ភ្នំពេញ៖ កាលពីថ្ងៃសុក្រទី ១៦ កញ្ញា សប្ដាហ៍មុន អ្នករាយការណ៍ព័ត៌មានរបស់វិទ្យុស្ត្រីFM102 បានធ្វើបទសម្ភាសន៍ ជាមួយលោក ថាច់ សេដ្ឋា អនុប្រធានទទួលបន្ទុករៀបចំផែនការ និងជាអ្នកនាំពា្យ គណៈកម្មាការ តស៊ូមតិ នៃគណបក្សសង្គ្រោះជាតិ ជុំវិញ ជំហរ របស់បក្សប្រឆាំងក្នុងការធ្វើមហាបាតុកម្ម។
ក្នុងបទសម្ភាសន៍នេះ វិទ្យុស្ត្រីបានព្យាយាមដេញដោលសួរជាច្រើន ពីការយកពលរដ្ឋធ្វើជាកម្លាំងជាមួយខ្លួន ហើយត្រូវបានសមត្ថកិច្ច បង្ក្រាប បង្ហូរឈាម ថាតើ បក្សសង្គ្រោះជាតិ ប្រឈម មុខអ្វីខ្លះចំពោះប្រវត្តិសាស្ត្រ លោក ថាច់ សេដ្ឋា ឆ្លើយថា អ្នកដែលបង្ក្រាប ពិតជាត្រូវបាន ចារទុកជាកំហុស ប្រវត្តិសាស្ត្រ ហើយ រំលោភរដ្ឋធម្មនុញ្ញ សិទ្ធិរបស់ពលរដ្ឋ។លោក ថាច់ សេដ្ឋា បក្សសង្គ្រោះជាតិ ត្រូវតែធ្វើបាតុកម្ម ព្រោះគ្មានជំរើសឡើយ។
ដើម្បី ឆ្លើយតប ចំពោះជំហររបស់បក្សប្រឆាំង អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានផ្ដល់បទសម្ភាសន៍នៅថ្ងៃចន្ទទី១៩ កញ្ញានេះ ថា បក្សប្រជាជនកម្ពុជា ក៏គ្មានអ្វីក្រៅពីបង្ក្រាបនេះដែរ ព្រោះ បក្សកាន់អំណាចមាន តួនាទីការពារសន្តិសុខ ប្រទេស ដោយមាន កងទ័ពនិង ប៉ូលិស ជាស្ថាប័ន អនុវត្តច្បាប់។ លោក បញ្ជាក់ថា បក្សប្រឆាំងជាអ្នកបំផ្លាញសន្តិភាព បើធ្វើបាតុកម្ម។ នៅពេលសួរថាតើ បក្សកាន់អំណាច បង្ក្រាបអ្នកណា បើអ្នកធ្វើបាតុកម្មនោះ ជាខ្មែរ សាច់ឈាម ខ្មែរ ដូចគ្នា បង្ក្រាប បង្ហូរឈាមខ្មែរ លោក សុខ ឥសាន្ត មិនពិបាក ឆ្លើយឡើយ។ លោក បញ្ជាក់ថា៖ «សាច់ឈាមខ្មែរដូចគ្នាមែនតែពលរដ្ឋនោះ រំលោភច្បាប់គឺត្រូវតែបង្ក្រាប»។
ដើម្បីជ្រាប កាន់តែច្បាស់ សូមស្ដាប់បទសម្ភាសន៍រវាងកញ្ញា ច្រឹក ស្រីអូន និង លោក សុខ ឥសាន្ត ដូចតទៅ៖