ថៃ៖ ព្រះមហាក្សត្រថ្មីនៃរាជាណាចក្រថៃ Maha Vajiralongkorn បានផ្ដល់សវនាការ ទៅគណៈរដ្ឋមន្ដ្រីថ្មីរបស់លោក ប្រាយុទ្ធ ចាន់អូចា ដោយបានណែនាំឱ្យរដ្ឋមន្ដ្រីដែលបានចូលថ្វាយបង្គំគាល់ព្រះអង្គត្រូវអនុវត្តឱ្យបានភ្ជាប់ខ្ជួននៃបណ្ដាំទាំងឡាយ ដែលព្រះបិតាព្រះអង្គបានផ្ដាំផ្ញើ។
បន្ទូលព្រះមហាក្សត្រ Maha Vajiralongkorn ធ្វើឡើងបន្ទាប់ពីលោក ប្រាយុទ្ធ បានដឹកនាំរដ្ឋមន្ដ្រី ១២រូប មកចូលគាល់ព្រះអង្គ កាលពីយប់ថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ។ សមាជិកគណៈរដ្ឋមន្ដ្រីទាំងនោះបានចូលកាន់តំណែង បន្ទាប់ពីលោក ប្រាយុទ្ធ បានធ្វើការរុះរើ សមាសភាពគណៈរដ្ឋមន្ដ្រីជាលើកដំបូង ក្រោយពេលព្រះមហាក្សត្រ Bhumibol Adulyadej បានសោយទិវង្គត កាលពីខែតុលា ។
ព្រះមហាក្សត្រថៃ Bhumibol Adulyadej បានឡើងសោយរាជ្យរយៈពេល ៧០ឆ្នាំ។ព្រះអង្គគឺជាមហាក្សត្រថៃ ដ៏មានឥទ្ធិពល និងប្រជាប្រិយភាពរបស់រាស្ដ្រថៃ៕