បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូ ណាល់ត្រាំ ព្រមានឱ្យពលរដ្ឋ អាមេរិកកាំងដឹង ពីការកើតមានវិបត្តិរដ្ឋធម្មនុញ្ញ ប្រសិនបើលោកស្រី ហ៊ីលឡារី គ្លីនតុន ឈ្នះឆ្នោតនៅក្នុងការបោះឆ្នោតសប្ដាហ៍ក្រោយនេះ។
ការព្រមានរបស់លោក ដូ ណាល់ត្រាំ ធ្វើឡើងខណៈការបោះឆ្នោតនៅសល់តែ៨ថ្ងៃទៀតតែប៉ុណ្ណោះ។
លោក ដូ ណាល់ត្រាំ បានវាយប្រហារស្របពេលការិយាល័យស៊ើបអង្កេត សហព័ន្ធ បានបញ្ចេញអ៊ីមែល រឿងអាស្រូវ របស់លោកស្រីបន្ដទៀតទេ។
នៅក្នុងការស្ទង់មតិដោយបណ្ដាញព័ត៌មាន CNN កាលពីថ្ងៃទី៣០ តុលា បង្ហាញថា លោកស្រី គ្លិនតុន បាននាំមុខ លោកដូណាល់ត្រាំតែ មួយភាគរយប៉ុណ្ណោះ។ដែលការស្ទង់មតិបានហៅលទ្ធផលបោះឆ្នោត ថ្ងៃទី៨វិច្ឆិកា ថានឹងភាពប្រកៀកគ្នា យ៉ាងខ្លាំង៕ ប្រភពៈ CNN