ព្រៃវែង ៖ នៅថ្ងៃទី១០ ខែកុម្ភៈនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តចុះមូលដ្ឋានសួរសុខប្រជាជននៅតាមខេត្តក្រុង។
ដំណើរសួរសុខនៅថ្ងៃនេះ សម្តេចបានទៅជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងសិស្សានុសិស្សនៅខេត្តព្រៃវែង។
ខណៈសម្តេចកំពុងសំណោះសំណាងជាមួយសិស្ស នៅសាលាគរុកោសល្យ ហ៊ុន សែន ខេត្តព្រៃវែង ។ ក្នុងឱកាសនោះសម្តេចនាយករដ្ឋមន្ត្រី បានផ្តល់អាគារសិក្សាដល់សិស្ស ហើយក្នុងនោះ សម្តេចបានរម្លឹកពីអតីកាលប្រាប់ឱ្យសិស្សនៅទីនោះកុំបំភ្លេចគុណ។
ទន្ទឹមនឹងការប្រាប់ឱ្យគ្រូ និងសិស្សកុំភ្លេចពីអតីតកាល សមម្តេចបានចោទសួរទៅកាន់ពួកគេថា បោះឆ្នោតឱ្យអ្នកណាគេ? «មិនប្រាកដថាគេរក្សាសន្តិភាព បានសម្រាប់អ្នកគ្រូឯងនៅឈរបង្រៀនកូនសិស្សទេ ប្រយ័ត្នតែបោះឱ្យរួចដូចជំនាន់អាពតទៀត ….ហើយលោកគ្រូ អ្នកគ្រូ អនាគតហ្នឹងចុះឈ្មោះបោះឆ្នោតហើយឬនៅ ហើយប្រុងបោះឱ្យអ្នកណាគេ?» ព្រមជាមួយ ពួកគេបានឆ្លើយព្រមគ្នាថា បោះឱ្យសម្តេច។
សម្តេចនាយករដ្ឋមន្ត្រី បានផ្អាកធ្វើយុទ្ធនាការចុះជួបមន្ត្រីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស តាមបណ្តាខេត្តមួយរយៈមកហើយ ៕