loader

​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​វៀតណាមមានទំហំទឹកប្រាក់៣.៨​ពាន់​លាន​ដុល្លារ​កើន​ជិត​៣០​ភាគរយ​ក្នុង​ឆ្នាំ​២០១៧​

​របាយការណ៍​អគ្គនាយកដ្ឋាន​គយ​ វៀតណាម​បង្ហាញ​ថា​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​វៀតណាម​នៅ​ក្នុង​​ឆ្នាំ​២០១៧​កើនឡើង​២៩.៧​ភាគរយ​ស្មើនឹង​ ៣.៨​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។​

              ក្រុមហ៊ុនលក់ដែក តាយធា (Tay Thea co,Ltd)។រូបភាព៖ Facebook Page from Tay Thea Company

​ប្រទេស​វៀតណាម​នាំ​ចេញ​ទំនិញ​មក​ទីផ្សារ​កម្ពុជា​សរុប​២.៧៧​ពាន់​លាន​កើនឡើង​២៦.១​ភាគរយ​កាលពី​ឆ្នាំ​មុន​។​ប្រទេស​វៀតណាម​នាំ​ទំនិញ​ដែកថែប​និង​ផលិតផល​ដែក​ក្នុង​ទំហំ​ទឹកប្រាក់​៥២១​លាន​ដុល្លារ​ កើន​៦៩.៧​ភាគរយ​ ធៀប​ទៅ​នឹង​ឆ្នាំ​មុន​។​ការ​នាំ​ចេញ​ប្រេង​និង​ប្រេងសាំង​ក្នុង​ទំហំ​ទឹកប្រាក់​៣៧៥​លាន​កើន​៣០​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។​នេះ​បើ​តាម​សារព័ត៌មាន​វៀតណាម​ណែ​ត​។​

​សារព័ត៌មាន​វៀតណាម​ចុះ​ផ្សាយ​ថា​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​នាំ​ចេញ​ទៅ​ទីផ្សារ​ប្រទេស​វៀតណាម​កើន​ដល់​១​ពាន់​លាន​ដុល្លារ​មាន​កំណើន​៤០.៦​ភាគរយ​កាលពី​ឆ្នាំ​មុន​។​កម្ពុជា​នាំ​ចេញ​ផលិតផល​ពី​ឈើ​និង​ឈើហុប​ក្នុង​ទំហំ​ទឹកប្រាក់​២១៤​លាន​ដុល្លារ​ ក្នុង​កំណើន​១៦.៩​ភាគរយ​។​ការ​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​ក្នុង​ទឹកប្រាក់​១៦៨​លាន​ដុល្លារ​កើន​៤៦​ភាគរយ​និង​ ជ័រកៅស៊ូ​១៣៨​លាន​ដុល្លារ​កើន​៦៤​ភាគរយ​។​

​មេដឹកនាំ​កម្ពុជា​-​វៀតណាម​សន្យា​បង្កើន​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​ក្នុង​ការ​ជម្រុញ​ទំហំ​ពាណិជ្ជ​កម្ម​ទ្វេភាគី​ឲ្យ​ដល់​៥​ពាន់​ដុល្លារ​។​បច្ចុប្បន្ន​វៀតណាម​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​៣​និង​វិនិយោគិន​បរទេស​ធំ​ទី​៥​នៅ​កម្ពុជា​។​

​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​បង្ហាញ​ពី​ការ​អភិវឌ្ឍន៍​រឹង​មាំ​។​សិ​ត្ថិ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​វៀតណាម​បង្ហាញ​ថា​មាន​កំណើន​ពី​១៨៤​លាន​ដុល្លារ​នៅ​ឆ្នាំ​២០០១​និង​៣​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦៕​ ប្រភព​៖VNS

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

ធនាគារពិភពលោក មានគំរោងនាំចេញស្រូវអង្ករកម្ពុជា ឲ្យបាន ២៥ ភាគរយ នៅឆ្នាំ ២០២៥

ក្រុងភ្នំពេញ៖ កិច្ចសហប្រតិបតិ្តការហិរញ្ញវត្ថុ[...]

សម្តេច ហ៊ុន សែន បង្ហាញចក្ខុវិស័យបង្កើនចំនួនរោងចក្រតាមផ្លូវជាតិលេខ៤

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង[...]

​អង្គរវត្ត​ជាប់​ចំណាត់ថ្នាក់​លេខ ​១​ ជា​តំបន់​ប្រវត្តិសាស្ត្រ​ពិភពលោក​

គេហទំព័រ​ TripAdvisor​ ផ្តល់​ចំណាតថ្នាក់​ប្រា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត