តួកគី៖ នៅទីបំផុតរដ្ឋប្រហារយោធានៅប្រទេសតួកគីត្រូវបានបង្ក្រាប ខណៈមនុស្សជិត ៣០០០នាក់ ត្រូវបានចាប់ ខ្លួន ហើយនាយទាហ៊ានជាន់ខ្ពស់ជាង ២០០នាក់ បានចុះចូលនឹងកងទ័ពរដ្ឋាភិបាល តែអ្វីដែលនាំឱ្យរដ្ឋប្រហារនេះបរាជ័យ គឺដោយសារកម្លាំងប្រជាជនមិនគាំទ្រ។
ដូចអ្នកបានឃើញហើយ ក្នុងរូបភាពដែលផ្សាយចេញពីប្រទេសតួកគី គឺរដ្ឋប្រហារកើតឡើងនៅទីក្រុងធំចំនួន ២ របស់ប្រ ទេសនេះ គឺរដ្ឋធានីអ៊ីស្តង់ប៊ុល និងទីក្រុងធំទី ២ គឺទីក្រុងអង់ការរ៉ា ហើយរដ្ឋប្រហារកើតឡើងនៅពេលយប់កាលពីថ្ងៃសុក្រ។ ចន្លោះពេលរដ្ឋប្រហារនេះ ប្រធានាធិបតីបានចេញទៅសម្រាកកាយនៅឆ្នេរសមុទ្រភាគខាងលិចប្រទេស ប៉ុន្តែសំណាងល្អលោក Recep Erdogan ប្រញាប់ត្រឡប់មកវិញ ហើយប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន។
ពួកធ្វើរដ្ឋប្រហារដែលមានរថក្រោះបើកចេញពីបន្ទាយកងទ័ព បានសម្រុកមកកាន់ស្ថាននីយ៍វិទ្យុ និងទូរទស្សនន៍ ហើយបានប្រកាសថា គេបានគ្រប់គ្រងប្រទេសទាំងស្រុងបានហើយ។ ក្នុងពេលជាមួយគ្នានេះ ក្រុមនេះបានឃោសនាទៀតថា មានឧត្តមសេនីយ៍ជាច្រើនបានចុះចូលនឹងពួកគេ ដើម្បីប្រឆាំងការដឹកនាំរបស់ប្រធានាធិបតី Erdogan។
កម្លាំងប្រជាជនជាកត្តាមួយនាំឱ្យរដ្ឋប្រហារបរាជ័យ
តែបែបនេះក្ដី ប្រជាជនមិនបានសប្បាយសាទរឬ ជឿតាមការឃោសនារបស់ក្រុមរដ្ឋប្រហារនេះទេ។ ពួកគេជាច្រើនម៉ឺននាក់ បានចេញដើរតាមដងផ្លូវរបស់ទីក្រុង ជាពិសេសពួកគេដើរប្រឆាំង និងឡោមព័ន្ធក្រុមរដ្ឋប្រហារ។ នេះជាផ្នែកដែលក្រុមរដ្ឋប្រហារទទួលស្គាល់កំហុស និងកំសោយរបស់ខ្លួន។
ប៉ុន្តែអ្វីដែលនាំឱ្យប្រជាជនមិនសាទរនោះ គឺស្របពេលនោះលោកប្រធានាធិបតី Erdogan បានចេញមុខ ជាសាធារណៈ ប្រកាសឱ្យប្រជាជនដែលគាំទ្រចេញដើរតាមដងផ្លូវប្រឆាំងនឹងរដ្ឋប្រហារនេះ ដែលខណៈនោះលោកបានមកដល់ព្រលានយន្តហោះ អ៊ីស្តង់ប៊ុល ។ ប្រធានាធិបតីដែលហ៊ានឈ្លោះជាមួយមេដឹក នាំរុស្ស៊ី ផ្លាឌីមៀលពូទីន ទទួលបានការសាទរពីអ្នកគាំទ្ររាប់ម៉ឺននាក់ភ្លាមៗនៅពេលនោះ។
កងទ័ពមិនស្មោះត្រង់នឹងពួករដ្ឋប្រហារ បានសម្រេចកាន់អាវុធគាំទ្រប្រធានាធិបតី
ភ្លាមៗបន្ទាប់ពីលឺថាលោក Erdogan បានត្រឡប់មកកាន់រដ្ឋធានីវិញ មេទ័ពមួយចំនួនដែលពួករដ្ឋប្រហារមិនអាចចាប់ខ្លួនបាន ពួកគេបានសម្រុកទៅកាន់បន្ទាយនឹងនាំរថក្រោះ អូសកាំភ្លើងចូលក្រុងហើយ ឡោមព័ន្ធស្ថានីយ៍វិទ្យុ និងទូរស្សន៍ដែលពួករដ្ឋប្រហារចូលកាន់កាប់ ហើយភ្លាមនោះ គេប្រកាសថាកងទ័ពស្មោះត្រង់នឹងលោក Erdogan បានគ្រប់គ្រងស្ថានការណ៍បានវិញហើយ។ ចំណែកលោកប្រធានា ធិបតីErdogan ក៏បានចេញមុខតាមកញ្ជាក់ទូរទស្សន៍ផងដែរ។
តើពួករដ្ឋប្រហារចង់បានអ្វី?
តាមបណ្ដាញផ្សាយព័ត៌មាន BBC អ្វីដែលនាំឱ្យមានរដ្ឋប្រហារ គឺក្រុមនេះមិនសប្បាយចិត្តការដឹកនាំប្រទេសរបស់លោក Erdogan ។ ក្រុមនេះតែងតែចង់ឱ្យមានការរុះរើរដ្ឋធម្មនុញ្ញ ដែលមិនបានរុះរើម្ដងណាឡើយ ។ តាមប្រភពដដែលនេះ ក្រុមឆ្វេងនិយមដែលដឹកនាំរដ្ឋប្រហារ គឺកើតចេញពីកងទ័ពមួយក្រុមមានបញ្ជាការដ្ឋានរបស់ពួកគេនៅក្បែររដ្ឋធានី អ៊ីស្តង់ប៊ុល។ ក្រៅពីពួកនេះ ក៏មានអ្នកនយោបាយឆ្វេងនិយមនៅពីក្រោយដែរ។
បើរដ្ឋប្រហារបានសម្រេចអង្គការយោធាណាតូទំនងចូលអន្តរាគមន៍
សហរដ្ឋអាមេរិក ដែលដឹកនាំអង្គការយោធាណាតូអាចនឹងនាំកម្លាំងយោធាដ៏មានឥទ្ធិពល ចូលជួយស្រោចស្រង់រដ្ឋាភិបាលរបស់ប្រធានាធិបតី Erdogan ។ ដូចបានដឹងហើយ នៅពេលលោក Erdogan មានជំលោះជាមួយលោកពូទីន ប្រធានាធិបតី រុស្ស៊ីកាលពីឆ្នាំ ២០១៥ គឺនៅពេលនោះ លោកអូបាម៉ា ប្រកាសថា អង្គការណាតូមិនឈរអោបដៃឱ្យរបបលោក Erdogan រលំឡើយ។ លោកចាត់ទុកការគ្រប់គ្រងរបស់Erdogan ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។ លោកអូបាម៉ាចាត់ទុក តួកគីជាសមាជិកណាតូ ដែលមានសក្ដានុពលបំផុត។ ជាក់ស្ដែងគ្រាន់តែផ្ទុះរដ្ឋប្រហារភ្លាម គឺកងទ័ពណាតូ ត្រៀមរួចទៅហើយ។ ប៉ុន្តែអ្វីដែលណាតូអាចជួយអន្តរាគមន៍ គឺមានលេសតែមួយគត់ ខ្លាចប្រទេសនេះធ្លាក់ក្នុងការគ្រប់គ្រងរបស់ពួកសកម្មជនរដ្ឋអ៊ីស្លាម ។
ក្រោយរដ្ឋប្រហារ មិនបានសម្រេច
ប្រជាជនតួកគីរដ្ឋលាននាក់សប្បាយរីករាយ។ ពួកគេបានរត់ជួបជុំគ្នាឡើងវិញ។ អ្នកខ្លះសម្រក់ទឹកភ្នែក អ្នកខ្លះច្រៀងរាំ គឺពួកភ័យម្យ៉ាងគត់ខ្លាចប្រទេសជួបសង្គ្រាម។
ទីភ្នាក់ងារសារព័ត៌មានតួកគី Anadolu រាយការណ៍ថា ឧត្តមសេនីយ ៥នាក់ និងវរៈសេនីយ៍ឯក ២៩នាក់ ត្រូវបានព្យួរតំណែង និងតួនាទី ហើយដាក់ក្រោមការស៊ើបអង្កេត។
មនុស្សពាក់ព័ន្ធដែលភាគច្រើនជាកងទ័ពចំនួន ២៨៣៩នាក់ ត្រូវបានចាប់ខ្លួន។ មនុស្សស្លាប់ ១៦១នាក់ និងរងបួស១៤៤០នាក់៕