loader

​ភ្ញៀវ​ទេសចរ​ចិន​ឈរ​លំដាប់​ទី​១​មក​ទស្សនា​កម្ពុជា​ក្នុង​រយៈពេល​១០​ខែ​ឆ្នាំ​២០១៨

ភ្នំពេញ​៖​ ភ្ញៀវ​ទេសចរចិន​ជាង​ ១​ លាន​ ៦​ សែន​នាក់​ មក​ទស្សនា​កម្ពុជា​រយៈពេល​ ១០​ខែ​ ក្នុង​ឆ្នាំ​២០១៨​នេះ​ ដោយ​កើនឡើង​ជាង​ ៧១​ ភាគរយ​។​

                  ភ្ញៀវទេសចរចម្រុះជាតិសាសន៍រកចំាថ្ងៃលិចចំកំពូលប្រាសាទអង្គរវត្ត។ រូបភាព៖ ក្រសួងទេចរណ៍



​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​មក​ទស្សនា​ចំនួន​ ១,៦១​ លាន​នាក់​ ក្នុង​រយៈពេល​ ១០​ ខែ​ ឆ្នាំ​ ២០១៨​ ដោយ​កើនឡើង​ ៧១,៥​ ភាគរយ​ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។​

​របាយការណ៍​ប្រចាំខែ​ តុលា​ ឆ្នាំ​ ២០១៨​ បញ្ជាក់​ថា​ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ធ្វើ​ដំណើរ​លំហែ​ កម្សាន្ត​មក​តំបន់​អាស៊ី​អាគ្នេយ៍​សរុប​ ៤,៨២​ លាន​នាក់​ ក្នុង​រយៈពេល​ ១០​ ខែ​ ក្នុង​ឆ្នាំ​ ២០១៨​ដោយ​កើនឡើង​ ១១,៥​ ភាគរយ​ បើ​ធៀប​ទៅ​នឹង​រយៈពេល​ ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។​

​ក្នុង​ចំណោម​នោះ​ ភ្ញៀវ​ទេសចរ​វៀតណាម​ជាង​ ៦​ សែន​ នាក់​ ថយ​ចុះ​ ៤,៧​ ភាគរយ​ និង​ភ្ញៀវ​ទេសចរ​ ឡាវ​ ជាង​ ៣​ សែន​ នាក់​ ថយ​ចុះ​ ១៩,​ ៥​ភាគរយ​ ហើយ​ ភ្ញៀវ​ទេសចរណ៍​វៀតណាម​ ឡាវ​ ថៃ​ កូរ៉េ​ សហរដ្ឋអាមេរិក​ ជប៉ុន​ និង​ចក្រភព​អង់​គ្លេ​ង​ធ្លាក់​ចុះ​ ប៉ុន្តែ​ភ្ញៀវ​ទេសចរ​ ចិន​ ម៉ា​ឡេ​ស៊ី​ និង​ បារាំង​ មានការ​កើនឡើង​។​ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍​ ត្រូវ​បាន​ផ្សព្វផ្សាយ​ កាលពី​ថ្ងៃ​ ពុធ​ ទី​ ១២​ ធ្នូ​។​

​ក្នុង​របាយការណ៍​នេះ​បង្ហាញ​ទៀត​ថា​ ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​បរទេស​មក​ដើរ​កម្សាន្ត​នៅ​កម្ពុជា​ ភ្ញៀវ​ទេសចរ​ចិន​ឈរ​នៅ​លំដាប់​ទី​១​ ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​អន្តរជាតិ​សរុប​មាន​ចំនួន​៣៣,៧​ ភាគរយ​ គិត​ចាប់ពី​ខែ​ មក​រា​ ដល់​ តុលា​ ឆ្នាំ​ ២០១៨​នេះ​។​

​ក្រសួងទេសចរណ៍​រំពឹង​ថា​ ភ្ញៀវ​ទេ​ចរណ៍​ចិន​នឹង​មក​ទស្សនា​កម្ពុជា​ជាង​ ២,៥​ លាន​នាក់​ នៅ​ឆ្នាំ​ ២០២០​។​
​ជា​កត់សម្គាល់​ភ្ញៀវ​ទេចរ​ចិន​កាន់តែ​ច្រើន​ឡើង​មក​ទស្សនា​កម្ពុជា​បង្ហាញ​អំពី​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​ ព្រម​ទាំំ​ង​ការ​បង្កើន​ជើងហោះហើរ​ត្រង់​រវាង​កម្ពុជា​–​ចិន​ ផង​ដែរ​។​

​ប្រទេស​កម្ពុជា​មាន​ភាព​ល្បីល្បាញ​ផ្នែក​បេតិកភណ្ឌ​ពិភពលោក​ មាន​ដូច​ជា​ ប្រាសាទអង្គរវត្ត​ ប្រាសាទព្រះវិហារ​ និង​ ប្រាសាទសម្បូរព្រៃគុក​។​ ក្រៅពី​នេះ​កម្ពុជា​មាន​ឆ្នេរ​ដ៏​ស្រស់​ស្អាត​ ស្ថិត​នៅ​ក្នុង​ខេត្ត​ចំនួន​បួន​គឺ​ ខេត្តកោះកុង​ ព្រះ​សីហ​នុ​ កំ​ពង​ និង​កែប​។​

​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​១​ ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​ លើ​ពិភពលោក​ នៅ​ឆ្នាំ​ ២០១៨​នេះ​ ដែល​ផ្តល់​ដោយ​ទី​ភ្នា​ក់​ប្រឹក្សា​យោបល់​ការ​ធ្វើ​ដំណើរ​ពិភពលោក​(​ Trip​ Advisor)​ កាលពី​ថ្មី​នេះ​។​

​កាលពី​ឆ្នាំ​មុន​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេ​ចរណ៍​អន្តរជាតិ​ ៥,៦​ លាន​នាក់​ រួម​ប​ញ្ជូ​ល​ទាំង​ភ្ញៀវ​ទេ​ចរណ៍​ចិន​ ១,២១​ លាន​នាក់​ ដោយ​រក​ចំណូល​បាន​ ៣,៦​ ពាន់​លាន​ដុល្លារ​៕

ព័ត៌មានទាក់ទង

កម្ពុជាស្វាគមន៍គម្រោងវិនិយោគក្រុមហ៊ុនបុត្រសម្ព័ន្ធ Alibaba លើវិស័យពាណិជ្ជកម្មអេឡិចត្រូនិក

(ភ្នំពេញ)៖ រដ្ឋមន្ត្រីពាណិជ្ជកម្ម លោក ប៉ាន សូ[...]

ក្រុមហ៊ុនអាកាសចរណ៍លំដាប់កំពូល Emirates នឹងបើកជើងហោះហើរថ្មីពីភ្នំពេញទៅបាងកក

(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត (Emira[...]

សហព័ន្ធស្រូវអង្ករកម្ពុជាមានបំណងចង់ជួបប្រតិភូសហភាពអឺរ៉ុបរឿងពន្ធអង្ករ

ភ្នំពេញ៖ មន្រ្តីសហព័ន្ធស្រូវអង្ករកម្ពុជាប្រាប[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត