៉ា​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​  មិន​បកស្រាយ​ឆ្លើយ​តប​ទៅ​នឹង​អ្នកវិភាគ​ដោយ​លោក​ថា​ ជា​រឿង​ នីតិរដ្ឋ​ និង​ តុលាការ​ ។​
​ប្រសាសន៍លោក​ សួ​ស​ យ៉ា​រ៉ា​៖

ស្តាប់សំឡេង៖

 

 

​ចាប់តាំងពី​លោក ​កឹ​ម​ សុខា​ សម្ងំ​ស្នាក់​នៅ​ក្នុង​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​មាន​រយៈពេល​ជាង ​៣ ​ខែ​មកនេះ​ សហគមន៍​អន្តរជាតិ​ មាន​ដូច​ឯកអគ្គរដ្ឋទូត​លោក​ខាងលិច​  រដ្ឋមន្ត្រី​ការ​បរទេស​អា​ល្លឺ​ម៉​ង់​ ប្រទេស​កា​ណា​ដា​ ម​ន្រី្ត​ជាន់ខ្ពស់​អា​មេ​រិ​ក​ និង​ មន្ត្រី​អង្គការ​អន្តរជាតិ​ ជា​ច្រើន​បាន​ មក​ចូល​សួរសុខទុក្ខ​លោក​ កឹម សុខា និង​ បាន​ស្វែង​យល់​អំពី​ស្ថានភាព​ជម្លោះ​នយោបាយ​នៅ​កម្ពុជា​។​ ក្រោយ​ពី​ជួប​លោក​ កឹ​ម​ សុខា​ ហើយ​នោះ​ ពួក​គេ​តែងតែ​ទទូច​ឱ្យ​កម្ពុជា​ បញ្ចប់វិបត្តិ​នយោបាយ​ដោយ​សន្តិវិធី​។​ ករណី​កម្ពុជា​ ទាំង​សហភាព​អឺរ៉ុប​ សហរដ្ឋអាមេរិក​ បាន​ចេញ​សេចក្ដីថ្លែង ការណ៍​ ពី​ ២ ​ទៅ​ ៣​ដង​មក​ហើយ​ដែរ​ ឱ្យ​ភាគី​នយោបាយ​ខ្មែរ​ចរចា​ឡើង​វិញ​ ។​ ជាមួយ​គ្នា​នេះ​ លោក​ បាន ​គី​មូ​ន​ អគ្គលេខាធិការ​ អង្គការសហ ប្រជាជាតិ​ ក៏​បាន​ទទូច​ដូចនេះ​ដែរ​។​ តែ​បែប​នេះ​ក្ដី​ បក្ស​កាន់​អំណាច​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ តែងតែ​អះអាង​ថា​ ជា​បញ្ហា​ផ្ទៃក្នុង​កម្ពុជា​ ហើយ​ ថា​ ស្ថានការណ៍​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ មិន​ អាក្រក់​ដូច​ការ​ចោទ​ឡើយ​៕​

 

 

 

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

អ៊ីស្រាអែលត្រៀមវាយអ៊ីរ៉ង់ខណៈផ្ទុះព័ត៌មានថាអាមេរិកត្រៀមទម្លាក់គ្រាប់បែកយក្សកំទេចអ៊ីរ៉ង់

កំដៅឆ្ពោះទៅរកសង្គ្រាមរវាងអាមេរិកនិង អ៊ីរ៉ង កា[...]

ប្រវត្តិសាស្រ្ដខ្មែរ៖ តើត្រកូលអភ័យវង្សពិតជាក្បត់ជាតិខ្មែរឬយ៉ាងណា?

សតវត្សទី១៨ ១៩ កម្ពុជាស្ថិតនៅមាត់ជ្រោះមរណៈ ខណៈ[...]

EU ផ្ដល់ហិរញ្ញប្បទានកម្ពុជាជាង ១ពាន់លានដុល្លារ អ្នកវិភាគថាបើដក​EBA ជំនួយនេះនឹងធ្លាក់ចុះ

ភ្នំពេញ៖ រយៈពេល៦ឆ្នាំ​សហភាព​អឺរ៉ុប​ផ្តល់​ប្រា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត